Friday, April 26, 2024
Homeសន្ដិសុខសង្គមអ្នកទោសក្អួតឈាមស្លាប់ គ្រួសារសង្ស័យរងទារុណកម្មក្នុងគុក

អ្នកទោសក្អួតឈាមស្លាប់ គ្រួសារសង្ស័យរងទារុណកម្មក្នុងគុក

ខេត្តស្វាយរៀង៖ អ្នកទោសមួយរូប ដែលកំពុងជាប់ក្នុងពន្ធនាគារខេត្តស្វាយរៀង បាន កើតមានអាការក្អួតឈាមយ៉ាងច្រើន និងត្រូវ បានមន្ត្រីអនុរក្សពន្ធនាគារដឹកបញ្ជូនទៅកាន់ មន្ទីរពេទ្យ តែអកុសល ៣ម៉ោងក្រោយមក ទណ្ឌិតរូបនោះក៏ដាច់ខ្យល់ស្លាប់ កាលពីវេលា ម៉ោង៩យប់ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦ នៅក្នុងមន្ទីរពេទ្យបង្អែក ខេត្តស្វាយរៀង។ ប៉ុន្តែ ករណីនេះ ត្រូវបានក្រុមគ្រួសារដាក់ការសង្ស័យ ថា ជនរងគ្រោះទំនងជាត្រូវទទួលរងការវាយ ធ្វើទារុណកម្មនៅក្នុងពន្ធនាគារ ។

អ្នកទោសដែលក្អួតឈាមស្លាប់រូបនោះ មានឈ្មោះនាង សួនវិសាល អាយុ១៨ឆ្នាំ មានលំនៅក្នុងភូមិធ្លក សង្កាត់សង្ឃ័រ ក្រុង ស្វាយរៀង ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន កាល ពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦ ពីបទជួញដូរ និងប្រើប្រាស់គ្រឿងញៀន និងត្រូវបានសាលា- ដំបូងខេត្តស្វាយរៀង ចេញដីកាឃុំខ្លួនជាបណ្តោះ- អាសន្ន នៅក្នុងពន្ធនាគារខេត្តស្វាយរៀង។

តាមប្រភពពីសមត្ថកិច្ចមូលដ្ឋាន បានឱ្យ ដឹងថា នៅមុនពេលកើតហេតុ នៅវេលាព្រលប់ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦ ជនរងគ្រោះ ឈ្មោះនាង សួនវិសាល បានកើតមានអាការ ក្អួតឈាមយ៉ាងច្រើន ទើបត្រូវបានមន្ត្រីអនុរក្ស ពន្ធនាគារប្រញាប់ដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ខេត្តស្វាយរៀង ប៉ុន្តែអកុសល បន្ទាប់ពីគ្រូពេទ្យ បានព្យាយាមជួយសង្គ្រោះអស់រយៈពេល៣ ម៉ោង ពោលគឺនៅវេលាម៉ោង៩យប់ថ្ងៃដដែល ជនរងគ្រោះ ក៏ដាច់ខ្យល់ស្លាប់បាត់ទៅ ដោយ គ្រូពេទ្យបានធ្វើកោសល្យវិច័យរកមូលហេតុ ឃើញថា មកពីជនរងគ្រោះមានបញ្ហាផ្លូវដង្ហើម ធ្ងន់ និងហើមសួត។

តាមសម្តីរបស់ស្ត្រីឈ្មោះទេព សារ៉ា អាយុ ៦៣ឆ្នាំ ត្រូវជាម្តាយរបស់ជនរងគ្រោះ ឈ្មោះ នាង សួនវិសាល បានរៀបរាប់ប្រាប់ថា គាត់ ជាស្ត្រីមេម៉ាយមានតែកូនប្រុសម្នាក់នេះគត់ និងមានជីវភាពក្រីក្រលំបាកខ្លាំងណាស់ មាន លទ្ធភាពជំរុញឱ្យកូនរៀនសូត្របានត្រឹមថ្នាក់ទី ១០ ក៏អស់លទ្ធភាព ទើបកូនត្រូវឈប់រៀន ដើរ ស៊ីឈ្នួលគេរកប្រាក់ចិញ្ចឹមជីវិតទាំង២នាក់ម្តាយ កូន។ ស្រាប់តែកាលពីអំឡុងខែមេសា កន្លងទៅ កូនប្រុសគាត់ត្រូវបានជាប់ចោទពីបទជួញដូរ និងប្រើប្រាស់គ្រឿងញៀន ហើយអ្វីដែលគួរឱ្យ ហួសចិត្តនោះ គឺគេបានចោទកូនប្រុសគាត់ថា ជាមេក្លោងជួញដូរគ្រឿងញៀនដ៏ធំនៅក្នុងស្រុក ស្វាយទៀប ។

dsgdsdsf

ស្ត្រីជាម្តាយរូបនេះ បន្តថា លុះដល់ថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០១៦ ខណៈដែលគាត់បាន ទៅសួរសុខទុក្ខកូនប្រុសដល់ក្នុងពន្ធនាគារ កូន ប្រុសក៏បានប្រាប់គាត់ជាម្តាយថា មានប៉ូលិស ម្នាក់មាឌធំ បានហៅគេទៅសួរចម្លើយ និងវាយ ធ្វើទារុណកម្មគេខ្លាំងណាស់ រហូតដល់យកដំបង ឆក់មកឆក់រូបគេ និងបានបង្គាប់ឱ្យឆ្លើយសារភាពថារូបគេគឺជាមេក្លោងជួញដូរគ្រៀងញៀន ធំជាងគេ នៅស្រុកស្វាយទៀប តែរូបគេមិនព្រម ឆ្លើយ ទើបត្រូវគេធ្វើទារុណកម្មគ្មានអាសូរ និង បាននិយាយថា “ហែងក្បាលរឹងណាស់”។ បន្ទាប់ មក ដោយសារតែទ្រាំនឹងទារុណកម្មតទៅទៀត លែងបាន រូបគេក៏សុខចិត្តឆ្លើយតាមអ្វីដែលគេ ចង់បានទៅ។

ស្ត្រីជាម្តាយ បានឱ្យដឹងទៀតថា តាមអ្វី ដែលកូនប្រុសគាត់ធ្លាប់ប្រាប់ គឺនៅមុនពេល ប៉ូលិសចាប់ខ្លួនគេប្រមាណ២ម៉ោងនោះ មាន ឈ្មោះចិន បានយកទូរស័ព្ទមួយគ្រឿងមកផ្ញើ លុះក្រោយពីទទួលទូរស័ព្ទរបស់ឈ្មោះចិន ហើយ រូបគេបានឈរលេងនៅមុខផ្ទះ ស្រាប់តែត្រូវ សមត្ថកិច្ចមកចាប់ខ្លួនយកទៅខេត្តតែម្តង ដោយ ដំបូងប្រាប់ថា រូបគេជាជនរងគ្រោះដែលទទួល បញ្ញើពីគេប៉ុណ្ណោះ លុះក្រោយមកក៏ចោទថារូប គេជាមេក្លោងគ្រឿងញៀនទៅវិញ ដោយបាន កសាងសំណុំរឿងដាក់រូបគេកើតនៅឆ្នាំ១៩៨៨ សព្វថ្ងៃអាយុ២៨ឆ្នាំ តែតាមពិតរូបគេទើបនឹង មានអាយុ១៨ឆ្នាំប៉ុណ្ណោះ។ ដោយឡែកមូល- ហេតុដែលកូនប្រុសរបស់គាត់ក្អួតឈាមស្លាប់ នេះ គឺសង្ស័យថា មកពីរូបគេទទួលរងនូវការ ធ្វើទារុណកម្មនៅក្នុងពន្ធនាគារតែម្តង ។

ជុំវិញករណីខាងលើនេះ លោកអនុប្រធាន ពន្ធនាគារខេត្តស្វាយរៀង បានបញ្ជាក់ថា គ្មាន ការធ្វើទារុណកម្មលើពិរុទ្ធជនឈ្មោះនាង សួនវិសាល នៅក្នុងពន្ធនាគារនោះទេ ពោលគឺមាន តែការអប់រំប៉ុណ្ណោះ សូម្បីតែការសាកសួរចម្លើយ នៅក្នុងពន្ធនាគារ ក៏គ្មានដែរ ។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា កាល ពីយប់ថ្ងៃទី១១ ខែកញ្ញា ក៏មានមន្ត្រីអនុរក្ស ពន្ធនាគារម្នាក់ ឈ្មោះហាយ សាវន អាយុ ៥៣ឆ្នាំ មានលំនៅក្នុងភូមិធ្លក ឃុំពោធិរាជ្យ ស្រុកស្វាយជ្រុំ ក៏បានកើតមានក្អួតឈាមយ៉ាង ខ្លាំងផងដែរ និងត្រូវបានគេដឹកបញ្ជូនទៅកាន់ មន្ទីរពេទ្យទាំងយប់ ស្រាប់តែអកុសល នៅវេលា ម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី១២ កញ្ញា មន្ត្រីអនុរក្សពន្ធនាគាររូបនេះ ក៏ដាច់ខ្យល់ ស្លាប់តែម្តង។ បន្ទាប់មក នៅយប់ថ្ងៃដដែល នោះ ពិរុទ្ធជនឈ្មោះនាង សួនវិសាល ក៏បានក្អួតឈាមស្លាប់ដូចគ្នាធ្វើឱ្យមានការភ្ញាក់ផ្អើល ពេញពន្ធនាគារ។

fdsfdsfs

ទាក់ទងទៅនឹងករណីខាងលើនេះ លោក ឧត្តមសេនីយ៍ត្រី សួស សាខូ ប្រធានពន្ធនាគារ ខេត្តស្វាយរៀង បានបញ្ជាក់ឱ្យដឹងថា ការស្លាប់ មនុស្ស (មន្ត្រីអនុរក្សពន្ធនាគារ និងពិរុទ្ធជន) ជាបន្តបន្ទាប់នៅថ្ងៃតែមួយនេះ បានធ្វើឱ្យមាន ការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ចំណែកការសង្ស័យ របស់ក្រុមគ្រួសារពិរុទ្ធជនឈ្មោះនាង សួនវិសាល ថា មានការធ្វើទារុណកម្មក្នុងពន្ធនាគារនោះ  គឺមិនមាននោះទេ មានតែការអប់រំប៉ុណ្ណោះ។

លោកប្រធានពន្ធនាគារ បានឱ្យដឹងទៀត ថា ចំណែកការស្លាប់របស់មន្ត្រីពន្ធនាគារម្នាក់ នោះ គឺនៅមុនពេលកើតហេតុ គាត់មានកម្លាំង ជិះម៉ូតូមកបំពេញការងារធម្មតា លុះពេលទៅ ដល់ផ្ទះវិញ មានអាការឈឺចង្កេះ ក៏ត្រូវក្រុម- គ្រួសារហៅគ្រូពេទ្យភូមិមកចាក់ថ្នាំបំបាត់ការ ឈឺចាប់។ ពេលនោះគ្រូពេទ្យបានសួរប្រវត្តិជំងឺ ដឹងថា ជនរងគ្រោះធ្លាប់ឈឺក្រពះ ទើបមិនហ៊ាន ចាក់ថ្នាំសរសៃឱ្យ តែជនរងគ្រោះ បានប្រាប់ ពេទ្យថា គាត់ធ្លាប់ចាក់២ដងហើយ មិនអីទេ។ លុះគ្រូពេទ្យចាក់ថ្នាំរួច អាការក៏កាន់តែធ្ងន់ ទើបក្រុមគ្រួសារដឹកបញ្ជូនទៅមន្ទីរពេទ្យ តែ គ្រូពេទ្យសង្គ្រោះមិនបាន ក៏ដាច់ខ្យល់ស្លាប់តែ ម្តង។

តាមការអះអាងរបស់ក្រុមគ្រូពេទ្យករណី ក្អួតឈាមស្លាប់ទាំង២ករណីខាងលើនេះ គឺមាន លក្ខណៈខុសគ្នា ដោយជនរងគ្រោះជាមន្ត្រី អនុរក្សពន្ធនាគារ បានកើតអាការឈឺចង្កេះ លុះក្រោយពេលចាក់ថ្នាំរួច ក៏ក្អួតឈាមស្លាប់។ ចំណែកពិរុទ្ធជនដែលក្អួតឈាមស្លាប់ត្រូវបាន គ្រូពេទ្យសន្និដ្ឋានថា មកពីការសេពគ្រឿងញៀន ដោយប្រើទុយោបឺតពីដប បណ្តាលប៉ះពាល់ ដល់សួត និងខួរក្បាលធ្ងន់ធ្ងរ រួចក៏ក្អួតឈាមស្លាប់ ៕

ចក្ខុ

RELATED ARTICLES