Wednesday, January 28, 2026
Homeព័ត៌មានជាតិរុះរើចេញហើយ "ភោជនីយដ្ឋានទ្វារមាស"

រុះរើចេញហើយ “ភោជនីយដ្ឋានទ្វារមាស”

ក្រុងព្រះសីហនុ៖ បន្ទាប់ពីហាងមួយបានលើកស្លាក់យីហោមិនសមរម្យនោះ ឥឡូវនេះអាជ្ញាធរបានដឹកនាំកម្លាំងចុះរុះរើហើយ ក្រោយពីមានការរិះគន់ពីសំណាក់មហាជនយ៉ាងខ្លាំង។

ហេតុការណ៍ចុះរុះរើនេះ បានធ្វើឡើងថា នៅរសៀលថ្ងៃទី៧ខែសីហា ឆ្នាំ២០១៩ នៅចំណុចភោជនីយដ្ឋានទ្វារមាស ស្ថិតក្នុងភូមិ២ សង្កាត់លេខ៤។

ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តព្រះសីហនុ លោកដេត ណូ បានប្រាប់ថា ក្រុមការងារចម្រុះ បានចុះរុះរើស្លាកយីហោរបស់ជនជាតិចិនមួយកន្លែង ដែលសរសេរឈ្មោះថា (ភោជនីយដ្ឋានទ្វារមាស) មិនត្រឹមត្រូវខុសឆ្គងទៅនឹងខ្លឹមសារពាក្យពេជន៍ មានទីតាំងខាងលើប្រាកដមែន។

ដោយឡែក លោកអុី សុខឡេង អភិបាលក្រុងព្រះសីហនុ ថ្លែងប្រាប់ថា ភោជនីយដ្ឋានខាងលើនេះ អាជ្ញាធរបានចុះរុះរើស្លាកយីហោហើយ ហើយចំពោះផោជនីយខាងលើនេះ ម្ចាស់មិនបានការសុំអនុញ្ញាត ឬឲ្យមន្ត្រីជំនាញពិនិត្យជាមុន ទៅលើខ្លឹមសារពាក្យពេជន៍មុននឹងលើកតាំងនោះទេ”៕

RELATED ARTICLES