Thursday, March 28, 2024
Homeព័ត៌មានជាតិប្លន់ម៉ូតូបានសម្រេច ជិះបានបន្ដិចអស់សាំង ពលរដ្ឋចាប់វាយសល់ដង្ហើមចង្រិត

ប្លន់ម៉ូតូបានសម្រេច ជិះបានបន្ដិចអស់សាំង ពលរដ្ឋចាប់វាយសល់ដង្ហើមចង្រិត

ភ្នំពេញ៖ ជនសង្ស័យ២នាក់ក្នុងចំណោមបក្សពួក៣នាក់ ត្រូវប្រជាពលរដ្ឋវាយសល់តែដង្ហើមចង្រិត បន្ទាប់ពីធ្វើសកម្មភាពវាយប្លន់យកម៉ូតូពីជនរងគ្រោះ២នាក់បានសំរេច តែជិះរត់គេចខ្លួនមិនបានសម្រេចត្រូវបានបងប្អូនជនរងគ្រោះនិងសមត្ថកិច្ចដេញតាមឃាត់ខ្លួនបាន កាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី១៤ ខែកញ្ញា នៅចំនុចផ្លូវបេតុងអត់លេខ ក្បែរនិងមាត់លូ ភូមិដើមអំពិល សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ  ។

ជនរងគ្រោះជាម្ចាស់ម៉ូតូមានឈ្មោះ  វ៉េន ថារុង ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស ស្នាក់នៅផ្ទះលេខ១០២ ផ្លូវបេតុងអត់លេខ ក្រុម៥ ភូមិតាង៉ូវ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។ ចំនែកម្នាក់ទៀតមិនបានស្គាល់ឈ្មោះ ។ ម៉ូតូដែលត្រូវចោរវាប្លន់ម៉ាកស៊ុយសុគីនិក ពណ៌ផ្កាឈូក ពាក់ស្លាកលេខ ភ្នំពេញ 1BL 2032  ។

fffdsdf

ជនសង្ស័យមានឈ្មោះ ថាន ថុន ភេទប្រុស អាយុ៣៧ឆ្នាំ មានមុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ មានស្រុកំណើត ឃុំកំពុងត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង និងបក្សពួក២នាក់ទៀតមិនស្គាល់ឈ្មោះ ។

តាមជនរងគ្រោះបាននិយាយថា មុនពេលកើតហេតុ រូបគេមានគ្នា២នាក់ បានជិះម៉ូតូម៉ាក ស៊ុយសុគីនិក យកបាយទៅអោយម្តាយលក់នៅផ្សារច្បារអំពៅ លុះបានត្រលប់មកវិញ ដោយធ្វើដំណើរតាមផ្លូវបេតុងអត់លេខ ក្នុងទិសដៅពីជើងទៅត្បូង ខណះមកដល់ចំនុចកើតហេតុ ក៏ស្រាប់តែមានជនសង្ស័យបីនាក់បានដើរចេញពីកន្លែងស្ងាត់ មកឈរស្ទាក់ម៉ូតូ អោយឈប់ រួចបានវាយទៅលើជនរងគ្រោះមួយដៃរ ធ្វើអោយពួកគេភ័យបានរត់រត់ចោលម៉ូតូ ខណៈពេលនោះជនសង្ស័យទាំងបីនាក់បានលើកម៉ូតូរបស់ជនរងគ្រោះជិះចេញទៅបាត់ ពេលនោះជនរងគ្រោះបានរត់ទៅប្រាប់បងប្អូន និងសមត្ថកិច្ចបានជិះម៉ូតូដេញតាម ជនសង្ស័យទាំងបីនាក់នោះភ្លាមៗ  យ៉ាងប្រផិតប្រភីងរហូតដល់មុខគណះកម្មាធិការជាតិរៀបចំបុណ្យជាតិអន្តរជាតិអគ្គលេខាធិកាដ្ឋាន ត្រង់ចំណុចផ្លូវលេខ២៤០កែងនិងព្រះស៊ីសុវត្ថិ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ម៉ូតូដែលជនសង្ស័យទើបនឹងប្លន់បាននោះអស់សាំង ត្រូវបានបងប្អូនជនរងគ្រោះនិងសមត្ថកិច្ចដេញតាមទាន់ធាក់ផ្តួលម៉ូតូឃាត់ខ្លួនបានជនសង្ស័យ២នាក់ ចំណែកបក្សពួកម្នាក់ទៀតរត់គេចខ្លួនបាត់ ។

fdsfdsfsa

បន្ទាប់ពីឃាត់ខ្លួនបានភ្លាមៗនោះជនសង្ស័យទាំងពីរនាក់ត្រូវបានប្រជាពលរដ្ឋស្វាគមន៍ម្នាក់មួយដៃមួយជើងសន្លប់ស្តូកស្តឹងសល់តែដង្ហើមចង្រិត ទើបប្រគល់អោយសមត្ថកិច្ច ហៅរថយន្តសង្គ្រោះដឹកយកជនសង្ស័យយកទៅព្យាបាលនៅមន្ទីពេទ្យមិត្តភាពខ្មែរសូវៀត ហៅពេទ្យរុស្ស៊ី ។

ក្រោយពេលកើតហេតុជនរងគ្រោះនិងម៉ូតូដែលជនសង្ស័យប្លន់មិនបានសម្រេចត្រូវសមត្ថកិច្ចយកទៅសាកសួរនិងដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលច្បារអំពៅ១ ៕

ដោយ៖ ណន រ៉ាត់

RELATED ARTICLES