Friday, April 19, 2024
Homeព័ត៌មានជាតិឈ្លោះជាមួយសង្សារ រំសាយកំហឹងលើក្មេងស្រី... រួចឲ្យទូរស័ព្ទ១គ្រឿងបំបិទមាត់

ឈ្លោះជាមួយសង្សារ រំសាយកំហឹងលើក្មេងស្រី… រួចឲ្យទូរស័ព្ទ១គ្រឿងបំបិទមាត់

ភ្នំពេញ ៖ ក្មេងស្រីចិត្តល្អម្នាក់ឃើញយុវជនម្នាក់ដែលជាអ្នកស្គាល់គ្នានិងស្នាក់នៅបន្ទប់ជួលក្បែរគ្នា បានឈ្លោះប្រកែកគ្នាជាមួយសង្សារ ខ្លាចក្រែងកើតមានអំពើហិង្សាក៏បានហៅឱ្យយុវជនរូបនោះមកដេកនៅក្នុងបន្ទប់របស់ខ្លួន១យប់សិន ដើម្បីរំសាយកំហឹង ស្រាប់តែដល់ពាក់កណ្តាលយប់ យុវជនរូបនោះបែរជាកម្រើកតណ្ហាក៏ធ្វើសកម្មភាពចាប់រំលោភក្មេងស្រីរងគ្រោះ រហូតដល់បានសម្រេច១យប់ ២ដង រួចក៏ប្រគល់ទូរស័ព្ទ១គ្រឿងឱ្យទៅក្មេងស្រីរងគ្រោះជាថ្នូរនឹងការបិទមាត់កុំនិយាយប្រាប់អ្នកដទៃ លុះរំលងបាន១ថ្ងៃ រឿងរ៉ាវបែកធ្លាយក៏ត្រូវបងស្រីរបស់ក្មេងស្រីរងគ្រោះដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចចាប់ខ្លួនជនល្មោភកាមយកទៅចាត់ការតាមច្បាប់។

ករណីរំលោភសេពសន្ថវៈខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩ នៅចំណុចបន្ទប់ផ្ទះជួលរបស់ក្មេងស្រីរងគ្រោះ ស្ថិតក្នុងសង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។ លុះក្រោយពីរឿងរ៉ាវបែកធ្លាយ ជនសង្ស័យក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនបានកាលពីវេលាម៉ោង៩យប់ ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៩ នៅចំណុចបន្ទប់ស្នាក់នៅរបស់ជនសង្ស័យ។

ជនសង្ស័យដែលចាប់រំលោភកូនស្រីគេ១យប់២ដង និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនមានឈ្មោះម៉េង ឌឿន អាយុ២៣ឆ្នាំ មុខរបរកម្មករ ស្នាក់នៅបន្ទប់ជួលក្នុងភូមិកើតហេតុខាងលើ។ ចំណែកក្មេងស្រីរងគ្រោះ មានឈ្មោះ ស.ស.ណ ទើបនឹងមានអាយុ១៤ឆ្នាំ ស្នាក់នៅក្នុងបន្ទប់ជួលកើតហេតុខាងលើ ជាមួយបងស្រីរបស់នាងម្នាក់អាយុ២០ឆ្នាំ ជាកម្មការិនីរោងចក្រ។

សមត្ថកិច្ចបញ្ជាក់ថា ការចាប់ខ្លួនជនសង្ស័យខាងលើធ្វើឡើងដោយយោងលើពាក្យបណ្តឹងបងស្រីរបស់ក្មេងស្រីរងគ្រោះ ដែលបានប្តឹងចោទប្រកាន់ទៅលើជនសង្ស័យឈ្មោះម៉េង ឌឿន ថាបានចាប់រំលោភប្អូនស្រីរបស់នាង១យប់២ដង កាលពីយប់ថ្ងៃទី០៥ ខែសីហា ឆ្នាំ ២០១៩។

យោងតាមពាក្យបណ្តឹងខាងលើ បានបញ្ជាក់ឱ្យដឹងថា ជនសង្ស័យមានសង្សាររួចទៅហើយ និងស្នាក់នៅជាមួយគ្នាក្នុងបន្ទប់ជួលខាងលើ រីឯរវាងជនសង្ស័យនិងក្មេងស្រីរងគ្រោះ ព្រមទាំងបងស្រីបានរាប់អានគ្នា ក្នុងនាមជាអ្នកជិតខាងស្នាក់នៅបន្ទប់ជួលក្បែរគ្នា។​ នៅមុនពេលកើតហេតុ កាលពីវេលាយប់ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៩ ជនសង្ស័យបានឈ្លោះគ្នាជាមួយសង្សារធ្វើឱ្យផ្អើលដល់អ្នករស់នៅក្បែរនោះទាំងយប់ ឃើញដូច្នេះដោយខ្លាចកើតមានអំពើហិង្សា ទើបក្មេងស្រីរងគ្រោះក៏បានហៅជនសង្ស័យឱ្យមកដេកក្នុងបន្ទប់បងស្រីខ្លួន ព្រោះជាមនុស្សរាប់អានគ្នា។

ពាក្យបណ្តឹងដដែលបានបន្តថា ស្រាប់តែមកដល់វេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩ ដោយឃើញឱកាសនៅក្នុងបន្ទប់ស្ងាត់ល្អ ជនសង្ស័យក៏បានធ្វើការលួងលោមសុំក្មេងស្រីរងគ្រោះរួមរ័ក តែមិនបានសម្រេច ដោយសារតែក្មេងស្រីរងគ្រោះមិនយល់ព្រម។ លុះសុំតាមសម្រួលមិនបាន ជនសង្ស័យក៏ចាប់រ់លោំភក្មេងស្រីរងគ្រោះទាំងកំរោលតែម្តង រហូតដល់បានសម្រេច២ដងក្នុង១យប់។

ពាក្យបណ្តឹងខាងលើបានឱ្យដឹងទៀតថា លុះដល់ពេលជិតភ្លឺ ជនសង្ស័យបានប្រើវិធីលួងចិត្តដោយឱ្យទូរស័ព្ទមួយគ្រឿង ដល់ក្មេងស្រីរងគ្រោះជាថ្នូរមិនឱ្យប្តឹងផ្តល់ឬនិយាយប្រាប់អ្នកណា  រួចក៏ចេញទៅបាត់និងធ្វើការជាធម្មតា។ រហូតមកដល់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៩ ទើបរឿងរ៉ាវបានបែកធ្លាយនិងឈានដល់ការដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចចាប់ខ្លួនជនសង្ស័យបាន នៅវេលាម៉ោង៩យប់ថ្ងៃដដែលនោះតែម្តង។

ជនសង្ស័យត្រូវបានបញ្ចូនមកកាន់ផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីសាកសួរនិងឃុំខ្លួនជាបណ្តោះអាសន្ន រង់ចាំឡើងតុលាការ ចាត់ការតាមនីតិវិធី៕

RELATED ARTICLES