អតីត Freshie Girl កញ្ញាគឹម ច័ន្ទបរមី បានទទួលកាដូពីគូស្នេហ៍របស់នាង ដែលជាចៅប្រុសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺលោកហ៊ុន បញ្ញាបុត្រ នូវរថយន្តទំនើបម៉ាក Mercedes C300 ពណ៌សដ៏ថ្មីសន្លាង ក្នុងថ្ងៃ ខួបកំណើតរបស់នាង កាលពីថ្ងៃទី២៨ ខែកក្កដា។
![](https://norkorthom.com/wp-content/uploads/2019/08/Nokorthom-1047872467.jpg)
ច័ន្ទបរមី រំភើបរីករាយខ្លាំងណាស់នូវកាដូរថយន្តទំនើបរបស់នាងពីសំណាក់អនាគតប្តីនេះ ហើយនាងបានថ្លែងសារថា “អរគុណ សម្រាប់កាដូខួបកំណើតឆ្នាំនេះ, អរគុណការគោរពឱ្យតម្លៃ និងថែរក្សាការស្រលាញ់ភាពស្មោះត្រង់ដូចដើម ដូចថ្ងៃដែលពួកយើងចាប់ ផ្តើមស្គាល់គ្នាដំបូង”។
![](https://norkorthom.com/wp-content/uploads/2019/08/Nokorthom-1047872468.jpg)
យ៉ាងណា គេជឿថា នេះអាចមិនមែនជាកាដូលើកទី១ទេ សម្រាប់ច័ន្ទបរមី ព្រោះការភ្ជាប់ស្នេហ៍ជាមួយចៅលោកនាយករដ្ឋមន្ត្រី ដែលមានលុយចាយមិនចេះអស់នេះ ធ្វើឱ្យស្រីស្រស់មានភាពហ៊ឺហាដែលតារាផ្សេងៗទៀតមិនអាចធ្វើបានដូចជារូបនាងបានឡើយ។
![](https://norkorthom.com/wp-content/uploads/2019/08/Nokorthom-1047872464.jpg)
ច័ន្ទបរមី ច្រើនតែយកពេលវេលាលំហែកាយាជាមួយគូស្នេហ៍ច្រើនជាងការលេងសិល្បៈ ខណៈពេលនេះនាងមិនចាំបាច់ប្រឹងថតកុននិងខារ៉ាអូខេទាំងយប់អធ្រាត្រដូចមុនទេ តែពេលនេះគ្រាន់តែកាដូពីគូស្នេហ៍ក្នុងថ្ងៃខួបកំណើតរបស់នាងនោះ ស្រីស្រស់ទទួលបានរថយន្តតម្លៃជិត១០ម៉ឺនដុល្លារបានដោយងាយ។
![](https://norkorthom.com/wp-content/uploads/2019/08/Nokorthom-1047872462.jpg)
ទោះជាយ៉ាងណា គឹម ច័ន្ទបរមី នៅមិនទាន់បញ្ជាក់ពីពេលវេលានៃការដឹកដៃចៅសម្តេចហ៊ុន សែន ចូលរោងការឡើយ ប៉ុន្តែមុននេះ នាងអះអាងថា ចាស់ទុំទាំងសងខាងបានដឹងឮអស់ទៅហើយ និងគ្មានអ្នកណាជំទាស់ រឿងនេះឡើយ។
![](https://norkorthom.com/wp-content/uploads/2019/08/Nokorthom-1047872461.jpg)
មហាជនបានលើកឡើងថា នេះជាលើកទី១ហើយដែលសាច់ញាតិនាយករដ្ឋមន្ត្រី មកភ្ជាប់សាច់ឈាមជាមួយតារាសិល្បៈនេះ ហើយគេជឿថា មិនយូរទេតារាសម្តែងរូបនេះនឹងក្លាយទៅជាជំទាវតូចជាមិនខានឡើយ៕
![](https://norkorthom.com/wp-content/uploads/2019/08/Nokorthom-1047872469.jpg)
![](https://norkorthom.com/wp-content/uploads/2019/08/Nokorthom-1047872463.jpg)
![](https://norkorthom.com/wp-content/uploads/2019/08/Nokorthom-1047872465.jpg)
![](https://norkorthom.com/wp-content/uploads/2019/08/Nokorthom-1047872466.jpg)