Saturday, October 19, 2024
Homeសេដ្ឋកិច្ចជាតិអ្នកដាំ​ស្វាយ​កែវ​រមៀត បារម្ភ​ពី​ទីផ្សារ​ខណៈរដូវ​ ទទួល​ផល​ជិតមកដល់!

អ្នកដាំ​ស្វាយ​កែវ​រមៀត បារម្ភ​ពី​ទីផ្សារ​ខណៈរដូវ​ ទទួល​ផល​ជិតមកដល់!

ខេត្តកំពង់ស្ពឺ៖ ប្រជាពលរដ្ឋ ធ្វើកសិកម្ម ដំណាំស្វាយ កែវរមៀត និងក្រុមអា ជីវកររកស៊ី ទិញស្វាយ កៀវរមៀតនាំចេញ ទៅប្រទេសថៃ បាននាំគ្នា  ព្រួយបារម្ភយ៉ាង  ខ្លាំងពីបញ្ហា ប្រឈមពីផល ស្វាយកែវ  រមៀតជិតចូលមកដល់តែ ទីផ្សារមាន បញ្ហាក្នុងការ  នាំចេញព្រោះ  ឥឡូវទីផ្សាក្នុងស្រុក  មានបន្តិចបន្តួច ប៉ុណ្ណោះ។

ពួកគាត់ព្រួយ  បារម្ភបែបនេះ  ក្រោយពីភាគី ថៃមានបញ្ហា បិទកសិផល  ខ្មែរចំនួន២ប្រភេទ  ផ្លែស្វាយកែវរមៀត និងផ្លែមាន របស់ប្រជាកសិករក្នុងខេត្តប៉ៃលិនក្នុងមួយរយះពេលប៉ុន្មានថ្ងៃចុងក្រោយនេះ នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦ សមត្ថកិច្ច និងមន្រ្តីអង្គភាពពាក់ព័ន្ធ នៅខេត្តប៉ៃលិន ដឹកនាំដោយលោក ទុំ ណូ ប្រធានសាខាគយនិងរដ្ឋាករខេត្តប៉ៃលិន បានអញ្ជើញទៅខេត្តច័ន្ទបុរី ប្រទេសថៃ ដើម្បីចូលរួមកិច្ចប្រជុំពិភាក្សាជាមួយភាគីថៃ ដឹកនាំដោយលោកប្រធានសាខាគយនិងរដ្ឋាករខេត្តច័ន្ទបុរី និងប្រធានអង្គភាពពិនិត្យគុណភាពអនាម័យប្រចាំ៣ខេត្តក្នុងប្រទេសថៃ ទៅលើវិធានបទដោះស្រាយបញ្ហាដែលភាគីថៃបានហាមឃាត់ មិនឱ្យកម្ពុជានាំកសិផល ស្វាយកែវរមៀតនិងផ្លែមាន នាំចូលទៅប្រទេសថៃ។

mago2

កិច្ចប្រជុំពិភាក្សាអូសបន្លាយជាច្រើនម៉ោងកាលពីព្រឹកមិញនេះ ត្រូវបានប្រធានដឹកនាំគណៈ ប្រតិភូខាងកម្ពុជាប្រាប់ឱ្យដឹងថា កិច្ចប្រជុំនោះទទួលបរាជ័យ ដោយសារភាគីថៃគេនៅតែបន្តបដិសេធ មិនឱ្យនាំចូលប្រភេទកសិផលទាំង២ប្រភេទរបស់កសិករខ្មែរ ទៅកាន់ប្រទេសថៃនោះទេ។ដោយភាគីថៃគេសំអាងថាផ្លែស្វាយកែវរមៀត និងផ្លែមាន របស់កសិករខ្មែរ មានផ្ទុកមេរោគ ៣ប្រភេទ។

ភាគីថៃគេក៏ស្នើសុំបើសិនជាចង់នាំចូលប្រភេទផលិតផលកសិផលទាំង២ប្រភេទនាំចូលក្នុងប្រទេសថៃសុំឱ្យភាគីកម្ពុជា ធ្វើឡើងក្នុងកិច្ចប្រជុំរវាងរដ្ឋាភិបាលនិងរដ្ឋាភិបាលពីព្រោះបញ្ហានេះហួសដែនសមត្ថកិច្ចរបស់ភាគីថៃដែលជាថ្នាក់ខេត្ត។ មិនតែប៉ុណ្ណោះថៃក៏ជម្រុញឱ្យកម្ពុជាយើងមានការវេចខ្ចប់ឱ្យបានត្រឹមត្រូវ និងមានការបញ្ជាក់គុណភាពអនាម័យពីអង្គភាពត្រួតពិនិត្យគុណភាពអនាម័យ របស់ភាគីកម្ពុជានោះផងដែរ ។

mago1

ពាក់ព័ន្ធនិងការហាមឃាត់របស់ភាគីថៃ មិនឱ្យនាំចូលកសិផលផ្លែស្វាយកែវរមៀត និងផ្លែមៀន ត្រូវបានមន្រ្តីកម្ពុជាចូលរួមប្រជុំបានប្រាប់ឱ្យដឹងថាជាលេសសម្រាប់ការបង្អាប់បន្ថោកផលិតផលកសិផលខ្មែររបស់ភាគីថៃប៉ណ្ណោះក្នុងគោលបំណងមានប្រៀបលើការធ្វើពាណិជ្ជកម្ម។ប្រភពដដែលបានឲ្យដឹងទៀតថាអង្កភាពត្រួតពិនិត្យគុណភាពអនាម័យរបស់ថៃនៅពេលដែលគេយកផ្លៃស្វាយនិងផ្លែមៀនរបស់ផលិតផលខ្មែរយកទៅពិនិត្យគឺគេមិនបានយកផ្លែស្វាយនិងផ្លែមៀនល្អទៅពិនិត្យនោះឡើយដោយគេបែរជ្រើសរើសយកផ្លែស្វាយនិងផ្លែមៀនដែលស្អុយរបស់គេបោះចោលរើសយកមកត្រួតពិនិត្យគុណភាពរឿងអីមិនអោយមានឃើញមេរោគព្រោះបើពួកគេយកកសិផលខូចស្អុយនោះ ដោយភាគីថៃគេអនុវត្តន៍ខុសនិងការពិនិត្យគុណភាពផលិតផល ពោធ ដំឡូង គឺមិនមានបញ្ហាអ្វីនោះទេខាងភាគីថៃឲ្យនាំចូលបាន។

mago3

លោក សុខ ប្រុសពៅ នៅឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺជាអាជីវករទិញស្វាយកែវរមៀតនាំចេញទៅប្រទេសថៃតាមច្រកខេត្តប៉ៃលិនបានឲ្យដឹងថាឆ្នាំនេះមានប្រជាពលរដ្ឋជាច្រើនមកតាមបណ្តាខេត្តផ្សេងៗបាននាំគ្នាមកជួលចំការស្វាយគេក្នុងមួយដើមមានតំលៃចាប់ពី៥ដុល្លារហូតទៅ២៥ដុល្លាអាមេរិចដើម្បីធ្វើយកផលផ្លែក្នុងម្នាក់ៗមិនតិចជាងម៊ឺនដុល្លានោះឡើយពួកគាត់អាចមានបញ្ហាប្រឈមនិងការបាត់បង់ដី ផ្ទះសម្បែងព្រោះពួកគាត់ភាគច្រើនបានខ្ចីលុយធនាគារយកមកធ្វើស្វាយកែវរមៀតនេះ។

លោកបានបន្តឲ្យដឹងទៀតថាខេត្តដែលសម្បូរប្រជាពលរដ្ឋធ្វើកសិកម្មដំណាំស្វាយកែវរមៀតច្រើនជាតំណាំផ្សេងៗនោះមានខេត្តកំពង់ស្ពឺ ខេត្តកណ្តាល ខេត្តកំពង់ចាម ខេត្តតាកែវ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តឧត្តមានជ័យ  ខេត្តព្រះវិហារ ខេត្តប៉ៃលិន ៕

RELATED ARTICLES