Friday, April 26, 2024
Homeព័ត៌មានជាតិសម្តេច​ហ៊ុន សែន ស្រក់​ទឹក​ភ្នែក​ជាថ្មី លើ​ដី​មេ​មត់

សម្តេច​ហ៊ុន សែន ស្រក់​ទឹក​ភ្នែក​ជាថ្មី លើ​ដី​មេ​មត់

ខេត្តត្បូងឃ្មុំ ៖ បន្ទាប់ពីបញ្ចប់បេសកកម្ម នៅក្រៅប្រទេស សម្តេចហ៊ុន សែន នាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចាប់ ផ្តើមបន្តបេសកកម្មចុះមូលដ្ឋានទៅកាន់ទឹកដី ខេត្តមណ្ឌលគិរី និងខេត្តរតនគិរី ហើយនៅថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ២០១៦ សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានស្រក់ទឹកភ្នែកជាថ្មីលើ ទឹកដីមេមត់ នៅពេលចូលទៅពិនិត្យមើលផ្នូរ សពកូនប្រុសកំសត់។

hun-sen1

សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បាន បញ្ជាក់ឱ្យដឹងនៅក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់ សម្តេច កាលពីព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦ ថាចប់បេសកកម្មក្រៅប្រទេស ដល់បេសកកម្ម ក្នុងប្រទេសម្តង!

នៅពេលនេះ ខ្ញុំកំពុងធ្វើដំណើរចេញពី រាជធានីភ្នំពេញ ឆ្ពោះមកកាន់ខេត្តមណ្ឌលគិរី និងរតនគិរី ដើម្បីពិនិត្យមើលសមិទ្ធផលជាតិ និងជួបសួរសុខទុក្ខមន្ត្រីរាជការ កូនក្មួយសិស្សានុសិស្ស ព្រមទាំងពិនិត្យនិងដោះស្រាយបញ្ហា ប្រឈមមួយចំនួនដល់ប្រជាពលរដ្ឋយើង។ ដំណើរ លើកនេះ មានចម្ងាយផ្លូវជាង១០០០គីឡូម៉ែត្រ។

ខ្ញុំសូមអធ្យាស្រ័យទុកជាមុន ប្រសិនបើ ខ្ញុំមិនបានចុះជួបបងប្អូនបានគ្រប់គ្នា។

សូមជូនពរជនរួមជាតិជួបតែសំណាងល្អ គ្រប់ពេល

ដោយឡែក បន្ទាប់ពីធ្វើដំណើរឆ្លងកាត់ ទឹកដីខេត្តត្បូងឃ្មុំ សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានឆ្លៀតឱកាសចូលទៅពិនិត្យមើលទីបញ្ចុះ សពកូនប្រុសកំសត់របស់សម្តេច ស្ថិតក្នុងស្រុក មេមត់ ហើយនៅទីនោះ សម្តេច បានស្រក់ទឹក ភ្នែកជាថ្មីម្តងទៀត នឹកអាណិតស្រណោះដល់ កូនប្រុសកំសត់ដែលបានព្រាត់ស្លាប់ក្នុង របបប៉ុលពត។

hun-sen2

សម្តេចហ៊ុន សែន បានសរសេរសារឈឺចាប់មួយនៅលើទំព័រហ្វេសប៊ុក អមដោយតំណក់ ទឹកភ្នែក ដែលមានខ្លឹមសារទាំងស្រុងថាកំសត់ កូនប្រុស ពុកបានមកមើលកូនហើយ។ មកដល់ ទីនេះ ពុកនឹកឃើញរឿងឈឺចាប់ដែលពុក និង ម៉ែកូនទទួលរងនូវការឈឺចាប់ដែលមិនអាច បំភ្លេចបាន កាលពីថ្ងៃទី១០ វិច្ឆិកា ឆ្នាំ១៩៧៦។ កូនអត់ទោសឱ្យពុក ដែលមិនបានយកសពកូន ទៅបញ្ចុះដោយខ្លួនឯង អាស្រ័យពេលនោះ ស្ថានភាពពុកអន់ជាងសត្វទៅទៀត។ សត្វវា ចេះថែទាំកូនវា តែពុកមិនអាចមានលទ្ធភាព ទេកូន។ ការអត់ធ្មត់របស់ពុក នាពេលនោះ ទើបពុកបង្កើតបានស្ថានភាព ដូចនៅពេលនេះ សម្រាប់ជាតិ និងប្រជាជន កម្ពុជាទាំងមូល

គួរបញ្ជាក់ថា នៅក្នុងដំណើរឆ្ពោះទៅកាន់ ខេត្តមណ្ឌលគីរី និងរតនគិរី នោះ សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានអញ្ជើញចូលជួបសំណេះសំណាលជាមួយសិស្សានុសិស្សវិទ្យាល័យប៊ុន រ៉ានី ហ៊ុន សែន ក្តុល ស្ថិតក្នុងភូមិក្តុលផ្សារ ឃុំ ទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ក្នុងនោះ ដោយមើលឃើញពីតម្រូវការនិងភាពខ្វះខាត របស់សិស្សានុសិស្ស ក៏ដូចជាលោកគ្រូអ្នកគ្រូ សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានសម្រេច ផ្តល់ជូនអគារសិក្សាថ្មីមួយខ្នង ២ជាន់ ស្មើនឹង ១២បន្ទប់ និងអគារស្នាក់នៅសម្រាប់គ្រូ១ខ្នង ២ជាន់ ស្មើនឹង១០បន្ទប់បន្ថែមទៀត ដើម្បី បណ្តុះបណ្តាលធនធានមនុស្សនៅទីនោះ៕

ដោយ ៖ ដារិទ្ធ

RELATED ARTICLES