Wednesday, August 6, 2025
Homeតារាខ្មែរឌុច លីដា ប្តូរស្ទីល... ខ្លាចប្រុសៗដេកមិនលក់?

ឌុច លីដា ប្តូរស្ទីល… ខ្លាចប្រុសៗដេកមិនលក់?

ឌុច លីដា ដែលធ្លាប់តែថតស្រាតធ្វើឱ្យប្រុសៗក្តៅខ្លួននោះ ស្រាប់តែ​ពេលនេះនាងងាកមកលេងឈុត​សុភាព ដោយចាប់ដៃលោកឆឹម សក្កដា ក្នុងរឿង “ទេពធីតានិស្ស័យ” វិញម្តង ដែលការប្តូរពីស្ទីល​ស្រើបស្រាលមករមទមនេះកើតមានក្រោយពេលដែលក្រសួងវប្បធម’ ព្រមានដុះក្អែលតារាទាំងឡាយណាដែលហ៊ានលេងឈុតថតស្រាតរោលរាល នាំឱ្យប្រុសៗទាំងឡាយដេកមិនលក់…។

ឌុច លីដា នៅតែស្ថិតក្នុងចំណោមតារាសម្តែងស្រីដែលមានភាពលេចធ្លោនាពេលបច្ចុប្បន្នជាមួយតម្លៃខ្លួនខ្ពស់ជាងគេទៀតផង ព្រោះទេពកោសល្យរបស់នាងកម្រនឹងមាននរណាគេធ្វើបាន ពិសេសគឺស្រីស្រស់មិនញញើតក្នុងការថតឈុតរោលរាលឡើយ ហេតុនេះហើយបានជាបណ្តាផលិតកម្មទាំងឡាយមិនអាចមើលរំលងស្រីស្រអែមស្រស់ម្នាក់នេះបានឡើយ។

យ៉ាងណា ក្រោយមានការរិះគន់ច្រើនជាងការគាំទ្រទៅលើឌុច លីដា ក្នុងការថតឈុតរោលរាល រួមទាំងស្រាតក្នុងរឿង “ស្បែកគង់” និងរឿង “នារីវេទមន្ត” ជាដើមនោះ រហូតមកដល់ពេលនេះគេនៅមិនទាន់ឃើញលីដា ហ៊ានថតឈុតក្តៅសាច់ទៀតឡើយ។

តាមព័ត៌មានថា ការដែលស្រីស្អាតឌុច លីដា ស្ទាក់ស្ទើរក្នុងកាលេងឈុតឱបថើបដោយរោលរាលនោះដោយសារនាងត្រូវបានថៅកែស្រីលក់ពេជ្រម្នាក់នៅក្បែរផ្សារធំថ្មី ព្រមានមិនឱ្យលេងឈុតដែលធ្វើឱ្យប្រុសៗចង់បះសក់ច្រូងទាំងលើទាំងក្រោមបែបនេះទៀតឡើយ ព្រោះថៅកែស្រីចង់ឱ្យនាងលេងសុភាពៗវិញម្តង។

ប៉ុន្តែអ្នកដឹកនាំសម្តែងនៅផលិតកម្មហង្សមាសម្នាក់ (សុំមិនឱ្យដាក់ឈ្មោះ) បែរជានិយាយថា ថៅកែស្រីម្នាក់ដែលតាមស្នេហ៍លីដា នោះ គ្មានសិទ្ធិបញ្ជាទៅលើស្រីស្អាតរូបនេះឡើយ ហើយរឿងដែលលីដា មិនទាន់ថតដូចមុនទៀត (ស្រាត) អាចមកពីនាងឃើញការព្រមានរបស់ក្រសួងវប្បធម៌ ដែលចង់ដុះក្អែលលើតារាសិចស៊ីនោះទៅវិញទេ។

ប៉ុន្តែតាមលោកដឹង លីដា មិនសូវគិតច្រើនទេឱ្យតែតម្លៃខ្ពស់ដែលនាងចង់បាន លោកជឿថា លីដា នៅតែហ៊ានថតដែលតារាផ្សេងទៀត មិនហ៊ានអ៊ីចឹង…។ លោកថា លីដា ស្ទីលគេគឺអ៊ីចឹងគេល្បីបែបហ្នឹង បើឱ្យគាត់ផ្អាកសម្តែងអ៊ីចឹងនោះ អាចប្រឈមការធ្លាក់កូដទៅវិញក៏ថាបានដែរ ។

ប៉ុន្តែអ្នកដឹកនាំសម្តែងនោះទទួលស្គាល់ថា លីដា ក៏អាចលេងតួជាច្រើនប្រភេទដោយមិនចាំបាច់តែថតស្រាត ក៏នៅតែគេចាប់អារម្មណ៍ដែរព្រោះទេពកោសល្យខ្លាំងណាស់។

ឌុច លីដា លេចធ្លោក្នុងរឿង “កូនពស់កេងកង” របស់ហង្សមាស ហើយពេលនេះនាងងាកទៅសម្តែងរឿង “ទេពធីតានិស្ស័យ” របស់ទូរទស្សន៍បាយ័ន ដោយប៉ះជាមួយសង្សារពេជ្រ សោភា គឺលោកឆឹម សក្កដា ។

តាមព័ត៌មានថា ឌុច លីដា ស៊ីថ្លៃពីការថតកុន350ដុល្លារ ក្នុង1ថ្ងៃ ដែលតម្លៃនេះស្ថិតក្នុងចំណោមតារាសម្តែងជួរមុខនាពេលបច្ចុប្បន្ន ហើយលីដា ដែលធ្លាប់រងការរិះគន់រឿងថតក្តៅសាច់នោះ នៅតែអាចឈរក្នុងអាជីពសិល្បៈបានដដែល ខណៈដែលកន្លងមកនាងប្រាប់ថា ការថតកុនបើគិតតែពីរឿងប៉ះពាល់នោះ គឺមិនអាចធ្វើទៅបានទេ។ លីដា ថែមទាំងមិនទទួលស្គាល់ឡើយថា នាងថតស្រាត ដោយអះអាងថាជាបច្ចេកទេសបន្ថែមនៃអ្នកដឹកនាំទៅវិញ។

យ៉ាងណា ស្ទើរគ្រប់ផលិតករទាំងអស់ឱ្យតែភាពយន្តនោះមានឈុតតួស្រីស្រាត គឺគេនៅតែមិនដែលមើលរំលងលីដា ឡើយ ទើបមិត្តភក្តិរបស់ស្រីស្រអែមស្រស់រូបនេះមួយចំនួនបាននិយាយថា លីដា ត្រូវប៉ាន់ “ស្រាត” ជាងគេ៕

RELATED ARTICLES