Saturday, April 27, 2024
Homeព័ត៌មានជាតិឃាត់ខ្លួនជនសង្ស័យម្នាក់ តាមដីកាពី​បទឆបោកចេញសែកស្អុយ

ឃាត់ខ្លួនជនសង្ស័យម្នាក់ តាមដីកាពី​បទឆបោកចេញសែកស្អុយ

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបានម្ចាស់បំណុលប្រទះឃើញបន្ទាប់ពីឆបោកចេញសែកស្អុយហើយរត់គេចខ្លួនត្រូវបានប្រទះឃើញឃាត់ខ្លួននៅម្តុំផ្សារអូឬស្សី សង្កាត់អូរឬស្សី ខណ្ឌ៧មករា កាលពីវេលាម៉ោង៦និង៣០នាទីព្រលប់ថ្ងៃទី១៣ ខែកញ្ញា ។

ជនរងគ្រោះឈ្មោះ ឡេង លឹមអ៊ាង ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិ២ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន ។ ចំណែកជនសង្ស័យមានឈ្មោះ រិទ្ធ ចំរើន ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះសំណាក់តារា សង្កាត់មិត្តភាព ខណ្ឌ៧មករា មាន ស្រុកកំណើតនៅភូមិទួលស្បូវ ឃុំកំពង់ចាម ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។

យោងតាមដីកាបង្គាប់អោយចាប់ខ្លួន លេខ១២១តព្រ ចុះថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៣ ចុះហត្ថលេខាដោយលោក កែវ មុនី ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ពីបទ មានចេតនាធ្វើអោយខូចប្រយោជន៍អ្នកដទៃ ដោយការជំទាស់ឬដកប្រាក់ពីគណនីសម្រាប់ទូរទាត់មូលប្បទានប័ត្រ ប្រព្រឹត្តនៅសង្កាត់សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១២ ។

ប្រភពព័ត៌មានបានឲ្យដឹងថា ជនសង្ស័យជាអ្នករកស៊ីឡើងចុះប្រទេសម៉ាឡេស៊ីហើយបានកុំម៉ង់ទិញទំនិញពីជនរងគ្រោះយកទៅប្រទេសម៉ាឡេស៊ីអស់ទឹកប្រាក់ចំនួន៧០០០ ដុល្លារ លុះពេលជនសង្ស័យចេញសេកឲ្យមកជនរងគ្រោះជាសេកអត់ទឹកប្រាក់ ទើបជនរង គ្រោះបានដាក់ពាក្យបណ្តឹង តែជនសង្ស័យបានគេចខ្លួនបាត់រហូតមកដល់ព្រលប់ថ្ងៃទី៦និង៣០នាទីព្រលប់ថ្ងៃទី១៣ ខែកញ្ញា ជនរងគ្រោះប្រទះឃើញជនសង្ស័យនៅម្តុំផ្សារអូរឬស្សីក៏បានឃាត់ខ្លួនយកទៅប្រគល់ឲ្យនគរបាលខណ្ឌដង្កោ ។

បច្ចុប្បន្នជនសង្សយ័ខាងលើ ត្រូវបានបញ្ជូនទៅសាកសួរបន្តនៅសាលាដំបូងរាជនីភ្នំពេញ ចាត់ការតាមនីតិវិធី ៕

ណន អ៊ាត

 

RELATED ARTICLES