Wednesday, January 28, 2026
Homeព័ត៌មានជាតិរិន សាវ៉េត ភ្ជាប់ពាក្យជាមួយ​អ្នក​ច្នៃ​​ម៉ូដ​កាបូប

រិន សាវ៉េត ភ្ជាប់ពាក្យជាមួយ​អ្នក​ច្នៃ​​ម៉ូដ​កាបូប

កាលពីព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩ តារាចម្រៀងរិន សាវ៉េត បានចូលរោងភ្ជាប់ពាក្យជាមួយនារីរូបស្រស់ម្នាក់ ដោយមានតារាសិល្បៈស្និទ្ធស្នាលជាច្រើនរូបចូលរួមជូនពរជ័យដល់គូស្នេហ៍១គូនេះ។

នៅក្នុងពិធីភ្ជាប់ពាក្យនេះ កូនប្រុសមានឈ្មោះ រិន សាវ៉េត ចំណែកកូនស្រីឈ្មោះលឹម គិមហ្គេច មាន​មុខ​របរ​ជា​អ្នក​ច្នៃ​​ម៉ូដ​កាបូប។

លោក រិន សាវ៉េត និងគូដណ្តឹង បាន​ចាប់​ផ្ដើម​​ស្គាល់​គ្នា​និង​ស្វែង​យល់​ចិត្ត​គ្នា​ ជាង១ឆ្នាំមើកហើយ ដែល​ដំបូង​ឡើយ​គ្រាន់​តែ​រាប់​អាន​គ្នា​ធម្មតា ប៉ុន្តែ​ក្រោយ​ស្វែង​យល់​ចិត្ត​គ្នា​ច្បាស់ ហើយ​ឈានចូលរោងភ្ជាប់ពាក្យនៅព្រឹកនេះ។

គួរបញ្ជាក់ថា លោករិន សាវ៉េត ធ្លាប់មានភរិយាម្តងរួមមកហើយ ប៉ុន្តែដោយសារស្ថានភាពជំងឺធ្ងន់ធ្ថរពេក បានធ្វើឲ្យភរិយារបស់លោកទទួលមរណភាព និងបន្សល់ទុកនូវកូនប្រុសម្នាក់៕

RELATED ARTICLES