Sunday, November 24, 2024
Homeតារាខ្មែរតារាបង្ហាញម៉ូដ៨រូប លេចធ្លោនៅ Cambodia Night

តារាបង្ហាញម៉ូដ៨រូប លេចធ្លោនៅ Cambodia Night

កម្មវិធីរាត្រីកម្ពុជា Cambodia Night ដែលធ្វើឡើងជារៀងរាល់ឆ្នាំ ក្នុងអំឡុងខែកញ្ញា នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម ក្នុងព្រឹត្តិការណ៍ “International Travel Expo, Ho Chi Minh City – ITE HCMC” ។
សម្រាប់ឆ្នាំ២០១៦នេះ កម្មវិធីរាត្រីកម្ពុជា (Cambodia Night) បានរៀបចំកាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៦ នៅ Rex Hotel បានស្វាគមន៍ភ្ញៀវទេសចរណ៍ ក្នុងសហគមន៍អាស៊ាននិងអន្តរជាតិ ក្នុងគោលបំណងតែមួយ គឺជាពិធីជប់លៀងបង្កើននូវភាពស្និទស្នាល ទំនាក់ទំនងល្អ សាមគ្គីភាព និងសន្តិភាពរវាងប្រទេស។ កម្មវិធីនេះបានផ្តល់ជូនភ្ញៀវកិត្តិយសនូវម្ហូបខ្មែរ និងផ្ទាំងទស្សនីយភាពសិល្ប:ចំរុះ មានដូចជា ការសម្ដែងរបាំប្រពៃណីខ្មែរ ចម្រៀងមិត្តភាពកម្ពុជា-វៀតណាម ចម្រៀងបុរាណ-សម័យ ចម្រៀងអន្តរជាតិ ក្បាច់គុនបុរាណខ្មែរ ដែលបានរៀបចំដោយក្រសួងទេសចរណ៍ និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ រួមជាមួយការដើរបង្ហាញម៉ូដសំលៀកបំពាក់ប្រពៃណីជាតិ ដែលដឹកនាំដោយក្រុមហ៊ុនភ្នា្កក់ងារ អឹរ៉ាយស៍ អេជេនស៊ី និងការរចនាម៉ូតពី ឋានន្តរ៍ឌីហ្សាញ និង ហាង យ័រខ្លូត ។ តារាបង្ហាញម៉ូតនារីចំនួន៨រូបដែលសុទ្ធតែពោរពេញដោយបទពិសោធន៏ ធ្លាប់ជាប់ជ័យលាភី Super Model International 2015, Cambodia Next Top Model 2015 និង Miss University 2016 បានគ្រងនូវសម្លៀកបំពាក់ប្រពៃណីជាតិខ្មែរ យ៉ាងសាកសមឥតខ្ចោះ ធ្វើអោយភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិទស្សនាយ៉ាងជក់ចិត្តក្រៃលែង។
កម្មវិធីនេះបានបញ្ចប់ដោយភាពជោគជ័យ និងទទួលបានការគាំទ្រ កោតសរសើរពីសំណាកម្ចាស់ផ្ទះ និងភ្ញៀវកិត្តិយទាំងអស់មិនដាច់ពីមាត់៕

cambodia-night6

cambodia-night1

cambodia-night2

cambodia-night4

cambodia-night5

RELATED ARTICLES