Friday, April 26, 2024
Homeសន្ដិសុខសង្គមខឹងសុំស្រឡាញ់ស្រីស្អាតមិនបាន ដេញតាមវាយ ផ្អើលប៉ូលិសបាញ់២គ្រាប់

ខឹងសុំស្រឡាញ់ស្រីស្អាតមិនបាន ដេញតាមវាយ ផ្អើលប៉ូលិសបាញ់២គ្រាប់

ភ្នំពេញ៖ នារីវ័យក្មេងចំនួន៤នាក់ ជិះម៉ូតូហុងដាឌ្រីមសងមួយគ្រឿងឌុបគ្នាចេញពីកន្លែងញុំាអាហារនៅជិតគល់ស្ពានកោះពេជ្របំណងទៅផ្ទះត្រូវយុវជនមួយក្រុមជាង២០នាក់ព្រួតវាយនិងឮស្នូរផ្ទុះអាវុធ២គ្រាប់បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១និង២០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១៥ ខែកញ្ញា នៅចំណុចមុខណាហ្គាវើរ តាមបណ្តោយផ្លូវព្រះសុរាម្រិត ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ។

fdsddfs

ជនរងគ្រោះទាំង៤នាក់មានឈ្មោះ ទី១.ចាន់ សេងនាង ភេទស្រី អាយុ១៨ឆ្នាំ មុខរបរ សិស្សវិទ្យាល័យព្រែកលៀប មានទីលំនៅផ្ទះគ្មានលេខ ភូមិព្រែកលាភ សង្កាត់ព្រែកលៀបខណ្ឌជ្រោយចង្វារ ទី២. ឈ្មោះ ស្រីឡៃ ភេទស្រី អាយុ១៥ឆ្នាំ ទី៣.ឈ្មោះ ស្រីយ៉ា ភេទស្រី អាយុ១៦ឆ្នាំ មុខរបរជាសិស្សសាលាក្រាំងពន្លៃ ស្នាក់នៅភូមិចែឧត្តម ខេត្តកណ្តាល និងទី៤.ឈ្មោះ ណារ៉ា សុផានីត ភេទស្រី អាយុ១៦ឆ្នាំ មុខរបរសិស្សសាលាចតុមុខ មានទីលំនៅផ្ទះលេខ១៤ ផ្លូវលេខ៨៤ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ទាំង៤នាក់នេះជិះម៉ូតូមួយគ្រឿងឌុបគ្នា ម៉ាក ហុងដាឌ្រីម ស៊េរីឆ្នាំ២០១០ ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្តាល 1M-6771 ។ ចំណែកជនសង្ស័យដែលសម្ថកិច្ចចាប់បាន២នាក់មានឈ្មោះ ទី១.ឈ្មោះ ជា សុផារ៉ាក់ ភេទប្រុសអាយុ១៦ឆ្នាំ មុខរបរជាសិស្សវិទ្យាល័យប្ញស្សីកែវ មានទីលំនៅផ្ទះលេខ៧១៣ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌប្ញស្សីកែវ និងម្នាក់ទៀតមិនស្គាល់អត្តសញ្ញាណជិះម៉ូតូមួយគ្រឿងឌុបគ្នាម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៦ ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1DB- 5649 ចំណែកបក្សពួកផ្សេងទៀតរត់គេចខ្លួនបាត់ ។

gdsdfdsd

តាមសំដីជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុ រូបគេមានគ្នា៤នាក់ ជិះម៉ូតូមួយគ្រឿងឌុបគ្នាមកពីអង្គុយញុំាអាហារនៅសួនច្បារនៅគល់ស្ពានកោះពេជ្រ ។ ខណៈពេលញុំារួចហើយក៏នាំគ្នាជិះម៉ូតូត្រឡប់ទៅផ្ទះវិញ ខណះជិះមកដល់មុខណាហ្គាវើរស្រាប់តែមានជនសង្ស័យមួយក្រុមមានគ្នាជាង២០នាក់ជិះម៉ូតូជាច្រើនគ្រឿងបានមកក្បែរហើយបានធ្វើសកម្មភាពធាក់ម៉ូតូនិងគៀផ្តួលរួចព្រួតគ្នាវាយទៅលើនារីទាំង៤នាក់នោះ ស្របពេលកម្លាំងសមត្ថកិច្ចល្បាតឃើញទាន់ក៏បានដកកាំភ្លើងបាញ់ចំនួន២គ្រាប់ឡើងលើធ្វើឲ្យក្រុមជនសង្ស័យភ័យជិះម៉ូតូរត់តាំងពីចំណុចកើតហេតុរហូតដល់ចំណុចមុខវត្តកោះ តាមបណ្តោយផ្លូវព្រះមុន្នីវង្ស ទើបកម្លាំងនគរបាលដេញចាប់បាន២នាក់និងម៉ូតូមួយគ្រឿងយកទៅសួរនាំ ។

dfsadss

ក្រោយពេលកើតហេតុជនសង្ស័យទាំង២នាក់ រួមទាំងម៉ូតូត្រូវបានសមត្ថកិច្ចយកទៅប៉ុស្តិ៍រដ្ឋបាលនគរបាលចតុមុខដើម្បីធ្វើការសាកសួរ ទើបដឹងថា ករណីខាងលើភាគីទាំងសងខាងសុទ្ធតែស្គាល់គ្នាទេ ហើយមូលហេតុដែលបណ្តាលឲ្យមានការវាយតប់គ្នានោះកើតមកពីការតាមសុំស្រឡាញ់មិនបានពីសំណាក់ក្រុមជនបង្ក ធ្វើឲ្យក្រុមជនបង្ករខឹងទើបតាមវាយតែម្តង ហើយយុវជន២នាក់ដែលចាប់បាននោះបានប្រាប់ថាគេមិនមែនជាអ្នកវាយទេ គេគ្រាន់តែជាមិត្តភក្កិរបស់ជនបង្ក ពេលដែលឃើញគេវាយគ្នាក៏ឈប់មើល លុះពេលឮ សម្លេងផ្ទុះអាវុធ២គ្រាប់ ក៏បានរត់ឡើងជិះម៉ូតូត្រូវសមត្ថកិច្ចដេញចាប់បាន ។ ចំណែកជនរង គ្រោះក៏បានអះអាងថាយុវជនទាំង២នាក់ខាងលើនេះមិនមែនជាបង្កដែរ ទើបសមត្ថកិច្ចគ្រាន់តែធ្វើការអប់រំណែនាំរួចឲ្យត្រឡប់ទៅផ្ទះវិញ ៕

ប៊ុន ស៊ុន្ធី

RELATED ARTICLES