Friday, April 19, 2024
Homeព័ត៌មានជាតិលោកតាម្នាក់ រត់ចូលឡានមិនបានសម្រេច មកចង.កសម្លាប់ខ្លួនលើដើមស្វាយ

លោកតាម្នាក់ រត់ចូលឡានមិនបានសម្រេច មកចង.កសម្លាប់ខ្លួនលើដើមស្វាយ

ខេត្ដកណ្តាលៈ បុរសម្នាក់មានជម្ងឺផ្លូវចិត្តបានចង.កធ្វើអត្តឃាតនៅលើដើមស្វាយស្លាប់យ៉ាងអណោចអធ័ម បន្ទាប់ពីព្យាយាមរត់ចូលឡានជាច្រើនលើកច្រើនសារមិនបានសម្រេច ។ សាកសពជនរងគ្រោះត្រូវបានកូនតាមរកប្រទះឃើញចង.ក នៅលើដើមស្វាយបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៥ និង២០នាទី ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦ ត្រង់ចំណុចចម្ការស្វាយខាងក្រោយផ្ទះជនរងគ្រោះស្ថិតក្នុងភូមិត្រពាំងទៃ ឃុំម្កាក់ ស្រុកអង្គស្នួល ។

មន្ត្រីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សុទ្ធ សុផល ភេទប្រុសអាយុ៦៣ឆ្នាំ មុខរបរ កសិករ រស់នៅភូមិត្រពាំងទៃ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ។

ddfsfd

តាមកាបំភ្លឺរបស់ឈ្មោះ សុទ្ធ សុភ័ក្គ្រ ភេទប្រុស អាយុ៤១ មុខរបរ កសិករ ដែលត្រូវជាកូនបង្កើតជនរងគ្រោះបានឲ្យដឹងថា ជនរងគ្រោះមានលិខិបញ្ជាក់ពីមន្ទីរពេទ្យរុស្ស៊ីថា មានជម្ងឺផ្លូវចិត្ត។ កន្លងមកឪពុករបស់ខ្លួនចេះតែព្យាយាមរត់ចូលឡាន និងម៉ូតូជាច្រើនដង តែមិនបានសម្រេចដោយសារតែមានប្រជាពលរដ្ឋជួយសង្រ្គោះទាន់ពេលវេលា ។ លុះមកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦ បាត់ឪពុកមិនឃើញនៅផ្ទះ ក៏ដើរតាមរករហូតប្រទះឃើញឪពុករបស់ខ្លួនចងក នៅដើមស្វាយខាងក្រោយផ្ទះស្លាប់បាត់ហើយ ។

តាមការពិនិត្យរបស់ជំនាញនគរបាលបច្ចេកទេសស្រុក និងប៉ុស្តិ៍ម្កាក់ អាជ្ញាធរឃុំ និងលោកគ្រូពេទ្យ សាកសពជនរងគ្រោះពិតជាស្លាប់ដោយចងកធ្វើអត្តឃាតប្រាកដមែន ។

ក្រោយពីពិនិត្យសប់សព្វគ្រប់សមត្ថកិច្ចបានប្រគល់សាកសពជនរងគ្រោះទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

សិលា

RELATED ARTICLES