Friday, April 26, 2024
Homeវិទ្យាសាស្រ្ដ និងស្រាវជ្រាវប្រវត្តិអតីត មេបក្សអាវក្រហម ចឹងសោះ បានខ្លាំងខាងសេដ្ឋកិច្ច !

ប្រវត្តិអតីត មេបក្សអាវក្រហម ចឹងសោះ បានខ្លាំងខាងសេដ្ឋកិច្ច !

តើលោកថាក់ស៊ីនស៊ីណាវ៉ាត់ជាអ្នកណា?

 ជីវិតជាអ្នកជំនួញ

 លោក ថាក់ ស៊ីនស៊ីណាវ៉ាត់ បាន បើកអាជីវកម្មទាំង ប្រថុយប្រថាន ខណៈ ពេលលោក នៅតែកំពុងធ្វើ ការងារក្នុង នាយកដ្ឋាន ប៉ូលិស នៅឡើយនោះ។ ទោះជាយ៉ាងណាក្នុង ចំណោមរបរទាំង នោះបានបន្សល់ ទុកនូវបំណុលដ៏ធំ។ក្រោយមក លោកបាន ប្រើប្រាស់ ឈ្មោះគ្រួសារ និងការជាប់ទាក់ទង ងារជាប៉ូលិស របស់លោកក្នុងការ ឆ្ពោះទៅប្រកបអាជីវកម្ម ក្នុងឧស្សាហកម្មសេវាកម្ម ក៏ប៉ុន្តែវានៅ តែមិនទទួល បានជោគជ័យ ដដែល។ភ័ពសំណាង របស់លោកបាន ចាប់ផ្តើមផ្លាស់ ប្តូរចាប់តាំង ពីដើមឆ្នាំ១៩៨៦។

ក្នុងខែមេសាឆ្នាំ ១៩៨៦ លោកបាន បង្កើតក្រុមហ៊ុន ជួលកុំព្យូរទ័ពមួយ ដែលមានឈ្មោះថា Advanced  Info Service ។ នៅឆ្នាំបន្ទាប់ ១៩៨៧ លោក ថាក់ស៊ីន បានចូល ប្រឡូកក្នុង ឧស្សាហកម្មកម្សាន្តឬ មហោស្រព ហើយក៏ត្រូវ បានគេកត់ សម្គាល់ពីរឿង ភាពយន្ត រូម៉ែនទិ កបានទាក់ទាញចំណាប់ អារម្មណ៍ អ្នកទស្សនាយ៉ាង ច្រើនផងដែរ។ ក្នុងអំឡុងឆ្នាំ នេះលោកបាន បង្កើតក្រុម ហ៊ុនកុំព្យូរទ័ព Sinawatra Computer និង ក្រុមហ៊ុនទូរគមនា គម Communication Group ដែលត្រូវបានចុះ បញ្ជីក្នុងឆ្នាំ១៩៩០។

ក្នុងឆ្នាំ១៩៨៨ ក្រុមហ៊ុន Sinawatra បានចាប់ ផ្តើមលក់ Paclink Pager ជាមួយនិង Pacific Telesis ។ ក្រោយមកនៅឆ្នាំ១៩៨៩លោកបាន បង្កើតក្រុមហ៊ុន ទូរទស្សន៍ខ្សែកាប IBC និងក្រុមហ៊ុន ផ្តល់សេវាបណ្តាញ ទិន្នន័យមួយដែល មានឈ្មោះ Shinawatra DataCom ដែលក្រោយ មកត្រូវបាន ទិញដោយក្រុមហ៊ុន AIS និងTOT ។ដែលបច្ចុប្បន្ននេះវា ត្រូវបានគេស្គាល់ ថាជាក្រុមហ៊ុន Advance Data Network ។

ក្នុងឆ្នាំ១៩៩០ Shinawatra បានបង្វែរក្រុមហ៊ុន Advance Info Service ទៅជាក្រុមហ៊ុនបណ្តាញចល័តវិញ ។

5

ជីវិតនយោបាយ

 លោក ថាក់ស៊ីន ស៊ីវ៉ាត់ បានចូលរួមប្រឡូក ក្នុងឆាក នយោបាយក្នុង ឆ្នាំ១៩៩៤។លោកត្រូវបាន តែងតាំងជា រដ្ឋមន្ត្រីការបរទេសក្នុងរដ្ឋាភិបាល លោក Chamlong Srimuang ដែល ជាមេដឹកនាំគណ បក្ស Palang Dharma (PDP)។ក្រោយមកប្រជាប្រិយភាពរបស់ លោក Chamlong បានចាប់ផ្តើមធ្លាក់ចុះ លោក ថាក់ស៊ីន ក៏ត្រូវ បានគេជ្រើសតាំងជា ថ្នាក់ដឹកនាំថ្មីរបស់ គណៈបក្ស (PDP) ។

គណៈបក្ស PDP បានប្រកួត ប្រជែងក្នុងការ បោះឆ្នោតសភា ឆ្នាំ១៩៩៥ក្រោមការ ដឹកនាំរបស់ លោក ថាក់ស៊ីន ។ ថ្វីបើលោកត្រូវ បានគេបោះ ឆ្នោតគាំទ្រក្នុង ក្រុងបាងកក ក៏បក្សនេះ មិនទាន់បានធ្វើ ដំណើរទៅមុខ រលូននៅឡើយទេ។ក្រោយ មកបក្ស PDP បានចងសម្ព័ន្ធរដ្ឋាភិបាល ជាមួយនិង គណបក្ស Chart Thai Party ដែលដឹកនាំ ដោយលោក Banharn Silpa- Archa ។លោក ស៊ីនណាវ៉ាត់ ត្រូវបានតែងតាំង ជាឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកសណ្តាប់ ធ្នាប់ចរាចរណ៍ ក្រុងបាងកក។

ក្នុងខែសីហាឆ្នាំ១៩៩៦ បក្ស PDP បានដកខ្លួនចេញពីសម្ព័ន្ធមិត្ត នោះដែលជាលទ្ធផល ក្នុងការធ្លាក់ចុះ របស់រដ្ឋាភិបាល លោក Banharn ។ សភាត្រូវបានរំលាយ។ ក្រោយមកនៅក្នុងឆ្នាំតែមួយនោះ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ បានចាកចេញ ពីបក្ស PDP ជាមួយនិងសមាជិកសភា ជាតិដទៃមួយចំនួន។នៅឆ្នាំបន្ទាប់លោកបាន បម្រើការមួយ រយៈពេលខ្លីជាឧបនាយក រដ្ឋមន្ត្រីក្រោមការដឹកនាំ របស់រដ្ឋាភិបាល លោក Chavalit Yongchiyudh ។

ក្នុងឆ្នាំ១៩៩៨ លោក ថាក់ស៊ីន បានបង្កើតឡើង នូវគណបក្ស ថៃរ៉ាក់ថៃ(TRT) ។ក្នុងពេលដ៏ខ្លី នោះលោក បានចាប់ផ្តើម ត្រៀមខ្លួនរួចជាស្រេច សម្រាប់ការ បោះឆ្នោតនៅពេលខាងមុខហើយ ថែមទាំងបានចាប់ផ្តើមឃោសនាសន្យាប ងើ្កតកំណើនសេដ្ឋកិច្ចផ្តល់នូវសេវាសុខាភិបាល ជាសកល សង បំណុលជូនបងប្អូន កសិករ រឹតបន្តឹង សកម្មភាពនានា ដើម្បីប្រយុទ្ធប្រឆាំងនិងអំពើពុករលួយជាដើម។

នៅពេលការ បោះឆ្នោត សភានីតិកាលថ្មី ដែលត្រូវបានប្រារព្ធ ឡើងកាលពីថ្ងៃ៦មករា ឆ្នាំ២០០១ គណបក្ស ថៃរ៉ាក់ថៃ បានឈ្នះឆ្នោតដោយប្រមូល បានសំឡេង៤០,៦%។លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ត្រូវបានតែងតាំង ជានាយករដ្ឋមន្ត្រីថៃ ដោយ ព្រះមហាក្សត្រថៃ Bhumibol Adulyadej នៅថ្ងៃ៩កុម្ភះឆ្នាំ២០០១។

នៅថ្ងៃ៣មេសា ឆ្នាំ២០០១ គណៈកម្មការ ប្រឆាំងអំពើពុករលួយ ជាតិថៃដែលជាអង្គភាពឯករាជ្យ មួយបានកាត់ទោស រូបលោកមុននឹងតុលាការធម្មនុញ្ញបិទ បាំងទ្រព្យសម្បត្តិ របស់លោក។ ទោះជាយ៉ាងណា នៅថ្ងៃ៣សីហា ឆ្នាំ២០០១ លោកដោះលែង ឲ្យរួចខ្លួនតាមរយៈ ការបោះឆ្នោតដោយ សំឡេង៨ភាគ៧។

នៅបន្ទាប់ពីនោះលោក ថាក់ស៊ីន បានពង្រឹងតំណែង របស់លោក ដោយការអូសទាញ យកឬបង្រួបបង្រួម គណៈបក្ស Seritham ។លោកក៏បានរៀបចំ ត្រៀមទុកជាមុននូវ គណៈបក្សតូចៗ ពីរផ្សេងទៀត។នៅគ្រានោះលោក មានសមាជិក គ្រប់គ្រាន់នៅ ក្នុងរដ្ឋសភាដើម្បីធ្វើឬសម្រេច កិច្ចការនានាដោយ មិនមានអ្វីមករាំងស្ទះ។លោកបានណែនាំ ឬដាក់ចេញ នូវគោល នយោបាយនានា អំពីសេដ្ឋកិច្ចយ៉ាងទូលំទូលាយ ដែលបានជួយ សម្រាលដល់ភាព ក្រីក្រនៅតាមទីជនបទ ច្រើនបំផុតពាក់កណ្តាល នៅក្នុងរយៈពេល៤ឆ្នាំ។

បន្ទាប់ពីការបណ្តេញចេញពីតំណែង

 ដំបូងឡើយលោក ថាក់ស៊ីន ស៊ីណាវ៉ាត់ បានធ្វើដំណើរ ទៅចក្រភព អង់គ្លេសដែលជា ទីកន្លែងសមាជិក នៃក្រុមគ្រួសារ របស់លោករស់នៅទីនោះ។ លោកបានស្នើសុំ សិទ្ធិជ្រកអាស្រ័យ នៅទីនោះ ប៉ុន្តែត្រូវបានបដិសេធ។ ក្នុងអំឡុងពេល ដ៏ខ្លីលោកបាន ធ្វើដំណើរពីប្រទេសមួយទៅ កាន់ប្រទេសមួយ ហើយចុងក្រោយក៏ទទួលបានសញ្ជាតិម៉ុងតេក្រូតាម កម្មវិធីផ្តល់សញ្ជាតិលើការ ជួយផ្នែកសេដ្ឋកិច្ចរបស់លោកដល់ប្រទេសនេះ។

ដើម្បីទទួលបាន សិទ្ធិសញ្ជាតិ លោក ថាក់ស៊ីន បានថ្លែងថាលោកបាន វិនិយោគបន្ថែម លើវិស័យ ទេសចរណ៍របស់ ប្រទេសនេះរាប់លានដុល្លារ។ទោះជា យ៉ាងណាបន្ទាប់ពី រដ្ឋាភិបាលម៉ុងតេក្រូ បានផ្តល់សញ្ជាតិ ឲ្យលោក លោក ថាក់ស៊ីន បានចាប់ផ្តើមចំណាយពេលច្រើន ក្នុងទីក្រុងឡុងដ៍ និងក្រុងឌូបៃ។

ទន្ទឹមនិងនេះក្នុងអំឡុងខែមិថុនាឆ្នាំ២០០៧ រដ្ឋាភិបាលថៃបានបង្កកទ្រព្យសម្បត្តិរបស់លោកតាមបង្គាប់របស់តុលាការ។ ហើយពួកគេក៏បានហាមប្រាមគណៈបក្សថៃរ៉ាក់ថៃនិងមេដឹកនាំជាច្រើនរបស់បក្សនេះរាប់ទាំងលោកថាក់ស៊ីនការចូលរួមបោះឆ្នោតក្នុងរយៈពេល៥ឆ្នាំទៀតផង។

ក្នុងខែមិថុនាឆ្នាំ២០០៨ លោកថាក់ស៊ីនបាន វិលត្រឡប់មក ប្រទេសថៃវិញជាមួយ និងភរិយារបស់ លោកដើម្បី ប្រឈមមុខនិងការចោទប្រកាន់ពី ការប្រព្រឹត្ត អំពើពុករលួយ។ ទោះជាយ៉ាងណា អ្នកទាំងពីរបាន ស្ថិតនៅក្រៅឃុំ ដោយការបង់ ប្រាក់ធានាហើយក៏បានភៀស ខ្លួនចេញពីប្រទេស នៅពេលភរិយា លោកត្រូវបា នផ្តន្ទាទោសពីបទ គេចមិនបង់ពន្ធ។

ក្នុងឆ្នាំ២០០៨ លោក ថាក់ស៊ីន ត្រូវបានកាត់ទោស ជាប់ពន្ធនាគារ ចំនួនពីរឆ្នាំ។ក្នុងឆ្នាំ២០១០ រដ្ឋាភិបាលបាន ឃាត់ទុកទ្រព្យសម្បត្តិដែលបង្កកទុក របស់លោក ចំនួន១,៤ប៊ីលានដុល្លារ។ ក្រោយមកក្នុងឆ្នាំ២០០៩ រាជរដ្ឋាភិបាលកម្ពុជា បានតែងតាំងលោក ថាក់ស៊ីន ជាទីប្រឹក្សាសេដ្ឋកិច្ចពិសេសម្នាក់។

លោកថាក់ស៊ីននៅតែ មានប្រជាប្រិយភាព ខ្លាំងក្លាដដែលក្នុងស្រុក។ក្នុងអំឡុងខែ កក្កដាឆ្នាំ២០១១ មានការបោះឆ្នោត សកលមួយគណៈបក្ស ថាក់ស៊ីន បក្សភឿថៃដែលដឹកនាំ ដោយប្អូនស្រីរបស់ លោកគឺលោក ស្រី យីង ឡាក់ស៊ីណាវ៉ាត់ បានឈ្នះ ឆ្នោតទទួលបានកៅអីយ៉ាង ច្រើនក្នុងរដ្ឋសភា។ហើយលោក ស្រីត្រូវបាន តែងតាំងជានាយក រដ្ឋមន្ត្រីនៅថ្ងៃ៣កក្កដាឆ្នាំ២០១១។

6

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

 

 

 

 

 

RELATED ARTICLES