Wednesday, January 28, 2026
Homeព័ត៌មានជាតិបេប៊ី និងជីជី ផ្ទុះរឿងស្នេហាភេទដូចគ្នា

បេប៊ី និងជីជី ផ្ទុះរឿងស្នេហាភេទដូចគ្នា

ស្រីស្រស់ជុំ រចនាពេជ្រ ហៅបេប៊ី បានតុបតែងឈុតដូចជីជី ហើយបណ្តើរគ្នាត្រសងទៅចូលរួមមង្គលការរបស់នាងខ្ញុង និងកៃដ កាលពីពេលថ្មីៗនេះស្រាប់តែមានគេសង្ស័យ ហើយសួរបេប៊ី ថា នាងមានស្នេហាភេទដូចគ្នាជាមួយជីជី ទៅវិញ។

បេប៊ី មិនខឹងចំពោះអ្នកសួររឿងនេះឡើយ ដោយនាងថា មកពីនាងនិងជីជី ស្លៀកឈុតដូចគ្នាហើយស្និទ្ធស្នាលគ្នាខ្លាំងទៀត ទើបគេសង្ស័យនោះមិនខុសឡើយ។

ប៉ុន្តែតារាចម្រៀងថោន កញ្ញាបេប៊ី អះអាងថា នាងមិនមែនជាស្រីស្រលាញ់ស្រីដូចគ្នាទេ គឺនាងស្រលាញ់តែប្រុស។ ចំពោះការស្លៀកឈុតដូចជីជី ហើយបណ្តើរគ្នាដូចគូស្នេហ៍នោះ រចនាពេជ្រ បញ្ជាក់ថា ដោយសារនាងនិងជីជី ស្រលាញ់រាប់អានគ្នាខ្លាំងទាំងនៅក្រៅនិងលើឆាក ហេតុនេះហើយការស្លៀកពាក់ឈុតដូចគ្នាក៏ល្អដែរ ដើម្បីបញ្ជាក់ថា ចិត្តនាងនិងជីជី ដូចគ្នារាប់អានគ្នាស្មោះមិនប្រែ។

ដោយឡែក ជីជី វិញថា អ្វីដែលបេប៊ី និយាយ គឺសុទ្ធតែជាការពិតទាំងអស់ គឺពួកនាងរាប់អានគ្នាដូចបងប្អូនគ្មានស៊ីជម្រៅជាងនេះឡើយ។

បេប៊ី បានក្លាយទៅជាតារាចម្រៀងរបស់ផលិតកម្មថោន តែនាងនៅបន្តធ្វើជាពិធីការិនីនៅទូរទស្សន៍ CTN ដដែល ខណៈដែលអាជីពចម្រៀងរបស់នាងត្រូវបានគេមើលឃើញថា ពិបាកក្នុងការប្រជែងជាមួយមាស សុខសោភា និងរ៉ាប៊ី។

ប៉ុន្តែបេប៊ី ថា នាងទៅថោន មិនមែនដើម្បីប្រជែងជាមួយតារាណាម្នាក់ទេ ហើយនាងមោទកភាពដែលបានចូលផលិតកម្មធំទី2ក្នុងស្រុកនេះ។

ដោយឡែកទាក់ទងរឿងគូស្នេហ៍វិញ បេប៊ី ថា នាងមិនទាន់ចង់រៀបការទេ ព្រោះនៅមិនទាន់ប៉ះមនុស្សត្រូវចិត្ត។ ចំណែកម្តាយរបស់ បេប៊ី អ្នកស្រីប៊ុន ណារី វិញ តែងនិយាយថា កូនស្រីគាត់ពិបាករកប្តី ព្រោះ “អ្នកក្រមិនហ៊ាន អ្នកមានមិនចូល”៕

RELATED ARTICLES