Friday, March 29, 2024
Homeព័ត៌មានជាតិស្រ្តីលក់ភេសជ្ជៈមុខពេទ្យរុស្ស៊ី ខឹងអត់ឲ្យលក់យកពូថៅដេញកាប់សន្តិសុខខណ្ឌ

ស្រ្តីលក់ភេសជ្ជៈមុខពេទ្យរុស្ស៊ី ខឹងអត់ឲ្យលក់យកពូថៅដេញកាប់សន្តិសុខខណ្ឌ

ភ្នំពេញ៖ នគរបាលប៉ុស្តិ៍ទំនប់ទឹកឃាត់ខ្លួនស្ត្រីម្នាក់ ពីបទកាន់ពូថៅគំរាមកាប់សន្តិសុខសណ្តាប់ធ្នាប់ ដែលចុះទៅរៀបចំសណ្តាប់ធ្នាប់មិនឲ្យលក់ដូរនៅមុខមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត បង្កឲ្យ មានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី១៨ ខែកញ្ញា តាមបណ្តោយផ្លូវ២៧១ នៅចំណុចមុនមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ស្ថិតនៅក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន ។

ស្ត្រីដែលកាន់កាំបិតគំរាមកាប់សន្តិសុខសណ្តាប់ធ្នាប់នោះមានឈ្មោះ ឯម ស្រីតី ភេទស្រី អាយុ២១ឆ្នាំ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវ២៧១ ភូមិ៤ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន ។

ប្រភពពត៌មានពីសមត្ថកិច្ចបានរៀបរាប់ប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ មានកម្លាំងសន្តិសុខសណ្តាប់ធ្នាប់ខណ្ឌចំការមនបាននាំគ្នាចុះទៅរៀបចំសណ្តាប់ធ្នាប់នៅមុខមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតដោយហាមមិនអោយមានអ្នកលក់ដូរលក់នៅមុខមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតទេ ពីព្រោះនាំអោយរញ៉េរញ៉ៃហើយកកស្ទះចរាចរណ៍ទៀតផង ស្របពេល នោះធ្វើឲ្យស្រ្តីម្នាក់ដែលជាអ្នកលក់ភេសជ្ជៈខឹងដែលសណ្តាប់ធ្នាប់ខណ្ឌមិនព្រមឲ្យគាត់ លក់នៅទីនោះ ក៏បានទាញពូថៅយកមកគំរាមដេញកាប់ពេញតែមុខមន្ទីរផ្អើលដល់សមត្ថកិច្ចនាំគ្នាចុះមកឃាត់ខ្លួនយកទៅសួរនាំនៅប៉ុស្តិ៍នគរបាលទំនប់ទឹក ។

ក្រោយពេលកើតហេតុស្ត្រីបង្កខាងលើ ត្រូវសមត្ថកិច្ចបញ្ជូនបន្តទៅអធិការដ្ឋានខណ្ឌចំការមន ដើម្បីចាត់ការទៅ តាមនីតិវិធី ៕

ឥន សាន់ស៊ីដេត

RELATED ARTICLES