Friday, April 26, 2024
Homeព័ត៌មានជាតិក្មេងប្រុសស្រី២នាក់ រុញទ្វាររបងលេង រលំសង្កត់ស្លាប់១ របួសធ្ងន់១

ក្មេងប្រុសស្រី២នាក់ រុញទ្វាររបងលេង រលំសង្កត់ស្លាប់១ របួសធ្ងន់១

ខេត្តកំពង់ធំ៖ ក្មេងប្រុសស្រីចំនួន២នាក់ រស់នៅផ្ទះជិតគ្នាបាននាំគ្នារុញទ្វាររបងផ្ទះរបស់ ឪពុកមាលេងយ៉ាងសប្បាយក្អាកក្អាយ ស្រាប់ តែអកុសល រុញផុតគន្លឹះ បណ្តាលឱ្យទ្វាររបង ដែករលំមកសង្កត់ពីលើក្មេងទាំង២នាក់ បណ្តាល ឱ្យក្មេងប្រុសបែកក្បាលស្លាប់នៅនឹងកន្លែងគួរ ឱ្យរន្ធត់ ចំណែកក្មេងស្រីទទួលរងរបួសធ្ងន់ ។

ករណីទ្វាររបងដែករលំសង្កត់ក្មេងប្រុស- ស្រីនេះ បានកើតមានឡើង កាលពីវេលារសៀល ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចភូមិ ឈូក ឃុំទ្រា ស្រុកបារាយណ៍ ។

ក្មេងប្រុស ដែលត្រូវទ្វាររបងដែកសង្កត់ បែកក្បាលស្លាប់នោះ មានឈ្មោះមាន គើ អាយុ ៧ឆ្នាំ មានឪពុកឈ្មោះទែន ឡូន អាយុ២៦ឆ្នាំ ម្តាយឈ្មោះផន ស្រីរ័ត្ន អាយុ២៣ឆ្នាំ រស់នៅ ភូមិ-ឃុំកើតហេតុខាងលើ។ ចំណែកក្មេងស្រី- រងគ្រោះដែលរងរបួសធ្ងន់ មានឈ្មោះធឿន ម៉ារ៉ា អាយុ៤ឆ្នាំ មានឪពុកឈ្មោះយួន ធឿន អាយុ២៦ឆ្នាំ ម្តាយឈ្មោះហ៊ត ហេន អាយុ ២៦ឆ្នាំ រស់នៅភូមិ-ឃុំជាមួយគ្នា។

ដោយឡែកម្ចាស់ផ្ទះកើតហេតុ មានឈ្មោះ ទែន រឿន អាយុ៣៧ឆ្នាំ មានប្រពន្ធឈ្មោះវ៉ា ផុន អាយុ៣៦ឆ្នាំ និងត្រូវជាបងប្អូនបង្កើត ជាមួយឪពុករបស់ក្មេងប្រុសរងគ្រោះដែលស្លាប់ ហើយសព្វថ្ងៃ ប្តីប្រពន្ធម្ចាស់ផ្ទះ រួមនិងឪពុក ម្តាយក្មេងប្រុសរងគ្រោះបាននាំគ្នាធ្វើចំណាក- ស្រុកទៅធ្វើជាពលករនៅប្រទេសថៃ អស់ទៅ ហើយ ដោយទុកផ្ទះចោល និងផ្ញើក្មេងប្រុស- រងគ្រោះឱ្យនៅជាមួយបងប្អូន ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញក្មេងប្រុស- ស្រីរងគ្រោះទាំង២នាក់ខាងលើ ដែលរស់នៅ ផ្ទះក្បែរខាងគ្នា បាននាំគ្នារត់លេងតាមទម្លាប់ លុះមួយសន្ទុះក្រោយមកក្មេងប្រុសស្រីទាំង២ នាក់ បាននាំគ្នាមករុញទ្វាររបងផ្ទះកើតហេតុ ខាងលើលេង ស្រាប់តែពេលកំពុងរុញលេងយ៉ាង សប្បាយរីករាយនោះ ក៏របូតផុតគន្លឹះ បណ្តាល ឱ្យរលំទាំងកំរោលសង្កត់លើក្មេងប្រុសស្រីទាំង២ នាក់ បណ្តាលឱ្យក្មេងប្រុសឈ្មោះមាន គើ ត្រូវ ទ្វាររបងដែកសង្កត់បែកក្បាលស្លាប់នៅនឹងកន្លែង គួរឱ្យរន្ធត់ចំណែកក្មេងស្រី ឈ្មោះធឿន ម៉ារ៉ា ត្រូវរងរបួសធ្ងន់។

ក្រោយកើតហេតុ ក្រុមគ្រួសារក្មេងស្រី- រងគ្រោះបានប្រញាប់ដឹកបញ្ជូនកូនស្រីរបស់ខ្លួន ទៅកាន់មន្ទីរពេទ្យខេត្ត ដើម្បីសង្គ្រោះជីវិត ប៉ុន្តែ ដោយសារតែស្ថានភាពរបួសធ្ងន់ធ្ងរពេក ទើប ក្រុមគ្រូពេទ្យសម្រេចបញ្ជូនបន្តទៅកាន់មន្ទីរ- ពេទ្យឯរាជធានីភ្នំពេញ ។

ដោយឡែកសពរបស់ក្មេងប្រុសរងគ្រោះ ត្រូវបានសាច់ញាតិទាក់ទងសុំអន្តរាគមន៍ពី សមត្ថកិច្ចចុះមកពិនិត្យ រួចតម្កល់ធ្វើបុណ្យតាម ប្រពៃណី ខណៈដែលសាច់ញាតិបានផ្តល់ដំណឹង ដល់ឪពុកម្តាយក្មេងប្រុសរងគ្រោះដែលកំពុង ធ្វើការនៅប្រទេសថៃ និងរៀបចំត្រឡប់មក ស្រុកកំណើតវិញហើយ ៕

RELATED ARTICLES