Wednesday, January 29, 2025
Homeតារាខ្មែរពិតជាកតញ្ញូ!!! ម៉ៅ ហាជី បោះលុយទាំងដុំចោល សុខចិត្តកំដរម្តាយឈឺ

ពិតជាកតញ្ញូ!!! ម៉ៅ ហាជី បោះលុយទាំងដុំចោល សុខចិត្តកំដរម្តាយឈឺ

តារាចម្រៀងថោន លោកម៉ៅ ហាជី បានហោះប្រទេសថៃ កាលពីថ្ងៃទី២៩ ខែកក្កដា ដើម្បីមើលជំងឺម្តាយរបស់លោក អ្នកស្រីគង់ សុខា អាយុ៧០ឆ្នាំ ដែលកំពុងសម្រាកព្យាបាលជំងឺមហារីកពោះវៀនធំនៅពេទ្យថៃ រយៈពេលជាង១សប្តាហ៍មកហើយ។

អតីតបេក្ខភាព Cambodian Idol រដូវកាលទី១ រូបនេះបានថ្លែងថា ទោះជាពេលនេះគ្រូពេទ្យបានប្រាប់ថា ស្ថានភាពម្តាយរបស់លោកបានល្អប្រសើរ ព្រោះបានព្យាបាលទាន់ពេលវេលាក្តី ប៉ុន្តែលោកនៅតែមានការព្រួយបារម្ភដដែល។

តារាចម្រៀងថោន រូបនេះថ្លែងថា “ម្តាយខ្ញុំគាត់វះកាត់នៅពេទ្យថៃ រយៈពេល១សប្តាហ៍មកហើយ គាត់ឈឺជំងឺមហារីកពោះវៀនធំ ហើយទើបតែឈឺជាង១ខែនេះទេ។ ក្រុមគ្រូពេទ្យថា ម្តាយខ្ញុំមិនអីទេព្រោះព្យាបាលទាន់ពេលវេលា ប៉ុន្តែខ្ញុំនៅតែបារម្ភហ្នឹង។ ខ្ញុំបានចេញទៅមើលគាត់នៅថៃ កាលពីថ្ងៃចន្ទ ទី២៩ កក្កដា ព្រោះពេលដឹងថា គាត់ឈឺអ៊ីចឹងយើងជាកូនៗពិបាកចិត្តខ្លាំងណាស់”។

ម៉ៅ ហាជី បន្តថា អំឡុងពេលដែលម្តាយរបស់លោកមានជំងឺនេះ មានខាង Sponsor នៅសហរដ្ឋអាមេរិក ដល់ទៅ២ផ្សេងគ្នា បានទាក់ទងលោកឱ្យចេញទៅច្រៀងសម្តែងនៅអាមេរិក អំឡុងខែកញ្ញាឬតុលាខាងមុខនេះ ប៉ុន្តែលោកមិនអាចទៅឆ្ងាយពីម្តាយបានទេ ព្រោះបារម្ភពីគាត់ពេក។

យ៉ាងណា តារាចម្រៀងថោន រូបនេះថា កន្លងមកលោកធ្លាប់ចេញទៅច្រៀងសម្តែងនៅប្រទេសកូរ៉េនិងអូស្ត្រាលីហើយ ហេតុនេះការទៅច្រៀងនៅប៉ែកអឺរ៉ុប គឺជាជំហ៊ានបន្ទាប់នៅពេលដែលម្តាយរបស់លោកបានជាសះស្បើយ ហើយនឹងត្រៀមចេញទៅសម្តែងនៅពេលខាងមុខនេះហើយ។

ម៉ៅ ហាជី ដែលធ្លាប់បរាជ័យលើកពាន Cambodian Idol រដូវកាលទី១ ព្រោះមិនអាចយកឈ្នះនី រតនា ហើយហាជី បានទៅច្រៀងនៅថោន ទាំងចម្រូងចម្រាសនោះ ពេលនេះហាជី មានជីវភាពធូរធាទិញបានផ្ទះ និងរថយន្តទំនើប Land Cruiser V8 ព្រមគ្នាតែម្តង។

ហាជី ថា លុយទិញផ្ទះនិងឡានទំនើបនោះ គឺបានមកពីសិល្បៈ ហេតុនេះហើយលោកមានតែថ្លែងអំណរគុណដល់ទស្សនិកជនទាំងអស់ដែលគាំទ្រលោករហូតមានថ្ងៃនេះ៕

RELATED ARTICLES