Friday, April 26, 2024
Homeព័ត៌មានជាតិស្ត្រីខ្មែរធ្វើការនៅកូរ៉េ បុរសចិនមេការរោងចក្រវាយជាន់ក

ស្ត្រីខ្មែរធ្វើការនៅកូរ៉េ បុរសចិនមេការរោងចក្រវាយជាន់ក

ភ្នំពេញ៖ ស្ត្រីជនជាតិខ្មែរម្នាក់ ដែលកំពុងបម្រើការនៅក្នុងរោងចក្រមួយក្នុងសាធារណ- រដ្ឋកូរ៉េ ត្រូវបានបុរសជាមេការរោងចក្រជាជន-ជាតិចិនម្នាក់ ប្រើអំពើហិង្សាវាយធ្វើបាបនៅក្នុង ផ្ទះបាយ បណ្តាលឱ្យរងរបួសធ្ងន់ កាលពីវេលា ម៉ោង១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ នៅក្នុងតំបន់អ៊ឺយចុងប៊ូ ប្រទេសកូរ៉េខាងត្បូង។

ស្ត្រីរងគ្រោះដែលត្រូវមេការរោងចក្រ វាយដំយ៉ាងចាស់ដៃ មានឈ្មោះសួង ស្រីនិច អាយុ២៨ឆ្នាំ មានស្រុកកំណើតនៅស្រុកព្រៃ កប្បាស ខេត្តតាកែវ និងកំពុងបម្រើការងារ ផ្នែកឧស្សាហកម្ម នៅតំបន់អ៊ឺយចុងប៊ូ ប្រទេស កូរ៉េខាងត្បូង។ ចំណែកជនបង្កហេតុមិនត្រូវ បានគេស្គាល់ពីអត្តសញ្ញាណនោះទេ គ្រាន់តែដឹង ថា ជាជនជាតិចិន និងមានតួនាទីជាមេការនៅ ក្នុងរោងចក្រ ដែលស្ត្រីរងគ្រោះកំពុងបំពេញការងារ ។

តាមរយៈរូបភាពវីដេអូឃ្លីប រយៈពេល ១០វិនាទី ដែលត្រូវបានគេបង្ហោះចែកចាយ ពេញក្នុងបណ្តាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០១៦ គេឃើញសកម្មភាព របស់បុរសជនជាតិចិន ដែលតាមភិនភាគមាន វ័យប្រមាណជាង៣០ឆ្នាំ បានឡើងអង្គុយជិះ ពីលើស្ត្រីជនជាតិខ្មែរម្នាក់ និងបានប្រើអំពើ-ហិង្សាវាយដំទះតប់ទៅលើស្ត្រីរងគ្រោះយ៉ាង ចាស់ដៃ មុននឹងមានបុរសម្នាក់ផ្សេងទៀតបាន ចូលទៅជួយអន្តរាគមន៍ ឃាត់បំបែកជនបង្កចេញ ពីនារីរងគ្រោះ។ បន្ទាប់ពីបែកធ្លាយនូវវីដេអូមួយ នេះ បានធ្វើឱ្យអ្នកប្រើប្រាស់បណ្តាញសង្គម ចែករំលែកតៗគ្នា និងបាននាំគ្នាថ្កោលទោស យ៉ាងខ្លាំងចំពោះជនបង្កហេតុ ដែលអាងកម្លាំង ជាមនុស្សប្រុស និងតំណែងតួនាទីជាមេការរោងចក្រ មកវាយធ្វើបាបបុគ្គលិកដែលជាមនុស្សស្រី តាមអំពើចិត្ត។

ក្រោយកើតមានករណីខាងលើនេះ ស្ថាន-ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ  បានចាត់ក្រុមការងារ ដើម្បីធ្វើការស្រាវជ្រាវ  ភ្លាមៗ រហូតដល់រកឃើញថា ពិតជាមានករណី អំពើហិង្សាមកលើស្ត្រីខ្មែរជាពលករនៅក្នុង ប្រទេសកូរ៉េ ប្រាកដមែន។ ប៉ុន្តែមូលហេតុ ដែល នាំឱ្យបុរសជនជាតិចិនជាមេការរោងចក្រប្រើ អំពើហិង្សាទៅលើស្ត្រីជាពលករខ្មែរខាងលើ នេះ នៅមិនទាន់មានប្រភពណាមួយអាចបញ្ជាក់ ឱ្យដឹងច្បាស់នៅឡើយ។

យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋ កូរ៉េ បានបញ្ជាក់ឱ្យដឹង កាលពីថ្ងៃទី១៤ ខែ កញ្ញា ឆ្នាំ២០១៦ ថា “សូមជូនជ្រាបជាព័ត៌មាន ករណីដែលមានស្ត្រីខ្មែរម្នាក់ ត្រូវបានមេការ រោងចក្រប្រើអំពើហិង្សាមកលើ ដែលត្រូវបាន បង្ហោះ និងចែកចាយនៅលើហ្វេសប៊ុកនោះ កំណត់អត្តសញ្ញាណបានហើយ។ ជនរងគ្រោះ ឈ្មោះសួង ស្រីនិច អាយុ២៨ឆ្នាំ មកពីស្រុក ព្រៃកប្បាស ខេត្តតាកែវ កំពុងបម្រើការងារ ផ្នែកឧស្សាហកម្ម នៅតំបន់អ៊ឺយចុងប៊ូ ត្រូវបាន មេការជនជាតិចិនម្នាក់ ប្រើអំពើហិង្សាវាយ មកលើខ្លួនក្នុងផ្ទះបាយ កាលពីម៉ោង១២យប់  ថ្ងៃ១៣ ខែកញ្ញា ឆ្នាំ២០១៦ ម្សិលមិញនេះ។ ខណៈពេលនេះ ឯកឧត្តមឡុង ឌីម៉ង់ ឯកអគ្គ-រាជទូត បានចាត់ក្រុមការងារស្ថានទូត សួរនាំ  ជនរងគ្រោះដើម្បីស្តាប់ដំណើររឿង និងស្វែង រកដំណោះស្រាយផ្លូវច្បាប់ជូនគាត់។ ព័ត៌មាន វិវត្តន៍យ៉ាងណា យើងខ្ញុំនឹងជម្រាបជូននៅពេលក្រោយ”។

គួររំលឹកថា កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ ២០១៦ យុវជនជាពលករខ្មែរមួយរូបឈ្មោះទុំ  ចាន់ថន អាយុ២៤ឆ្នាំ មកពីខេត្តតាកែវ ដែល ទើបមកធ្វើការនៅសាធារណរដ្ឋកូរ៉េ រយៈពេល ២ខែ ផ្នែកឧស្សាហកម្ម ក្នុងតំបន់ នៅសនៀង ខេត្ត អយនៀងងិ ក៏ត្រូវបានមេការរោងចក្រ ប្រើហិង្សា បណ្តាលឱ្យរងរបួសផងដែរ ក្នុងអំឡុង ពេលបំពេញការងារ ។

ទាក់ទងទៅនឹងករណីការប្រើអំពើហិង្សា មកលើពលករខ្មែរដែលកំពុងបម្រើការនៅក្នុង ប្រទេសកូរ៉េនេះ ត្រូវបានលោកឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េ បានចុះជួប ផ្ទាល់ជាមួយនឹងជនរងគ្រោះ និងពិភាក្សា ព្រម ទាំងស្តាប់នូវដំណើររឿងលម្អិត ដើម្បីប្រមូលភ័ស្តុតាងយកជាមូលដ្ឋានក្នុងការស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ តាមនីតិវិធីច្បាប់របស់សាធារណរដ្ឋកូរ៉េ ៕

ដោយ ៖ ដារិទ្ធ

RELATED ARTICLES