Saturday, May 4, 2024
Homeសន្ដិសុខសង្គមឲ្យមិត្តភក្កិទាក់ទងប្រពន្ធ រួចខ្លួនចូលទៅវាយ នាងខឹងនាំកូនរត់ចោលទាំងយប់

ឲ្យមិត្តភក្កិទាក់ទងប្រពន្ធ រួចខ្លួនចូលទៅវាយ នាងខឹងនាំកូនរត់ចោលទាំងយប់

ភ្នំពេញ៖ បុរសម្នាក់ផឹកស៊ីស្រវឹងបែកគំនិតមិនទុកចិត្តប្រពន្ធអោយមិត្តភក្តិសម្តែងឆាកល្ខោនសុំស្រឡាញ់ប្រពន្ធខ្លួនឯងរួចហើយប្តីឃើញរត់ចេញទៅវាយប្រពន្ធទ្រពខ្លួន ប្រពន្ធសុំលែងទើបប្តីសុំទោសប្រាប់ថាជាការសម្តែង ឆាកល្ខោន បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី១៥ ខែកញ្ញា ស្ថិតនៅផ្ទះជួលភូមិត្រពាំងរំចេក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

បុរសដែលស្រឡាញ់ប្រពន្ធខ្លាំងពេកមិនទុកចិត្តប្រពន្ធមានឈ្មោះ ទ្បេង វុធ អាយុ៣១ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅផ្ទះជួលភូមិកើតហេតុខាងលើ ចំណែកស្រ្តីជាប្រពន្ធមិនបាន ប្រាប់ឈ្មោះ មានកូនប្រុសម្នាក់អាយុជាងមួយខួប ។

dfsdfsdf

តាមការបង្ហើបឲ្យដឹងពីស្រ្តីជាប្រពន្ធបាននិយាយថា មុនពេលកើតហេតុប្តីរបស់នាងបាននាំមិត្តភក្តម្នាក់មកផឹកស៊ីនៅបន្ទុប់ជួលរបស់នាង ខណៈពេលផឹកស៊ីស្រវឹងស្រឿងៗបុរសជាប្តីមិនទុកចិត្តប្រពន្ធបាននិយាយជាមួយមិត្តភក្តិឲ្យសម្តែងឆាកល្ខោនលួងលោមស្នេហាជា មួយប្រពន្ធរបស់ខ្លួន ចំណែករូបគាត់ចេញទៅក្រៅទិញស្រា ថែម  ប៉ុន្តែធាតុពិតប្តីរូបនោះមិនបានទៅទិញស្រាទេគឺនៅលួចស្តាប់ពីខាងក្រៅបន្ទប់ជួល ។

ប្រភពដដែលបានបន្តទៀតថា ខណៈពេលប្តីចេញទៅខាងក្រៅបាត់ មិត្តភក្តរបស់ប្តីបាន ទៅអង្គុយជិតស្រ្តីជាប្រពន្ធហើយនិយាយសាសងសុំស្នេហ៍ ប៉ុន្តែស្រ្តីខាងលើបានប្រកែកមិនព្រមទេ ព្រោះនាងមានប្តីថែមទាំងមានកូនទៀតផង ហើយបុរសជាមិត្តភក្កិនោះបានបបួល ស្រ្តីខាងលើរត់ទៅជាមួយគ្នាទៀត តែនាងមិនព្រមទ្បើយ ។ ពេលដែលបុរសជាមិត្តភក្កិកំពុងតែអង្គុយសាងសងជាមួយស្រ្តីជាប្រពន្ធនោះស្រាប់តែបុរសជាប្តីធ្វើជាដូចជាទើបនឹង មកដល់វាក់អើឃើញអង្គុយសាងសងគ្នាក៏បានស្ទុះចូលទៅចាប់វាយប្រពន្ធរហូតរងរបួសយ៉ាងដំណំហើយប្រពន្ធក៏សួរថា ហេតុអីបានជាបងឯងដឹងថាខ្ញុំកំពុងតែសាសងស្នេហា បើសិនជាបងឯងមិនទុកចិត្តខ្ញុំទេ កុំរស់នៅជាមួយគ្នាទៀតអី ប្រពន្ធបានសុំប្តីលែងលះ ទើបបុរសជាប្តីបានយំអោបប្រពន្ធនិងបានសារភាពប្រាប់ថា ជាការសម្តែងឆាកល្ខោនឲ្យមិត្តភក្កិរបស់គាត់មកទាក់ទងសុំស្រឡាញ់ប្រពន្ធដើម្បីសាកចិត្តប្រពន្ធតែប៉ុណ្ណោះ ។

fgdfdd

បន្ទាប់ពីបែកធ្លាយដឹងថាបុរសជាប្តីមិនទុកចិត្តប្រពន្ធចង់សាកចិត្តប្រពន្ធហើយធ្វើឲ្យប្រពន្ធ ខឹងបានអោបកូនប្រុសតូចរត់ចេញពីបន្ទប់ជួល ទោះបីជាបុរសជាប្តីខំប្រឹងតាមអង្វរសំពះលត់ជង្គង់សុំទោសប្រពន្ធយ៉ាងណាក៏ប្រពន្ធនៅតែមិនព្រមអត់អោនឲ្យទេ ដោយប្រពន្ធសុខចិត្តអោបកូនប្រុសតូចទាំងដេកលក់ដើរគេចចេញទៅបាត់ ។ ចំណែកបុរសជាប្តី ពេលដែលកើតហេតុមិនបានផ្តល់ព័ត៌មានអ្វីទាំងអស់ បានត្រឹមតែអង្គុយយំនៅក្នុងបន្ទប់ ជួលត្រូវបានម្ចាស់ផ្ទះដេញឲ្យចេញពីក្នុងបន្ទប់មិនព្រមចេញ ត្រូវមិត្តភក្កិដែលជាអ្នកសំដែង ឆាកល្ខោនចាប់សែងចេញពីក្នុងបន្ទប់ ម្ចាស់ផ្ទះជួលក៏បានចាក់សោពីខាងក្រៅមិនឲ្យចូល ក្នុងបន្ទប់ទៀតទេ ។

ដោយឡែកអ្នករស់នៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា បុរសជាប្តីតែងតែវាយធ្វើបាប ប្រពន្ធស្ទើររាល់ថ្ងៃធ្វើឲ្យរំខានដល់អ្នកជិតខាងទៀតផង ទើបពេលប្រពន្ធរត់ចេញពីផ្ទះ ម្ចាស់ផ្ទះជួលក៏បានដេញបុរសជាប្តីឲ្យចេញពីផ្ទះឈប់ឲ្យស្នាក់នៅ ៕

ដោយ៖ ថោង ធីម

RELATED ARTICLES