Friday, April 19, 2024
Homeព័ត៌មានជាតិសាកថ្មទូរស័ព្ទចោល ទុស្សេផ្ទុះឆេះផ្ទះមួយខ្នង នៅទួលស្វាយព្រៃទី១

សាកថ្មទូរស័ព្ទចោល ទុស្សេផ្ទុះឆេះផ្ទះមួយខ្នង នៅទួលស្វាយព្រៃទី១

ភ្នំពេញ៖ បុរសម្ចាស់ផ្ទះសាកថ្មទូរស័ព្ទទុកក្នុងផ្ទះពេលដើរចេញក៏ទុរស្សខ្សែឆេះផ្អើលរថយន្តពន្លត់អគ្គីភ័យហើយបង្កភ្ញាក់ផ្អើលដល់ផ្ទះស្តុបខោអាវរាយជញ្ជូលឥវ៉ាន់ចេញពីផ្ទះអស់ កាលវេលាម៉ោង១១និង១០នាទីព្រឹកថ្ងៃទី១៧ ខែ កញ្ញា ឆ្នាំ ២០១៦ នៅចំណុចផ្ទះលេខ៤៦E1 តាមផ្លូវ៣៣៨ ក្រុម២៦ ស្ថិតនៅភូមិ៤ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

dsfdsfafds

ម្ចាស់ផ្ទះមានឈ្មោះ ម៉ៅ ណៃ ភេទប្រុស អាយុ៦៥ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះកើតហេតុ ដែលជាផ្ទះចាស់សល់ពីសង្គមជញ្ជាំងឈើដំបូលថ្មមានទំហំបណ្ដាយ៥ម៉ែត្រទទឹង៤ម៉ែត្រ បានប្រាប់សមត្ថកិច្ចថា មុនកើតហេតុគាត់បានសាកថ្មទូរស័ព្ទទុលនៅលើផ្ទះរួចហើយបានបិទទ្វារដើរចុះមកខាងក្រោមបានបន្តិចស្រាប់តែមានអ្នកជិតខាងផ្អើលថាភ្លើងឆេះផ្ទះ ភ្លាមៗនោះគាត់បានក្រឡេកមើលទៅផ្ទះរបស់គាត់នៅជាន់ទីមួយឃើញមានផ្សែងចេញពីផ្ទះរបស់គាត់ក៏ប្រញាប់ហៅរថយន្តពន្លត់អគ្គីភ័យមកជួយបាញ់ពន្លត់ភ្លាម ។

ffdfsdd

សមត្ថកិច្ចបានឲ្យដឹងថា មូលហេតុដែលឆេះបណ្តាលមកពីទុស្សេខ្សែភ្លើងធ្វើឲ្យឆេះខូចខាត អស់ទូរទឹកកក១គ្រឿង ទូរស្សន៍១គ្រឿង និងរបស់របរប្រើប្រាស់មួយចំនួនខូចខាតអស់ ស្ទើរទាំងស្រុង ។ អគ្គីភ័យនេះប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យអស់ចំនួន២គ្រឿងទើបរលត់ អស់ទាំងស្រុង ។

fdfdsfsd

សមត្ថកិច្ចបានឲ្យដឹងផងដែរថា នៅជាប់ផ្ទះដែលភ្លើងឆាបឆេះខាងលើនេះសុទ្ធសឹងជាផ្ទះ លក់ខោអាវនៅផ្សារអូឡាំពិក ធ្វើឲ្យម្ចាស់ផ្ទះភ័យស្លន់ស្លោនាំគ្នាជញ្ជូនការ៉ុងខោអាវយកទៅ ដាក់គរទុកគ្រប់គ្នា ៕

dfddss

គួន ចំរើន

RELATED ARTICLES