Tuesday, January 27, 2026
Homeតារាខ្មែររ៉េត ស៊ូហ្សាណា មិនហ៊ាននៅក្បែរមន្ត្រីធំ

រ៉េត ស៊ូហ្សាណា មិនហ៊ាននៅក្បែរមន្ត្រីធំ

រ៉េត ស៊ូហ្សាណា មានគូប្រជែងសម្រស់នៅហង្សមាស ហើយនោះ គឺការមកដល់របស់ពេជ្រ សូលីកា ដែលធ្វើឱ្យហង្សមាស បានស្រីស្អាតវ័យក្មេងដល់ទៅ២ដួងប្រជែងគ្នា។

ទោះជាយ៉ាងណា រ៉េត ស៊ូហ្សាណា មិនដូចពេជ្រ សូលីកា ឡើយ ព្រោះនាងមិនហ៊ាននៅក្បែរមន្ត្រីធំៗទេ ព្រោះតែខ្លាចជាប់ទ្រុងស្នេហ៍…។

រ៉េត ស៊ូហ្សាណា ដែលជាមុខសញ្ញាតាមស្នេហារបស់មន្ត្រីធំៗទាំងឡាយ ព្រោះតែនាងមានសម្រស់គួរឱ្យទាក់ទាញនោះ រហូតមកដល់ពេលនេះមិនទាន់ប៉ះរឿងអាស្រូវស្នេហាឡើយ បើទោះជាស្រីស្អាតរូបនេះពិបាកគេចផុតពីអន្ទាក់ទឹកប្រាក់ក៏ដោយ ប៉ុន្តែតាមរយៈគ្រួសារនាងជាអ្នកមានជីវភាពធូរធារស្រាប់ មិនពឹងលើប្រាក់ចំណូលពីសិល្បៈទាំងស្រុងនោះ ស្រីស្រស់ហ្សាណា ប្រាកដជាធ្វើឱ្យប្រុសៗអ្នកមានទាំងឡាយ ពិបាកយកបេះដូងនាងបាន។

ស៊ូហ្សាណា មិនកាន់ទូរស័ព្ទឆ្លងឆ្លើយជាមួយប្រុសណាផ្សេងក្រៅពីក្រុមគ្រួសារនាងឡើយ ហើយម៉្យាងទៀតនាងត្រូវបានឪពុកម្តាយតាមការពារជាប់ជានិច្ចគ្រប់ឆាកតន្ត្រី និងបណ្តាកម្មវិធីអ្នកសិល្បៈទាំងឡាយ ទើបធ្វើឱ្យប្រុសៗដែលលង់នឹងសម្រស់នាងគ្មានឱកាសបានចូលជិតស្រីស្អាតនេះ ដើម្បីសាសងស្នេហ៍ឡើយ។

ចំណែកក្រុមម៉ែយ៉ែមដែលតែងតែតាមអន្ទងតារាស្រីស្អាតៗញ៉ាំបាយជាមួយអ្នកធំៗ ជាថ្នូរលុយដុល្លារទាំងបាច់ៗនោះ ក៏បានប្រកាសសុំចុះចាញ់ជាមួយស៊ូហ្សាណា ដែរ ដោយប្រៀបធៀបថា តារាហង្សមាស រូបនេះ កុំថាឡើយអាចលួងលោមអូសទាញបានសូម្បីតែចូលជិត ក៏គ្មានឱកាសផង។

យ៉ាងណា ទស្សនិកជនរង់នៅចាំមើលថា តើរ៉េត ស៊ូហ្សាណា ពិតជាអាចគេចផុតពីរឿងអាស្រូវស្នេហាបានរហូត ឬយ៉ាងណា ខណៈដែលកន្លងមកស្រីស្អាតៗដែលប្រឡូកក្នុងអាជីពនេះ ពិបាកគេចផុតពេលអំណាច ទឹកប្រាក់ចូលមកដល់៕

RELATED ARTICLES