Friday, April 19, 2024
Homeព័ត៌មានជាតិលោក​កឹម សុខា គ.ជ.ប ថា មាន​សិទ្ធិ​ចុះ ឈ្មោះ​បោះ​ឆ្នោត

លោក​កឹម សុខា គ.ជ.ប ថា មាន​សិទ្ធិ​ចុះ ឈ្មោះ​បោះ​ឆ្នោត

ភ្នំពេញ ៖ ថ្នាក់ដឹកនាំគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (..បានអះអាងថា លោកកឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ អាចមានសិទ្ធិទៅចុះឈ្មោះបាន បើទោះបី ត្រូវតុលាការផ្តន្ទាទោសឱ្យជាប់ពន្ធគារក៏ដោយ ក៏សាលក្រមតុលាការ មិនទាន់ចូលជាស្ថាពរ។

ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅក្នុងកម្មវិធី ប្រជុំផ្សព្វផ្សាយដំណើរការចុះឈ្មោះបោះឆ្នោត ឃុំសង្កាត់ នៅទីស្នាក់ការគ..ប កាលពីថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ២០១៦ លោកមាន សាទិ សមាជិក គ..ប បានបញ្ជាក់ថា លោកកឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ និង ជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម អាច មានសិទ្ធិចុះឈ្មោះបោះឆ្នោតបានដូចពលរដ្ឋ ដទៃដែរ ឱ្យតែមានឯកសារគ្រប់គ្រាន់។

លោកមាន សាទិ បានមានប្រសាសន៍នៅ ពេលនោះថាខ្ញុំនិយាយចំពោះប្រជាពលរដ្ឋ ទូទៅតែម្តង មិនពិបាកនិយាយចំពោះឯកឧត្តម កឹម សុខា ឯកឧត្តមណាមួយទេ ខ្ញុំលើកនិយាយ ឱ្យចំៗអំពីមាត្រានៃការចុះឈ្មោះសម្រាប់ប្រជាពលរដ្ឋទូទៅ។ មាត្រាដែលត្រូវចុះឈ្មោះ គឺមាត្រា ៥១ ចំណុចក្នុងករណីប្រជាពលរដ្ឋមានឯកសារ គ្រប់គ្រាន់ ដូចមានចែងក្នុងចំណុច ខ និងចំណុច គ នៃមាត្រា៥១ នៃច្បាប់នេះ ក្រុមចុះឈ្មោះបោះត្រូវចុះឈ្មោះជូនប្រជាពលរដ្ឋនោះ ក្នុងបញ្ជី ឈ្មោះបោះឆ្នោត កត់ត្រាឈ្មោះប្រជាពលរដ្ឋ នោះ ចូលក្នុងបញ្ជីបោះឆ្នោត ចេញបង្កាន់ដៃ បញ្ជាក់ប្រាប់អំពីការិយាល័យ។ ដើម្បីចុះឈ្មោះ បាន ប្រជាពលរដ្ឋត្រូវទៅបង្ហាញខ្លួននៅចំពោះមុខក្រុមចុះឈ្មោះ។ អីចឹងករណីដែលគាត់ បំពេញបានលក្ខខណ្ឌហ្នឹង ប្រជាពលរដ្ឋណា ក៏ដោយ ក្រុមចុះឈ្មោះត្រូវតែចុះឈ្មោះជូន គាត់។ អ៊ីចឹងសំណួរហ្នឹង គឺឆ្លើយរបៀបហ្នឹង ឆ្លើយដោយសំអាងទៅលើមាត្រា៥១ ចំណុច ឃ ចំណុច ខ និងចំណុច គ។ អ៊ីចឹងត្រូវទៅបង្ហាញ ខ្លួន ទី១ ត្រូវទៅបង្ហាញ អ ឃ ខ បើមាន អ ខ តែខុសលំនៅត្រូវយកបន្ថែមទៀត គឺសៀវភៅ ស្នាក់នៅ ឬសៀវភៅគ្រួសារ។ បើគ្មាន អ ខ ត្រូវ ទៅធ្វើ ឯ អ ប្រជាពលរដ្ឋបំពេញបាន គេប្រើ ពាក្យថា ត្រូវចុះឈ្មោះជូន។ អ៊ីចឹងសុំបញ្ជាក់ ជូនប៉ុណ្ណឹង សម្រាប់ឯកឧត្តមកឹម សុខា ក៏ដូច ប្រជាពលរដ្ឋទូទៅ

ប្រធាន គ..ប លោកស៊ិក ប៊ុនហុក បាន បញ្ជាក់ប្រាប់នគរធំនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦ ថា តាមទិដ្ឋភាពច្បាប់ ពេលនះ លោកកឹម សុខា ពិតជាមានសិទ្ធិគ្រប់គ្រាន់ក្នុង ការទៅចុះឈ្មោះបោះឆ្នោតបានមែន តែចំបាច់ ត្រូវទៅបង្ហាញខ្លួនជាចាំបាច់ក្នុងការចុះឈ្មោះ បោះឆ្នោតនោះ។

លោកស៊ុក ប៊ុនហុក មានប្រសាសន៍ថាពេលណាដែលមិនទាន់ស្ថិតនៅក្នុងស្ថានភាព ជាប់ពន្ធនាគារ គាត់នៅតែមានសិទ្ធិចុះឈ្មោះបោះឆ្នោតបោះឆ្នោតអ៊ីចឹង។ សិទ្ធិបោះឆ្នោត គាត់មាន តែបើឈ្មោះនៅក្នុងបញ្ជី គឺវាមានលក្ខខណ្ឌ ក្នុង ស្ថានភាពមិនជាប់ពន្ធនាគារ ហើយបើគាត់ស្ថិត នៅក្នុងអាហ្នឹង គឺបញ្ជីបោះឆ្នោត ហ្នឹងត្រូវតែ ដកចេញហើយ។ និយាយឱ្យខ្លីទៅ មានតែអនុវត្ត ឱ្យត្រឹមត្រូវតាមច្បាប់តែមួយមុខទេ។ គ..ប គ្មានជម្រើសរឿងនយោបាយរឿងអីនៅក្នុង ហ្នឹងទេ ក្រៅពីបច្ចេកទេសបោះឆ្នោតទៅតាម ច្បាប់។ តែច្បាប់កំណត់យ៉ាងម៉េចហើយ គឺ គ..ប អ៊ីចឹងហើយ មិនយល់ថា ទាល់តែខាង ណេះ ឬទាល់តែខាងណោះ នយោបាយនេះ នយោបាយនោះ មិនអាចអនុវត្តបានទេ ព្រោះ ខ្ញុំដឹកនាំនេះយកច្បាប់ជាគោល។ គ..ប មិន ធ្វើនយោបាយទេ គ..ប គោរពតាមច្បាប់ បោះឆ្នោត តែប៉ុណ្ណឹង

លោកស៊ិក ប៊ុនហុក មានប្រសាសន៍បន្តថា ពេលនេះ គេកំពុងតែតវ៉ាទៅរឿងសាលក្រម ទៅអីហ្នឹង គាត់មិនទាន់ស្ថិតនៅក្នុងស្ថានភាព ជាប់ពន្ធនាគារឯណា ទាល់គាត់ត្រូវគេចាប់ទៅ មន្ទីរឃុំឃាំង ទើបហួសពេលក្នុងការចុះឈ្មោះ។ ប៉ុន្តែបើគាត់អត់បង្ហាញខ្លួន ទៅចុះឯណាកើត? មានអ្នកណាគេទៅចុះកន្លែងគាត់លាក់ខ្លួននោះ? អត់ទេ! គាត់ត្រូវកន្លែងហ្នឹងឯង នេះអត់ទាន់ ដល់លក្ខខណ្ឌច្បាប់កំណត់យ៉ាងម៉េចទេ គឺគាត់ ត្រូវទៅបង្ហាញខ្លួននៅឃុំសង្កាត់ ដែលត្រូវចុះ ឈ្មោះហ្នឹង។ បើគាត់ទៅមិនទៅ អាហ្នឹងវា ជារឿងគាត់ទេ ខ្ញុំមិនដឹងទេ។ ប៉ុន្តែបើច្បាប់កំណត់ ហើយ ខ្ញុំគ្មានជម្រើសទេ។ គ្រប់ករណីទាំងអស់ កើតឡើងនៅក្នុងគ..ប ខ្ញុំមិនអាចជ្រើសរើស ផ្លូវលម្អៀងដោយគណបក្សនយោបាយ ឬដោយ អី អត់ទេ

ជុំវិញការបញ្ជាក់របស់ថ្នាក់ដឹកនាំ គ..ប អំពីសិទ្ធិចុះឈ្មោះបោះឆ្នោតនេះនគរធំមិន អាចទាក់ទងសុំយោបល់ពីលោកកឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ បានទេ កាល ពីម្សិលមិញ ប៉ុន្តែនៅថ្ងៃនោះ លោកកឹម សុខា ដែលកំពុងបន្តសម្ងំលាក់ខ្លួនក្នុងទីស្នាក់ការ កណ្តាលគណបក្សសង្គ្រោះជាតិ នៅសង្កាត់ចាក់អង្រែលើ រាជធានីភ្នំពេញ នោះ បានសរសេរ ក្នុងទំព័រហ្វេសប៊ុករបស់លោកអំពី C សេចក្តី សម្រេចចិត្តលេខ៧២៨ ស្តីពី ការគាំទ្រសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋនៅ កម្ពុជាដែលមានខ្លឹមសារថា កាលពីថ្ងៃចន្ទ ទី១២ ខែកញ្ញា ឆ្នាំ២០១៦ សភាតំណាងរាស្ត្រ សហរដ្ឋអាមេរិក បានអនុម័តលើសេចក្តីសម្រេច ចិត្តលេខ ៧២៨ ស្តីពីការគាំទ្រសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋនៅកម្ពុជា។ សេចក្តីសម្រេចចិត្តនេះ ត្រូវបានផ្តួចផ្តើមស្នើ ដោយសមាជិកសភា លោក អាឡាំង ឡូវិនថល (Alan Lowenthal) នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦។

រដ្ឋសភាសហរដ្ឋអាមេរិក បានសម្រេច ដូចខាងក្រោម 

(១) បញ្ជាក់ឡើងវិញ អំពីការប្តេជ្ញាចិត្ត របស់សហរដ្ឋអាមេរិក ដើម្បីលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងនីតិរដ្ឋនៅ កម្ពុជា 9២ប ថ្កោលទោសគ្រប់ទម្រង់នៃអំពើហិង្សានៅកម្ពុជា និងស្នើឱ្យមានការបញ្ឈប់នូវ ការរំលោភសិទ្ធិមនុស្ស 9៣ប អំពាវនាវដល់ រដ្ឋាភិបាលកម្ពុជា ឱ្យគោរពសេរីភាពសារព័ត៌មាន និងសិទ្ធិរបស់ពលរដ្ឋខ្លួន ដើម្បីប្រមូលផ្តុំតវ៉ា និងនិយាយដោយសេរីប្រឆាំងនឹងរដ្ឋាភិបាល 9៤បគាំទ្រកំណែទម្រង់ការបោះឆ្នោតនៅកម្ពុជា និងការបោះឆ្នោតដោយសេរី និងត្រឹមត្រូវ នៅ ឆ្នាំ២០១៨ ដែលត្រូវបានតាមដានឃ្លាំមើល ដោយអ្នកសង្កេតការអន្តរជាតិ 9៥ប ស្នើដល់ នាយករដ្ឋមន្ត្រីហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា ដើម្បី 

(ក) បញ្ចប់ការយាយី និងការបំភិទបំភ័យ ទាំងអស់មកលើគណបក្សប្រឆាំងកម្ពុជា

() ទម្លាក់ចោលបទចោទប្រកាន់នយោបាយប្រឆាំងតំណាងរាស្ត្រប្រឆាំង

() អនុញ្ញាតឱ្យតំណាងរាស្ត្រវិលត្រឡប់ មកកម្ពុជា និងចូលរួមដោយសេរីក្នុងដំណើរការ នយោបាយ និង () លើកកម្ពស់បរិយាកាស ដែលអាចឱ្យលទ្ធិប្រជាធិបតេយ្យរីកចម្រើន និងលូតលាស់ល្អ

គួរបញ្ជាក់ដែរថា កាលពីថ្ងទី០៩ ខែកញ្ញា ឆ្នាំ២០១៦ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានចេញសាលក្រមសម្រេចផ្តន្ទាទោសលោក កឹម សុខា ដាក់ពន្ធនាគារ រយៈពេល៥ខែ និង ពិន័យជាប្រាក់៨សែនរៀល ពីបទ បដិសេធ ក្នុងការចូលខ្លួនតាមមាត្រា ៥៣៨ នៃក្រមព្រហ្មទណ្ឌ។

ដោយសារមើលឃើញការប្រឈមនឹង តុលាការ របស់មេបក្សប្រឆាំង គឺក្រៅពីលោក កឹម សុខា នៅមានលោកសម រង្ស៊ី ផង ធ្វើឱ្យ ថ្នាក់ដឹកនាំ អ្នកគាំទ្រ សកម្មជនបក្សប្រឆាំង និង សង្គមស៊ីវិល មានការព្រួយបារម្ភពីដំណើរការ ប្រជាធិបតេយ្យ ខ្លាចមេបក្សប្រឆាំងទាំង២ មិនអាចមានសិទ្ធិចុះឈ្មោះបោះឆ្នោត និងឈរ ឈ្មោះឱ្យគេបោះឆ្នោតបាន។

នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦ ក្រុម អង្គការសង្គមស៊ីវិលមួយចំនួន រួមមានសមាគម អាដហុក អង្គការនិកហ្វិក អង្គការខុមហ្វ្រែល សភាយុវជនខ្មែរ និងក្រុមការងារសិទ្ធិលំនៅឋាន ជាដើមបានចេញសេចក្តីថ្លែងការរួមស្តីពីការ ផ្តល់ការចូលរួមរបស់មេដឹកនាំគណបក្សប្រឆាំង ក្នុងដំណើរការបោះឆ្នោតដោយសេរីនិងយុត្តិធម៌។

សេចក្តីថ្លែងការណ៍នោះ បានបញ្ជាក់ថាបន្ទប់ពីការអនុវត្តសាលក្រមទៅលើលោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ តំណាងរាស្ត្រ និងជាប្រធានក្រុមសំឡេងភាគតិចរបស់រដ្ឋសភា ឥឡូវនេះ ក៏មានការបន្ថែមការកាត់ទោស ទៅលើលោកកឹម សុខា អ្នកតំណាងរាស្ត្រនៃ មណ្ឌលកំពង់ចាម ជាប្រធានស្តីទីគណបក្ស សង្គ្រោះជាតិ និងក៏ជាថ្នាក់ដឹកនាំគណបក្ស នយោបាយក្នុងរដ្ឋសភា ដែលមិនអនុវត្តទៅ តាមនីតិវិធីដកហូតអភ័យឯកសិទ្ធិសមាជិកសភា ជាមុន គឺការរំលោភទៅលើស្មារតីនៃមាត្រា៨០ ក្នុងរដ្ឋធម្មនុញ្ញ និងបទបញ្ជាផ្ទៃក្នុងរបស់រដ្ឋសភា។ លើសពីនេះ វាបានកំពុងបន្ទច់បង្អាក់ នូវដំណើការរបបប្រជាធិបតេយ្យសេរី ពហុបក្ស នៅកម្ពុជា និងដំណើរការសន្ទនានយោបាយ រវាងក្រុមមតិភាគតិច និងក្រុមមតិភាគច្រើន នៃគណបក្សនយោបាយដែលមានអាសនៈក្នុង រដ្ឋសភា។

ការនេះ គឺមានការប៉ះពាល់យ៉ាងខ្លាំង ដល់ការប្រកួតប្រជែងរបស់គណបក្សនយោបាយសំខាន់ៗនៅក្នុងការបោះឆ្នោតដោយសេរី និងយុត្តិធម៌ ដោយសារតែមេដឹកនាំគណបក្សប្រឆាំង មិនអាចចូលរួមឃោសនានយោបាយ សម្រាប់គណបក្សរបស់ខ្លួន។ មេដឹកនាំទាំង២ លោកសម រង្ស៊ី និងលោកកឹម សុខា ប្រឈម នឹងហានិភ័យដែលអាចបាត់សិទ្ធិឈរឈ្មោះឱ្យ គេបោះឆ្នោត។

យើងអង្គការសង្គមស៊ីវិល ទាមទារឱ្យរដ្ឋាភិបាល ទម្លាក់ការចោទប្រកាន់ និងដោះលែង មេដឹកនាំគណបក្សប្រឆាំងទាំង២នាក់ រួមមាន លោកសម រង្ស៊ី និងលោកកឹម សុខា ដើម្បីឱ្យ ពួកគាត់បានចូលរួមដឹកនាំការប្រកួតប្រជែង នយោបាយ និងដើម្បីបំពេញដំណើរការបោះឆ្នោត ស្របច្បាប់ពេញលេញ ពេលខាងមុខនេះ

ដោយ ៖ កុលបុត្រ

RELATED ARTICLES