Saturday, September 21, 2024
Homeព័ត៌មានជាតិខន្ដីញ៉ោម ! ព្រះសង្ឃវត្តទួលទំពូង គប់អ្នករើសអេតចាយ១ដុំថ្ម របួសធ្ងន់

ខន្ដីញ៉ោម ! ព្រះសង្ឃវត្តទួលទំពូង គប់អ្នករើសអេតចាយ១ដុំថ្ម របួសធ្ងន់

ភ្នំពេញ៖ បុរសជាអ្នករើសអេតចាយម្នាក់ បាននាំក្រុមគ្រួសារទៅស្នាក់នៅក្នុងវត្ត លុះដល់ថ្ងៃដាក់បិណ្ឌត្រូវបានព្រះសង្ឃនៅក្នុងវត្តបណ្តេញចេញពីវត្តបង្កឲ្យមានអំពើហិង្សាគប់នឹងដុំថ្ម រងរបួសធ្ងន់ម្នាក់  បង្កអោយមានការភ្ញាក់ផ្អើលនៅវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី១៦ ខែកញ្ញា នៅក្នុងវត្តទួលទំពូង សង្កាត់ទួលទំពូង១ ខណ្ឌចំការមន ។

fgfgdfsds

ជនរងគ្រោះមានឈ្មោះ អឿ ប៊ុក ភេទប្រុស អាយុ២៦ឆ្នាំ មុខរបររើសអេតចាយ ស្នាក់នៅក្នុងវត្តទួលទំពូង មានស្រុកកំនើតនៅភូមិ បឹងជើងរាក់ ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ របួសរយះចិញ្ចើមខាងស្ដាំដេរ៣ថ្នេរ និងមានស្នាមជាំពេញខ្លួន  មានប្រពន្ធឈ្មោះ រស់ អឿន ភេទស្រី អាយុ៤៥ឆ្នាំ មុខរបររើសអេតចាយ ស្នាក់នៅក្នុងវត្តទួលទំពូង មានស្រុកកំនើតនៅជាមួយប្តី មានកូន២នាក់ ប្រុសមួយស្រីមួយ ។

dsfsddd

តាមសម្ដីជនរងគ្រោះបាននិយាយថា រូបគាត់និងក្រុមគ្រួសារ ព្រមទាំងអ្នកដទៃជាច្រើនទៀត បានមករស់នៅក្នុងវត្តទួលទំពូង អស់រយៈពេល២ឆ្នាំមកហើយ ដោយបានប្រកប់មុខរបរជាអ្នករើសអេតចាយ លុះដល់វេលាកើតហេតុខាងលើ មិនដឹងជាយ៉ាងមិចនោះទេ ស្រាប់តែលោកសង្ឃនិងកូនសិស្សលោក ម្នាក់ៗកាន់ដោយដំបងគ្រប់ៗដៃ បានលើកគ្នាមកដេញពួកគេអោយចេញពីវត្តយ៉ាងទាន់ហន់តែម្ដង  ពេលនោះដែរពួកគាត់ក៏បាននាំគ្នា រៀបចំឥវ៉ាន់ប្រដាប់ប្រដា ព្រមទាំងរទេះ អេតចាយចេញមកក្រៅអស់ហើយ  នៅពេលដែលរើឥវ៉ានចេញមកក្រៅអស់  រូបគាត់ជាជនរងគ្រោះបានភ្លេចកង់មួយគ្រឿងនៅក្នុងវត្ត ហើយវត្តបានចាក់សោទ្វារជិត  ពេលនោះរូបគាត់បានប្លោះរបងចូលទៅក្នុងវត្តដើម្បីយកកង់របស់គាត់  ខណៈពេលដែលដើរចូលទៅក្នុងវត្ត ក៏ស្រាប់តែមានព្រះសង្ឃនិងកូនសិស្សលោក បានលើកគ្នាយកដំបងមកវាយទៅលើរូបគាត់បណ្តាលអោយឈឺពេញខ្លួន ខណៈក្រុមគ្រួសារគាត់ឃើញព្រះសង្ឃវាយទៅលើរូបគាត់ ពួកគាត់ជាក្រុមគ្រួសារក៍ស្រែកថាកុំអោយ វាយគាត់ទៀត ពេលនោះក្រុមព្រះសង្ឃបានឈប់វាយ  ហើយរូបគាត់ក៏ឡើងផ្លោះរបងចេញមកក្រៅវិញ  រួចបានរើសដុំថ្មបំរុងគប់ទៅខាងព្រះសង្ឃវិញ តែមិនទាន់បានទាំងគប់ផង  ក៏ស្រាប់តែខាងលោកសង្ឃបានរើសដុំថ្មគប់ចំចិញ្ចើមខាងស្ដាំមុន បណ្តាលអោយរងរបួសរយះចេញស្រោចខ្លួន  នៅពេលនោះដែរស្ថានភាពមានការ រញ៉េរញ៉ៃ ហើយសមត្ថកិច្ចមូលដ្ឋាន បានចុះទៅដល់កន្លែងកើតហេតុ សួរនាំរួចក៍បានដឹករូបគាត់ជាជនរងគ្រោះ តាមម៉ូតូ យកទៅសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ហៅពេទ្យរុស្ស៊ី ព្យាបាលរបួសឲ្យ ។

fdsfdsd

បន្ទាប់ពីព្យាបាលរបួសហើយ ជនរងគ្រោះព្រមទាំងម្តាយបង្កើត បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលទួលទំពូង១ ដើម្បីឲ្យសមត្ថកិច្ចជួយដោះស្រាយ តែពេលទៅសមត្ថកិច្ចបានឆ្លើយតបមកវិញថា មិនបាច់ដាក់ពាក្យបណ្ដឹងទេ បើដាក់ពាក្យបណ្ដឹងក៍គ្នានប្រយោជន៍អ្វីដែរ ពេលនោះដែរសមត្ថកិច្ចបានបន្តប្រាប់ថាចាំគាត់ចូលទៅជួយនិយាយ ជាមួយនិងចៅធិការវត្ត ដើម្បីឲ្យលោកជួយក្រែងលោបានសំនងអីខ្លះ ។ និយាយរួចហើយរូបគាត់ជាជនរងគ្រោះព្រមទាំងម្តាយ បាននាំគ្នាចេញពីប៉ុស្តិ៍នគរបាលមកវិញទាំងអស់សង្ឃឹម រួចបាននាំកូនចៅប្រពន្ធ ទៅដេកតាមសំយ៉ាបផ្ទះគេមួយយប់សិន រួចចាំព្រឹកឡើងចាំគិតទៀត ៕

ណន រ៉ាត់  

 

RELATED ARTICLES