Tuesday, April 16, 2024
Homeព័ត៌មានជាតិរាជ​រដ្ឋា​ភិបាល សម្រេច​ឱ្យ​ក្រសួង​អភិ​វឌ្ឍន៍ ជន​បទ សាង​សង់​ផ្លូវ​ទៅ​តំបន់​អារ៉ែង

រាជ​រដ្ឋា​ភិបាល សម្រេច​ឱ្យ​ក្រសួង​អភិ​វឌ្ឍន៍ ជន​បទ សាង​សង់​ផ្លូវ​ទៅ​តំបន់​អារ៉ែង

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០១៦ បានសម្រេចឱ្យក្រសួង អភិវឌ្ឍន៍ជនបទ ចុះកសាងផ្លូវមួយខ្សែ ដែលមាន ប្រវែង១៨គីឡូម៉ែត្រ និងស្ពាន ដើម្បីតភ្ជាប់ពី ផ្លូវជាតិទៅកាន់តំបន់អារ៉ែង។ ការសម្រេចនេះ ធ្វើឡើង ឆ្លើយតបទៅនឹងសំណើ១ ក្នុងចំណោម សំណើទាំង១៣ ក្នុងវេទិកា ស្តីពី “ការការពារ និងអភិរិក្សធនធានធម្មជាតិ” ដែលប្រព្រឹត្តទៅ កាលពីព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ ដែល ត្រូវបានលើកឡើងដោយកញ្ញាធី សុវណ្ណថា ប្រធានអង្គការយុវជនកិច្ចការសង្គម។

យោងតាមសេចក្តីជូនដំណឹងរបស់ទីស្តី- ការគណៈរដ្ឋមន្ត្រី លេខ៩៦៨ ស.ជ.ណ.ក.ស ចុះថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦ និងចុះហត្ថ- លេខាដោយលោកប៊ុន អ៊ុយ រដ្ឋមន្ត្រីស្តីទី នៃ ទីស្តីការគណៈរដ្ឋមន្ត្រី មានខ្លឹមសារទាំងស្រុង ថា “ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទី- ស្តីការគណៈរដ្ឋមន្ត្រី

ជម្រាបជូន

-ឯកឧត្តម ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់

-ឯកឧត្តម រដ្ឋមន្ត្រីក្រសួងបរិស្ថាន

-ឯកឧត្តម រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា- ប្រមាញ់ និងនេសាទ

-ឯកឧត្តម រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ

កម្មវត្ថុ ៖ ករណីរបាយការណ៍ស្តីពីលទ្ធផល នៃវេទិកាស្តីពី “ការការពារ និងអភិរក្សធនធាន ធម្មជាតិ” នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦។

យោង ៖ – លិខិតលេខ ០៦២ រ.បា.ប.ស្ថ ចុះថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦ របស់ក្រសួង បរិស្ថាន

-ចំណារសម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី ចុះថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦។

សេចក្តីដូចមានចែងក្នុងកម្មវត្ថុ និងយោង ខាងលើ ទីស្តីការគណៈរដ្ឋមន្ត្រី ជម្រាបជូនឯក- ឧត្តម ជ្រាបថា រាជរដ្ឋាភិបាលបានសម្រេចដូច ខាងក្រោម ៖

-រាល់ការសម្រេចនៃអង្គវេទិកាស្តីពី “ការ ការពារ និងអភិរក្សធនធានធម្មជាតិ” មានតម្លៃ ស្មើនឹងការសម្រេចនៃកិច្ចប្រជុំពេញអង្គរបស់ គណៈរដ្ឋមន្ត្រី

-បន្តរក្សាជំហរមិនផ្តល់សម្បទានដីសេដ្ឋ- កិច្ចថ្មី ហើយនៅតែបន្តពិនិត្យ និងតាមដានយ៉ាង ហ្មត់ចត់នូវការអនុវត្តគម្រោងសម្បទានដី សេដ្ឋ- កិច្ច ដែលនៅមានសុពលភាព។

-ជំរុញឱ្យបន្តអនុវត្តគោលនយោបាយចាស់ សកម្មភាពថ្មីក្នុងការផ្តល់សម្បទានដីសង្គមកិច្ច ជូនប្រជាពលរដ្ឋ នៅលើទីតាំងសមស្រប ដោយ ត្រូវកំណត់អត្តសញ្ញាណកម្មឱ្យបានច្បាស់លាស់ ចំពោះប្រជាពលរដ្ឋដែលគ្មានដីធ្លីពិតប្រាកដ។

-បន្តការផ្អាកការធ្វើអាជីវកម្មព្រៃសម្ប- ទានទាំងអស់ ហើយបានលើកទឹកចិត្តឱ្យក្រុម- ហ៊ុនពាក់ព័ន្ធប្រគល់ព្រៃសម្បទានមកឱ្យរាជ- រដ្ឋាភិបាលវិញ។

-ជំរុញឱ្យធ្វើការសិក្សារៀបចំដាក់ដីព្រៃ ជាតំបន់ការពារធម្មជាតិបន្ថែមទៀត ដែលត្រូវ ស្ថិតនៅក្រោមសមត្ថកិច្ចគ្រប់គ្រងរបស់ក្រសួង បរិស្ថាន។

-ឱ្យក្រសួងបរិស្ថានរៀបចំវេទិកា ស្តីពី “ការការពារ និងអភិរក្សធនធានធម្មជាតិ” ជាមួយអ្នកពាក់ព័ន្ធ រួមមាន ក្រសួង ស្ថាប័នរដ្ឋ ដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាល អង្គ- ការសង្គមស៊ីវិល សហគមន៍មូលដ្ឋាន និងសកម្ម- ជនអភិរក្សធនធានធម្មជាតិ ក្នុង១ឆ្នាំ ចំនួន៣ ដង។

-រៀបចំវេទិកាស្តីពី “ការការពារ និង អភិរក្សធនធានធម្មជាតិ” ជាមួយអ្នកពាក់ព័ន្ធ រួមមានក្រសួង ស្ថាប័នរដ្ឋ ដៃគូអភិវឌ្ឍន៍ អង្គការ មិនមែនរដ្ឋាភិបាល អង្គការសង្គមស៊ីវិល សហ- គមន៍មូលដ្ឋាន និងសកម្មជនអភិរក្សធនធាន ធម្មជាតិ ក្នុង១ឆ្នាំម្តង ក្រោមអធិបតីភាពសម្តេច តេជោ នាយករដ្ឋមន្ត្រី ផ្ទាល់ ដែលវេទិកាបន្ទាប់ គ្រោងនឹងប្រព្រឹត្តទៅនៅក្នុងខែមីនា ឆ្នាំ២០១៧។

-អនុញ្ញាតឱ្យក្រសួងបរិស្ថាន ជ្រើសរើស ឧទ្យានុរក្ស ចំនួន៣០០នាក់បន្ថែមទៀត លើ ចំនួន៩៦០នាក់ ដែលមានស្រាប់ សម្រាប់ឆ្នាំ ២០១៧។

-ឱ្យក្រសួងបរិស្ថាន រៀបចំគម្រោងសាក ល្បងអភិវឌ្ឍន៍សហគមន៍តំបន់ការពារធម្មជាតិ តាមរយៈការបង្កើតមុខរបរថ្មីៗ ដើម្បីលើក- កម្ពស់ជីវភាពរស់នៅរបស់ប្រជាសហគមន៍ ក៏ ដូចជាដើម្បីកាត់បន្ថយការពឹងអាស្រ័យលើផល និងអនុផលព្រៃឈើ និងការប្រមាញ់សត្វព្រៃ។ រាជរដ្ឋាភិបាល នឹងផ្តល់កញ្ចប់ថវិកាដល់សហ- គមន៍មូលដ្ឋាន សម្រាប់អនុវត្តគម្រោងសាកល្បង ដោយត្រូវផ្សារភ្ជាប់ជាមួយនឹងផែនការអភិ- វឌ្ឍន៍ឃុំ និងកម្មវិធីវិនិយោគឃុំ ក្រោមការ សម្របសម្រួលរបស់ក្រសួងបរិស្ថាន។

-ដាក់បញ្ចូលខណ្ឌរដ្ឋបាលព្រៃឈើ និង ខណ្ឌរដ្ឋបាលជលផល ឱ្យស្ថិតនៅក្រោមការ គ្រប់គ្រងនិងទទួលខុសត្រូវរបស់មន្ទីរកសិកម្ម ហើយត្រូវប្តូរឈ្មោះទៅជាមន្ទីរកសិកម្ម រុក្ខា- ប្រមាញ់ និងនេសាទ ដែលក្នុងនោះ ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវអនុវត្ត កិច្ចការនេះជាបន្ទាន់ ដោយមិនចាំបាច់រង់ចាំការ ធ្វើវិិសោធនកម្មច្បាប់ពាក់ព័ន្ធទេ។

-កសាងផ្លូវមួយខ្សែប្រវែង១៨គីឡូម៉ែត្រ និងស្ពាន ដើម្បីតភ្ជាប់ពីផ្លូវជាតិទៅកាន់តំបន់ អារ៉ែង ហើយក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវទទួល- បន្ទុកក្នុងការអនុវត្តគម្រោងនេះ។

-ជំរុញឱ្យភាគីពាក់ព័ន្ធ រួមមានក្រសួង ស្ថាប័នរដ្ឋ ដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋា- ភិបាល អង្គការសង្គមស៊ីវិល សហគមន៍មូលដ្ឋាន និងសកម្មជនអភិរក្សធនធានធម្មជាតិទាំងអស់ បង្កើនកិច្ចសហប្រតិបត្តិការក្នុងការការពារ និង អភិរក្សធនធានធម្មជាតិ។

-ឱ្យក្រសួងបរិស្ថាន សិក្សារៀបចំ និង បង្កើតឱ្យមានយន្តការសម្របសម្រួល និងគ្រប់- គ្រងសហគមន៍មូលដ្ឋាន ដែលមានរចនាសម្ព័ន្ធ- ថ្នាក់ជាតិ ជា “សម្ព័ន្ធសហភាពសហគមន៍អភិ- រក្សធនធានធម្មជាតិ” និងនៅថ្នាក់ក្រោមជាតិ (កម្រិតតំបន់) ជា “បណ្តាញសហគមន៍អភិរក្ស ធនធានធម្មជាតិ នៅខាងកើតទន្លេមេគង្គ បណ្តាញ សហគមន៍អភិរក្សធនធានធម្មជាតិខាងជើងបឹង ទន្លេសាប និងបណ្តាញសហគមន៍អភិរក្សធនធាន ធម្មជាតិខាងត្បូងបឹងទន្លេសាប” និងសហព័ន្ធ សហគមន៍អភិរក្សធនធានធម្មជាតិ តាមបណ្តា ខេត្ត ដែលមានតំបន់ការពារធម្មជាតិ។

សេចក្តីដូចបានជម្រាបជូនខាងលើ សូម ឯកឧត្តមមេត្តាជ្រាប និងចាត់ចែងអនុវត្តតាម ការគួរ”។

គួរបញ្ជាក់ថា សេចក្តីសម្រេចរបស់រាជ- រដ្ឋាភិបាលកម្ពុជា ក្នុងការសាងសង់ផ្លូវទៅកាន់ តំបន់អារ៉ែងនេះ បានធ្វើឡើងឆ្លើយតបការស្នើ សុំរបស់កញ្ញាធី សុវណ្ណថា ប្រធានអង្គការយុវ- ជនកិច្ចការសង្គមដែលបានស្នើសុំផ្ទាល់មាត់ ចំពោះសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ក្នុង វេទិកា “ការការពារ និងអភិរក្សធនធានធម្ម- ជាតិ” នៅវិមានសន្តិភាពកាលពីថ្ងៃទី២២ ខែ សីហា ឆ្នាំ២០១៦។

ដោយឡែកនៅថ្ងៃដដែលនោះ កញ្ញាធី សុវណ្ណថា បានសរសេរក្នុងទំព័រហ្វេសប៊ុករបស់ នាងថា “នាងខ្ញុំ ធី សុវណ្ណថា សូមអរគុណដ៏ ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន បានផ្តល់ផ្លូវ កៅស៊ូ១ខ្សែ និងស្ពាន១ ចូលតំបន់អារ៉ែង និង បានដាក់តំបន់អារ៉ែង ជាតំបន់ទេសចរណ៍ធម្ម- ជាតិ តាមសំណើរបស់នាងខ្ញុំ ក្នុងវេទិកាបរិស្ថាន ថ្ងៃនេះ”៕

RELATED ARTICLES