Sunday, September 8, 2024
Homeព័ត៌មានជាតិមេ​បក្ស​ជើង​១០ ប្រធាន​សមា​គម​ជ័យ លាភី​បញ្ញា​ជន​កម្ពុជា ថា​ឱ្យ​លោក​សម រង្ស៊ី

មេ​បក្ស​ជើង​១០ ប្រធាន​សមា​គម​ជ័យ លាភី​បញ្ញា​ជន​កម្ពុជា ថា​ឱ្យ​លោក​សម រង្ស៊ី

ភ្នំពេញ ៖ ប្រធានសមាគមជ័យលាភីបញ្ញាជនកម្ពុជា លោករស់ សារ៉ុម បានបញ្ចោញទស្សនៈ ថា គម្រោងមហាបាតុកម្មអហិង្សារបស់បក្សប្រឆាំង មិនអាចទៅរួចទេ គឺគ្រាន់តែបញ្ឆោតគណបក្ស កាន់អំណាច ដើម្បីបញ្ឆោតគណបក្សកាន់អំណាច ឱ្យបើកកិច្ចចរចាបញ្ចប់វិបត្តិនយោបាយប៉ុណ្ណោះ ហើយលោកបានហៅលោកសម រង្ស៊ី ថា ជា មេបក្សជើង១០ ចាំស្តាប់តែរបាយការណ៍ មិន បានយល់ច្បាស់ពីបញ្ហាផ្ទៃក្នុងបក្សដែលកំពុង ប្រឈមភាពរង្គោះរង្គើ។

លោករស់ សារ៉ុម បានសរសេរនៅក្នុង ហ្វេសប៊ុករបស់លោកថា “គម្រោងមហាបាតុ- កម្មរបស់គណបក្សសង្គ្រោះជាតិ គ្មានផ្លូវទៅរួច សម្ពាធគណបក្សកាន់អំណាច តិចតួចទេ ប៉ុន្តែ បញ្ហាផ្ទៃក្នុងគណបក្សខ្លួនឯង ៩០%។

បើនិយាយពីរឿងការធ្វើបាតុកម្ម គឺបញ្ហា ធំៗ ចំនួន៤ចំណុច ត្រូវគិតជាអាទិភាព ទី១ លេស ឬឱកាស ទី២ កម្លាំងចូលរួម ទី៣ស្បៀង និង ទី៤ គឺពេលវេលា។

ចំណុចទី១ បើនិយាយពីរឿងលេស ឬ ឱកាស សម្រាប់គណបក្សសង្គ្រោះជាតិ យក ករណីរឿងឯកឧត្តមកឹម សុខា គឺតូចតាចពេក ហើយ រឿងបុគ្គលសោះ មិនមែនរឿងជាតិទេ។ មួយវិញទៀត ប្រឹងពង្រីករឿងឯកឧត្តមកឹម សុខា ជារឿងនយោបាយ តាមគំនិតផ្កាយចោរទាំង៤  ធ្វើឱ្យឯកឧត្តមសម រង្ស៊ី ក្លាយជាមេគណបក្ស ជើង១០ ជិតដួលរលំគណបក្សទៅហើយ នៅ- តែស្រែកថា ជយោ! តាមគំនិតក្រុមផ្កាយចោរ ដោយមិនដឹងថា ទឹកភ្នែកនិងញើសសកម្មជន ស្ងួតអស់ទៅហើយ។

ចំណុចទី២ ពាក់ព័ន្ធនឹងកម្លាំងចូលរួមវិញ  កាន់តែលំបាកវេទនាគៀងគរទៅទៀត ព្រោះ ថា ចាប់តាំងពីឆ្នាំ២០១៥មក ឆ្អឹងខ្នងគណបក្ស សង្គ្រោះជាតិ ចាប់ផ្តើមបាក់ទឹកចិត្ត (សកម្មជន ថ្នាក់កណ្តាល ថ្នាក់ក្រោមជាតិ និងថ្នាក់មូលដ្ឋាន)។ ការបាក់ទឹកចិត្តនេះ មូលហេតុចម្បង មាន២ គឺទី១ រឿងកូតា និងទី២ បញ្ហាបច្ចេកទេសកែ- ទម្រង់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មិនដូចការសន្យារបស់គណបក្ស ដែលថា គណ- បក្សសង្គ្រោះជាតិ នឹងមានតំណាងរបស់ខ្លួននៅ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ចាប់ ពីថ្នាក់ជាតិ អគ្គលេខាធិការដ្ឋាន និងលេខាធិការ- ដ្ឋានរាជធានី-ខេត្ត។ ផ្ទុយទៅវិញ គឺមានតែ តំណាងសមាជិកគ.ជ.ប ៤រូប មកពីគណបក្ស សង្គ្រោះជាតិ ក្រៅពីនោះមន្ត្រីគ.ជ.ប ចាស់៩៩% ដដែល។ ករណីនេះ សម្រាប់អ្នកបម្រើនយោ- បាយជើងថ្មីស្ទើរភ្លើង ដែលត្រេកត្រអាលហើយ អំនួតលើប្រជាប្រិយភាពកាលពីឆ្នាំ២០១៣ ព្រមទាំងជឿលង់ដោយការសន្យាផងនោះ កំពុង ជីករណ្តៅកប់ខ្លួនឯងទាំងមិនដឹងខ្លួន។ ប៉ុន្តែ ករណី នេះ មិនអាចលាក់បាំងពូជអ្នកតស៊ូខាំស្មៅ កាន់ កម្លាំងជើងចាស់ដែលតស៊ូដើម្បីជាតិពិតប្រាកដ បានឡើយ។

បន្ថែមពីនេះ ដើម្បីទប់សភាពការណ៍កុំឱ្យ សកម្មជនបាក់ទឹកចិត្ត គោលនយោបាយសន្យា ចំពោះសកម្មជន ត្រូវបានចែកជាពីរធំៗ ទី១ សម្រាប់សកម្មជនជើងថ្មី ដែលសង្ឃឹមយ៉ាង មុតមាំថា នឹងឈ្នះឆ្នោតឆ្នាំ២០១៨ ដឹកនាំរាជ- រដ្ឋាភិបាល គឺធ្វើតាមឋានានុក្រម ទី២ សម្រាប់ សកម្មជនជើងចាស់ ដែលមិនសង្ឃឹមថាឈ្នះ វិញនោះ សន្យាថា ទោះបីបានប៉ុន្មានកៅអី ក៏ ត្រូវបង្កើតរដ្ឋាភិបាលចម្រុះជាមួយគណបក្ស ប្រជាជនកម្ពុជា ឬថារបត់នយោបាយថ្មី ឆ្នាំ ២០១៨ ដើម្បីដោះខ្លួនចេញពីយួន។ ដូច្នេះ សម្តេចហ៊ុន សែន ត្រូវឱ្យលោកសម រង្ស៊ី ធ្វើ នាយករដ្ឋមន្ត្រី ប៉ុន្តែសមាជិកគណៈរដ្ឋមន្ត្រី ភាគច្រើន មកពីគណបក្សប្រជាជនកម្ពុជា ហើយ សន្យាតាមឋានានុក្រមដូចគ្នា ។

ការសន្យានយោបាយនេះ មិនបានធ្វើឱ្យ សកម្មជននយោបាយជើងចាស់ ដែលក្តាប់កម្លាំង មូលដ្ឋានរំភើបឡើយ គឺរឹតតែអស់សង្ឃឹមថែម ទៀត។ រឿងពិតមួយទៀត មជ្ឈដ្ឋានទូទៅ សុទ្ធ- តែសន្មតថា គណបក្សសង្គ្រោះជាតិ ដែលកើត ចេញពីការច្របាច់បញ្ចូលគ្នារវាងគណបក្សសម រង្ស៊ី និងគណបក្សសិទ្ឋិមនុស្ស នោះ មានតែ ពីរក្រុមធំៗគត់ គឺក្រុមលោកសម រង្ស៊ី និងក្រុម លោកកឹម សុខា នេះបើយើងមើលតែរូបភាព ពីខាងក្រៅ ហើយរវាងលោកសម រង្ស៊ី និង លោកកឹម សុខា បែកបាក់សម្ព័ន្ធភាព ច្បាស់- ជាចាញ់ការបោះឆ្នោត និងវេទនាដូចគ្នា។ ប៉ុន្តែ ការសន្និដ្ឋានបែបនេះ គឺមិនត្រឹមត្រូវទាំងស្រុង នោះទេ ការពិតនៅមានក្រុមមួយទៀត ក្នុង ជួរគណបក្សមួយនេះ ដែលមានសមត្ថភាពធ្វើ ឱ្យគណបក្សមួយនេះក្រិន និងចាញ់ឆ្នោតបាន ដូចគ្នា។ ជាក់ស្តែងរាល់ការអំពាវនាវរបស់ គណបក្ស ធ្វើការប្រមូលផ្តុំកម្លាំង លើកលែង ករណីដង្ហែសពបណ្ឌិតកែម ឡី។ ដោយសារក្រុម ទី៣នេះ មិនគាំទ្រ មិនចូលរួម ទើបយើងឃើញ ថា ការប្រមូលផ្តុំម្តងៗ មានមនុស្សយ៉ាងច្រើន បំផុត ជាង១ពាន់នាក់ ហើយភាគច្រើនជាសកម្ម- ជនក្នុងតួនាទីក្រុមប្រឹក្សា និងក្រុមស្និទ្ធលោកកឹម សុខា។ បច្ចុប្បន្ន ក្រុមទី៣នេះ កំពុងតែមើល ជំហរនយោបាយរបស់លោកសម រង្ស៊ី ហើយ ក៏កំពុងរង់ចាំនូវការសន្យារបស់លោកសម រង្ស៊ី ដែលថា នឹងកែទម្រង់ផ្ទៃក្នុងគណបក្សសង្គ្រោះ- ជាតិ បានប្រសើរជាងបច្ចុប្បន្ន។ បើលោកសម រង្ស៊ី គ្រាន់តែថា អត់ធ្វើ វាសនាគណបក្ស- សង្គ្រោះជាតិ ច្បាស់ជាធ្វើដំណើរទៅរកការ ចាញ់ឆ្នោតដោយសន្តិវិធីជាក់ជាមិនខាន។ អ្វី ដែលក្រុមទី៣នេះ ចង់បាន គឺកែទម្រង់ក្បាល- ម៉ាស៊ីនដឹកនាំ និងបញ្ឈប់គិតរឿងកូតា។ ដូច្នេះ កុំថាឡើយប្រមូលសកម្មជន និងអ្នកគាំទ្រ ធ្វើ មហាបាតុកម្ម សូម្បីធ្វើសមាជគណបក្ស កាល ពីខែមីនា ឆ្នាំ២០១៦កន្លងទៅនេះ ក៏អ្នកចូល- រួម មិនគ្រប់ចំនួនតាមកំណត់ផង។

ចំណុចទី៣ ស្បៀង សម្រាប់ធ្វើមហា- បាតុកម្មវិញ ក៏កាន់តែលំបាកគៀងគរថែមទៀត មិនដូចឆ្នាំ២០១៣ទេ សកម្មជនផុសផុល ប៉ុន្តែ ពេលនេះ អ្នកគាំទ្រទាំងក្នុងនិងក្រៅប្រទេស អ្នកធ្លាប់តែជួយ ១ម៉ឺនដុល្លារ ដោយឥតលក្ខខណ្ឌ ប្រែជាជួយ១០០ដុល្លារ ថែមមានភ្ជាប់លក្ខខណ្ឌ ទៅវិញ។ ចំពោះសកម្មជនក្នុងប្រទេសទៀត- សោត កាន់តែលំបាកបញ្ហាសេដ្ឋកិច្ច ដូចពាក្យ ថា “ប្រាក់ខែមិនបើក បើកតែគ្រាប់ ហើយ   ស័ក្តិមិនឡើង ឡើងតែវ៉ៃ” ដូច្នោះដែរ ។

ចំណុចទី៤ បញ្ហាពេលវេលាវិញ គឺបង្ហាញ ពីភាពមិនច្បាស់លាស់ ។ លោកសម រង្ស៊ី ថា នឹងធ្វើមហាបាតុកម្មចំខួបថ្ងៃកិច្ចព្រមព្រៀង ទីក្រុងប៉ារីស ២៣ តុលា ២០១៦ ខាងមុខ ខណៈ លោកសុន ឆ័យ ថា បើចាប់លោកកឹម សុខា នឹងមានមហាបាតុកម្មកើតឡើង។ បើទោះបី ធ្វើចំថ្ងៃបុណ្យអុំទូក ក៏ទៅមិនរួចដែរ។

លោករស់ សារ៉ុម បានធ្វើសេចក្តីសន្និដ្ឋាន ថា គណបក្សសង្គ្រោះជាតិ ព្រមានធ្វើមហាបាតុ- កម្មទូទាំងប្រទេស គ្រាន់តែជានយោបាយដោះ ទ័លតែប៉ុណ្ណោះ ដើម្បីបញ្ឆោតគណបក្សប្រជាជន កម្ពុជា ចរចាបញ្ចប់វិបត្តិនយោបាយ។ ចំណែក  គណបក្សប្រជាជនវិញ ក៏មានឱកាសល្អ ស្ទង់ កម្លាំងពិតរបស់គណបក្សសង្គ្រោះជាតិ ថា វា ធ្លាក់ចុះ ឬយ៉ាងណា? ផងដែរ”។

បន្ថែមលើសំណេរខាងលើនេះ លោករស់ សារ៉ុម បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៦ ថា ការដែលលោកហៅ សម រង្ស៊ី ប្រធានគណបក្សប្រឆាំងថា ជាមេ-បក្សជើង១០ គឺត្រឹមត្រូវតាមការមើលឃើញ របស់លោកចំពោះការដឹកនាំនយោបាយរបស់ លោកសម រង្ស៊ី ដែលកំពុងធ្វើឱ្យគណបក្ស សង្គ្រោះជាតិ ប្រឈមនឹងការរលាយបាត់កេរ្តិ៍- ឈ្មោះ។

លោករស់ សារ៉ុម មានប្រសាសន៍ថា “បាទ! មេបក្សជើង១០ វាមិនខុសអីពីមន្ត្រីជើង ១០ទេ។ មន្ត្រីជើង១០ គឺជើងតុ៤ ជើងកៅអី៤ និងជើងខ្លួនឯង២ទៀត។ មានន័យថា អង្គុយ ក្នុងប៊ុយរ៉ូ ចាំស្តាប់របាយការណ៍ អត់មើលជាក់- ស្តែងទេ។ អាហ្នឹងហើយ ហៅថា មន្ត្រីជើង១០ នោះ។ អ្នកខ្លះថា ជើង១០០ តែហ្នឹងហៅជើង១០ ទេ អង្គុយចាំតែទទួលរបាយការណ៍ ហើយហ្នឹង ថ្នាក់ក្រោមអត់កុហកទេ បើថ្នាក់ក្រោមកុហក  ប្រកាច់តែម្តង។ រាល់ថ្ងៃស្ថានភាពថា អ៊ីចឹងវា ប៉ះពាល់ធ្ងន់ ពីព្រោះបច្ចុប្បន្ន ឯកឧត្តមសម រង្ស៊ី ពុំគិតថា មានតែគាត់ខ្លួនឯងទេដែលយល់ច្បាស់ ខ្លួនឯងទេដែលយល់ច្បាស់ក្នុងចិត្តថា ស្ថាន- ភាពវាកំពុងតែដល់កម្រិតហ្នឹងហើយ។ ប៉ុន្តែវា គ្មានជម្រើស។ អ៊ីចឹងទៅ អ្វីដែលខ្ញុំលើកឡើង ហ្នឹង គឺជាការដាស់អារម្មណ៍មួយរបស់គាត់ថែម ទៀត ឱ្យគាត់មានសេចក្តីក្លាហានជាងមុនថែម- ទៀតក្នុងការសម្រេចចិត្ត។ បើទុកឱ្យគណបក្ស ក្នុងស្ថានភាពបច្ចុប្បន្ននេះ ខ្ញុំជឿថា គណបក្ស នេះអាចនឹងបិទទ្វារនៅពេលដែលគាត់ឈប់ពី ជីវភាពនយោបាយ។ ខ្ញុំសូមសំណូមពរពាក់ព័ន្ធ នឹងគណបក្សសង្គ្រោះជាតិ សំណូមពរទៅឯក- ឧត្តមសម រង្ស៊ី ឱ្យគាត់ពិចារណាឡើងវិញ  ចាត់ការឱ្យហើយទៅ អាស្នាមមហារីកជើង គាត់ ជើងខ្លះទៅកន្លែងណាមិនសមរម្យ កាត់ ខ្លះទៅ កុំរវល់តែខ្លាចនោះ”៕

ដោយ ៖ កុលបុត្រ

RELATED ARTICLES