ក្រុងព្រះសីហនុ៖ ទឹកជំនន់ដោយសារទឹកភ្លៀងកាលពីយប់មិញ ដែលតំបន់ខ្លះឡើ់ងដល់ជាង១ម៉ែត្រ បណ្តាលឲ្យមនុស្សចំនួន៣នាក់ហើយ បានស្លាប់យ៉ាងអាណោចអាធ័មដោយសារបាក់របងថ្មសង្កត់ពីលើ។

ជនរងគ្រោះទាំង៣នាក់នេះ ទី១. មានឈ្មោះ ស៊ុន គឹមសាន្ត អាយុ៥៤ឆ្នាំ និងទី២. ឈ្មោះសេង ញេន អាយុ៥៦ឆ្នាំ (ជាប្តីប្រពន្ធ) មានមុខរបរជាកម្មករសំណង់ នៅសង្កាត់លេខ១ ក្រុងព្រះសីហនុ។ ចំណែកទី៣. មានឈ្មោះឆៃ គ័រឈីង ភេទ ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិចិន មុខរបរមេការសំណង់។

ប្រភពពីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា នាព្រឹកទី០៩ ខែសីហា ឆ្នាំ២០១៩នេះ មានកម្មសំណង់២នាក់ប្តីប្រពន្ធ ត្រូវបានរបងថ្មបាក់រលំសង្កត់ពីលើ នៅក្នុងសង្កាត់លេខ១។ ចំណែកជនរងគ្រោះមា្នក់ទៀត ជាមេកាសំណង់ ជនជាតិចិន ក៏ត្រូវបានរបបងថ្មបាក់រលំសង្កត់ពីលើស្លាប់ នៅឃុំបិតត្រាំង ស្រុកព្រៃនប់។

គួរបញ្ជាក់ថា កាលពីយប់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩ ភ្លៀងយ៉ាងខ្លាំងបានវាយប្រហារលើខេត្តព្រះសីហនុ បណ្តាលឲ្យជន់លិចផ្ទះប្រជាពលរដ្ឋយ៉ាងខ្លាំង ហើយមកដល់វេលាព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩ ភ្លៀងនៅតែបន្តធ្លាក់ក្នុងបរិមាណមធ្យមថែមទៀត៕


