ភ្នំពេញ ៖ នាយកអង្គការតម្លាភាពកម្ពុជា លោកព្រាប កុល បានកោតសរសើរអភិបាល ខេត្តបាត់ដំបង លោកច័ន្ទ សុផល ថា ជាបុគ្គល សាមញ្ញ រួសរាយរាក់ទាក់ និងមានសន្តានចិត្តទូលាយ សមជាគំរូថ្នាក់ដឹកនាំ។
លោកព្រាប កុល បានសរសេរនៅក្នុង ហ្វេសប៊ុករបស់លោក នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦ ថា “សូមថ្លែងអំណរគុណ ឯកឧត្តម ច័ន្ទ សុផល អភិបាលនៃគណៈអភិបាលខេត្ត បាត់ដំបង ដែលបានផ្តល់កិត្តិយស និងពេលវេលា ជួបជាមួយខ្ញុំបាទនិងសហការី នៅថ្ងៃនេះ។ ឯកឧត្តមអភិបាលខេត្ត ស្វាគមន៍យ៉ាងកក់ក្តៅ និងដោយក្តីរីករាយនូវវត្តមានអង្គការតម្លាភាព កម្ពុជា នៅក្នុងទឹកដីខេត្តបាត់ដំបង ក្នុងបុព្វហេតុ ធ្វើឱ្យរឹតតែប្រសើរឡើងនូវអភិបាលកិច្ច សុចរិត– ភាព តម្លាភាព និងគណនេយ្យភាពសង្គម។ ឮ គេនិយាយ១០០ដង មិនស្មើបានជួបនិងប្រាស្រ័យ ទាក់ទងដោយផ្ទាល់ម្តង។ ឯកឧត្តមអភិបាល ពិតជាបុគ្គលសាមញ្ញ រួសរាយរាក់ទាក់ និងមាន សន្តានចិត្តទំលាយមែន។ ខ្ញុំសូមសម្តែងនូវការ គោរពនិងកោតសរសើរដោយស្មោះអស់ពីចិត្ត”។
បន្ថែមលើសំណេរតាមហ្វេសប៊ុកនេះ លោក ព្រាប កុល បានបញ្ជាក់ប្រាប់ “នគរធំ” ថា កន្លង មក លោកតែងតែឮរាជរដ្ឋាភិបាលបញ្ជាក់ជំហរ ថា សង្គមស៊ីវិល និងរដ្ឋាភិបាល គឺជាដៃគូមិន អាចខ្វះបានក្នុងការពង្រឹងអភិបាលកិច្ចល្អសម្រាប់ សង្គមជាតិ។ ដូច្នេះលោកពិតជារីករាយនឹងការ យកចិត្តទុកដាក់របស់អភិបាលខេត្តបាត់ដំបង ចំពោះសង្គមស៊ិវិល ជាពិសេស អង្គការតម្លាភាព កម្ពុជាស័ក្តិសមជាគំរូល្អ សម្រាប់មន្ត្រីថ្នាក់ក្រោម ជាតិ ដទៃទៀត ។
ខាងក្រោមនេះ ជាបទសម្ភាសន៍រវាង “នគរធំ” ជាមួយលោកព្រាប កុល ប្រធានអង្គ– ការតម្លាភាពកម្ពុជា កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ ទាក់ទងនឹងជំនួបជាមួយលោក ច័ន្ទ សុផល អភិបាលខេត្តបាត់ដំបង ៖
នគរធំ ៖ ជម្រាបលោកព្រាប កុល ! តើ ជំនួបជាមួយលោកអភិបាលខេត្តបាត់ដំបងនោះ បានពិភាក្សាការងារអ្វីខ្លះដែរ?
លោកព្រាប កុល ៖ បាទ! យើងមាន គម្រោងធ្វើការងារនៅខេត្តបាត់ដំបង យើង ជួប ដើម្បីសម្តែងការគួរសម ក៏ដូចជាជម្រាប ជូនដំណឹងដល់ឯកឧត្តមអភិបាលខេត្ត ឱ្យគាត់ បានដឹងថា អង្គការតម្លាភាពកម្ពុជា កំពុងតែ ធ្វើការសិក្សា និងរៀបចំគម្រោងការងារនៅ ខេត្តបាត់ដំបង។ អ៊ីចឹងការជួបគោលបំណងសំខាន់ គឺជួបក្នុងនាមគាត់ជាអាជ្ញាធរ ជាអភិបាលខេត្ត ជូនដំណឹងអំពីគម្រោងអង្គការតម្លាភាពកម្ពុជា ដែលគ្រោងនឹងធ្វើសកម្មភាពនៅក្នុងខេត្តបាត់– ដំបង ហើយស្នើសុំកិច្ចសហប្រតិបត្តិការក្នុងការ ធ្វើការងារនេះ។ យើងជួបនៅថ្ងៃចន្ទម្សិលមិញ ម៉ោង២រសៀល។ ជាការឆ្លើយតប ឯកឧត្តមច័ន្ទ សុផល មានចិត្តត្រេកអរស្វាគមន៍ចំពោះវត្តមាន របស់អង្គការតម្លាភាពកម្ពុជា ហើយលោកបាន បើកភ្លើងខៀវឱ្យយើង ចុះធ្វើការងារសិក្សា រៀបចំសហគមន៍ ហើយនិងធ្វើសកម្មភាពដូច ដែលអង្គការយើងបានគ្រោង ហើយបានចាត់ មន្ត្រីនៅក្នុងសាលាខេត្ត ក្រោមឱវាទរបស់ លោកហ្នឹង ឱ្យជួយសម្រួលដល់កិច្ចការងារ និង ធ្វើកិច្ចសហប្រតិបត្តិការឱ្យបានល្អជាមួយខាង អង្គការតម្លាភាព និងក្រុមការងារយើង។ ការ ប្រជុំ និងបរិយាកាសនៃការជជែកគ្នាមានលក្ខណៈ ស្និទ្ធស្នាល មានលក្ខណៈយោគយល់គ្នា ហើយ ឯកឧត្តមអភិបាលខេត្តមានចិត្តទូលាយ និងមាន ការយកចិត្តទុកដាក់នៅក្នុងការចូលរួមគាំទ្រ សកម្មភាពដែលយើងធ្វើទាក់ទងទៅនឹងការ លើកស្ទួយអភិបាលកិច្ចលល្អ គាំទ្រដល់កំណែ– ទម្រង់វិមជ្ឈការ និងសហវិមជ្ឈការនៅមូល– ដ្ឋាន។
នគរធំ ៖ ក្រៅពីកោតសរសើរនូវភាព សាមញ្ញ និងសន្តានចិត្តទូលាយនោះ តើបាន កាត់សម្គាល់លើសមិទ្ធផលដឹកនាំរបស់លោក អភិបាលខេត្តបាត់ដំបង យ៉ាងណាដែរ?
លោកព្រាប កុល ៖ យើងមិនមានពេល បានសង្កេតមើលសិក្សា វាយតម្លៃស៊ីជម្រៅអីទេ ប៉ុន្តែយើងស្តាប់មើលអំពីចំណាប់អារម្មណ៍របស់ ប្រជាពលរដ្ឋឃើញថា គេគោរពស្រលាញ់មាន ការកោតសរសើរនូវភាពសាមញ្ញ ក៏ដូចជាការយក– ចិត្តទុកដាក់របស់ឯកឧត្តមអភិបាលខេត្តបាត់– ដំបង ចំពោះកិច្ចការងារគ្រប់ប្រភេទ ការរងារធំ ទាំងការងារតូច លោកមិនដែលប្រកាន់ឥរិយា– បថ មិនដែលមើលរំលងកិច្ចការងារ ឱ្យតែមាន ការជួបប្រជុំ ឬក៏មានកម្មវិធីអី អញ្ជើញលោក នោះ លោកតែងតែឆ្លៀតពេលចុះទៅ ដើម្បី ចូលរួមផ្តល់កិត្តិយស សំណេះសំណាលជាមួយ ប្រជាពលរដ្ឋ។ ការយកចិត្តទុកដាក់នេះ គឺយើង ឃើញថា មានវិសាលភាពទូលំទូលាយ មិនមែន ទាល់កម្មវិធីនោះធំដុំ មានភាពហ៊ឹកហ៊ាក់អធិក– អធមអីទេ ។
នគរធំ ៖ អ៊ីចឹងក្នុងន័យនេះ លោកអភិ– បាលខេត្តបាត់ដំបង ស័ក្តិសមនឹងទទួលបានការ សរសើរច្រើនមែនទេ?
លោកព្រាប កុល ៖ បាទ! ជារួម ខ្ញុំថា ឯកឧត្តមអភិបាលខេត្តបាត់ដំបង លោកស័ក្តិសម នឹងទទួលការសរសើរពីគ្រប់មជ្ឈដ្ឋានមិនខុស ទេ ព្រោះខ្ញុំធ្លាប់ជួបទំនាកទំនង ក៏ដូចជាចុះធ្វើ សកម្មភាពនៅតាមខេត្តច្រើនដែរ ប៉ុន្តែយើង ចាប់អារម្មណ៍ជាងគេ គឺឥរិយាបថស្វាគមន៍ពិធី ទទួល ក៏ដូចជាការប្រាស្រ័យទាក់ទងរបស់ឯក– ឧត្តមច័ន្ទ សុផល មានលក្ខណៈពិសេស ដែល លោករួសរាយ និងការងារជជែគគ្នាធ្វើការ ដោយ ភាតរភាពដោយភក្តីភាពទៅវិញទៅមកដោយ មិនមានការខ្លាចក្រែង ទើសទាល់ ឬក៏ប្រកាន់ ឋានៈអីទេ។ យើងឃើញថា របៀបធ្វើការរបស់ លោកមានលក្ខណៈពិសេសបែបនេះ ជាគំរូល្អ ហើយថ្នាក់ដឹកនាំ ឬក៏អភិបាលខេត្តដទៃទៀត យកគំរូតាមបាន ជាប្រយោជន៍ដល់មន្ត្រីរដ្ឋា– ភិបាល ហើយក៏អាចលទ្ធផលការងារ ក្នងការ ឱ្យប្រជាពលរដ្ឋមើលឃើញថាមិនប្រកាន់បក្ខ– ពួក។
នគរធំ ៖ ជាចុងក្រោយ តើលោកមាន អ្វីបញ្ជាក់បន្ថែមទេ ក្នុងនាមជាសង្គមស៊ីវិល ជុំវិញបញ្ហានេះ?
លោកព្រាប កុល ៖ ខ្ញុំតែងតែឮភាសា រដ្ឋាភិបាល លោកចាត់ទុកសង្គមស៊ីវិល ជាដៃគូ ដែលមិនអាចខ្វះបាន នៅក្នុងការអភិវឌ្ឍ ហើយ ខ្ញុំឮរដ្ឋាភិបាលនិយាយភាសានេះច្រើនលើក– ច្រើនសានៅក្នុងកម្រិតជាតិ។ ជាពិសេស លោក អភិបាលខេត្តបាត់ដំបង លោកបានបញ្ជាក់នូវ ខ្លឹមសារនេះ ដោយចេញពីចិត្ត តាមរយៈកាយ– វិការ ការប្រាស្រ័យទាក់ទងរបស់លោក៕
ដោយ ៖ កុលបុត្រ