Saturday, April 27, 2024
Homeព្រឹត្តិការណ៍សង្គមក្រសួងអប់រំ បញ្ជាក់ពីបេក្ខជនប្រឡងបាក់ឌុប១៩នាក់ ធ្លាក់ស្វ័យប្រវត្តិ

ក្រសួងអប់រំ បញ្ជាក់ពីបេក្ខជនប្រឡងបាក់ឌុប១៩នាក់ ធ្លាក់ស្វ័យប្រវត្តិ

ភ្នំពេញ៖ បន្ទាប់ពីលទ្ធផលនៃការប្រឡង សញ្ញាបត្រមធ្យសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ ២០១៦ បានប្រកាសជាផ្លូវការនៅទូទាំងប្រទេស រួចមក មានបេក្ខជនប្រឡងចំនួន១៩នាក់ ត្រូវ បានក្រសួងអប់រំ យុវជន និងកីឡា ដាក់ពិន័យ  ដោយសម្រេចឱ្យធ្លាក់ដោយស្វ័យប្រវត្តិ ក្រោម មូលហេតុបេក្ខជនទាំងនោះបានប្រព្រឹត្តខុសនូវ វិន័យមួយចំនួនក្នុងអំឡុងពេលប្រឡង ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ក្រសួងអប់រំ យុវជន និងកីឡា ស្តីពីការដាក់ ពិន័យបេក្ខជននៅក្នុងការប្រឡងសញ្ញាបត្រ-មធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ២២ សីហា ឆ្នាំ២០១៦ ចុះថ្ងៃទី១០ ខែកញ្ញា ឆ្នាំ ២០១៦ បានបញ្ជាក់ឱ្យដឹងថា “នៅក្នុងការ ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែល បានប្រព្រឹត្តទៅ កាលពីថ្ងៃ ទី ២២-២៣ ខែសីហា ឆ្នាំ២០១៦កន្លងទៅ អង្គប្រជុំក្រុមប្រឹក្សាវិន័យ របស់ក្រសួងអប់រំ យុវជន និងកីឡា ដោយមាន ការចូលរួមពីតំណាងរបស់អង្គភាពប្រឆាំងអំពើពុករលួយផងដែរ បានសម្រេចដាក់ពិន័យចំពោះ បេក្ខជនដែលបានប្រព្រឹត្តខុសឆ្គងផ្ទុយនឹងបទប្បញ្ញត្តិ និងកម្រិតវិន័យ ហើយត្រូវបានកំណត់ ឱ្យធ្លាក់ជាស្វ័យប្រវត្តិចំនួន១៩ នាក់ ក្នុងនោះ មានករណីជូនលុយអនុរក្ស១នាក់ ករណីប្រើ-ប្រាស់ទូរស័ព្ទ១នាក់ ករណីយកសំណៅនិងទូរស័ព្ទ ចូល១នាក់ ករណីយកសំណៅ និងម៉ាស៊ីនគិត លេខចូល១នាក់ ករណីយក ម្សារត ឺតាចហ ចូល ១នាក់ ករណី យកម៉ាស៊ីនគិតលេខចូល១នាក់ ករណីយកសំណៅចូល៥នាក់ និងករណីយក ទូរស័ព្ទចូល៨នាក់ ។

ករណីប្រព្រឹត្តខុសឆ្គងខាងលើ ត្រូវបានកើតឡើងនៅតាមមណ្ឌលសំណេរមួយចំនួនក្នុង ខេត្តតាកែវ ៦នាក់ រាជធានីភ្នំពេញ ៣នាក់ ខេត្ត កណ្តាល ២នាក់ ខេត្តពោធិ៍សាត់ ២នាក់ ខេត្ត កែប ២នាក់ ខេត្តស្វាយរៀង ១នាក់ ខេត្តក្រចេះ ១នាក់ ខេត្តកំពង់ធំ ១នាក់ និងខេត្តមណ្ឌលគិរី ១នាក់ ។

បេក្ខជនខាងលើត្រូវបានកំណត់ដាក់ពិន័យ ឱ្យធ្លាក់ជាស្វ័យប្រវត្តិ មានលំដាប់ពិន្ទុ ០.០០ ក្នុង លទ្ធផលប្រឡង ។

សេចក្តីដូចបានជម្រាបជូនខាងលើ សូមបេក្ខជន មាតាបិតា ឬអ្នកអាណាព្យាបាលសិស្ស និងសាធារណជន មេត្តាជ្រាបជាព័ត៌មាន” ។

គួរបញ្ជាក់ថា លទ្ធផលនៃការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០១៦ បានប្រកាសចេញជាផ្លូវការ កាលពី ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៦ សម្រាប់រាជ- ធានីភ្នំពេញ និងខេត្តកណ្តាល និងនៅព្រឹកថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០១៦ សម្រាប់ខេត្តដទៃ ទៀត ។

យោងតាមការប្រកាសរបស់ក្រសួង អប់រំ យុវជន និងកីឡា ការប្រឡងបាក់ឌុបឆ្នាំ ២០១៦នេះ មានបេក្ខជនជាប់ជាផ្លូវការចំនួន ៦២,១៨ ភាគរយ ស្មើនឹងចំនួន ៥៥,៧៥៣នាក់ ក្នុងចំណោមបេក្ខជនប្រឡងសរុបចំនួន៨៩-៦៦១ នាក់ ខណៈដែលក្នុងនោះមានបេក្ខជន សរុបចំនួន១៩នាក់ ត្រូវបានក្រសួងអប់រំសម្រេច ដាក់ពិន័យឱ្យធ្លាក់ជាស្វ័យប្រវត្តិ បន្ទាប់ពីបាន ប្រព្រឹត្តល្មើសនឹងកម្រិតវិន័យ ក្នុងអំឡុងពេលប្រឡង ៕

RELATED ARTICLES