Saturday, April 20, 2024
Homeព័ត៌មានជាតិប្រទះឃើញបុរសម្នាក់ស្លាប់ផ្កាប់មុខក្នុងទឹកព្រែកហូរ ផ្អើលទាំងព្រឹក

ប្រទះឃើញបុរសម្នាក់ស្លាប់ផ្កាប់មុខក្នុងទឹកព្រែកហូរ ផ្អើលទាំងព្រឹក

ខេត្ដកណ្តាលៈ បុរសម្នាក់មិនស្គាល់អត្តសញ្ញាណ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញដេកស្លាប់ផ្កាប់ មុខនៅលើផ្ទៃទឹកព្រែកបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៦ និង៤០នាទីព្រឹក ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦ ត្រង់ចំណុចក្នុងព្រែកថ្មីខាងលិចភូមិបត្តាជី សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ។

dxvfdfs

សាកសពជនរងគ្រោះមិនស្គាល់អត្តសញ្ញាណ ត្រូវបានសមត្ថកិច្ចសន្និដ្ឋាននិងអះអាងថា ស្លាប់ដោយសារលង់ទឹក ។ ជនរងគ្រោះភេទប្រុស អាយុប្រហែល៣០ឆ្នាំ កំពស់១.៦៥ម៉ែត្រ សក់ខ្លីទើបកាត់ ពាក់អាវយឺតដៃខ្លី ក្រឡាពណ៌ខ្មៅ ស លឿង ក្រហម ផ្ទៃមេឃ ស្លៀកខោកីឡា ពណ៌ប្រផេះ ត្រឹមស្មងជើង មានចោះទងត្រចៀកចំហៀងខាងស្តាំ ។

តាមការបំភ្លឺពីប្រជាពលរដ្ឋរស់នៅភូមិបត្តាជីបានឲ្យដឹងថា នៅមុនពេលកប្រទះឃើញសាកសពជនរងគ្រោះ៣ថ្ងៃ គេឃើញជនរងគ្រោះរូបនេះដើរលេងឈូសស្បែកជើងជាមួយក្មេងៗនៅក្នុងភូមិ ។ មិនតែប៉ុណ្ណោះជនរងគ្រោះតែងតែដើររើសកាកសំណល់យកទៅហូបថែមទៀតផង ។ លុះក្រោយមកស្រាប់តែបាត់ជនរងគ្រោះរូបនេះមិនដឹងទៅណា រហូតមានប្រជាពលរដ្ឋប្រទះឃើញសាកសពអណ្តែតទឹកទើបមានការភ្ញាក់ផ្អើល ។

fddfsdf

ក្រោយពីមានហេតុការណ៍កើតឡើងសមត្ថកិច្ចប៉ូលិសជំនាញបច្ចេកទេស និងវិទ្យាសាស្ត្រខេត្តសហការជាមួយជំនាញក្រុងតាខ្មៅ និងគ្រូពេទ្យចុះទៅពិនិត្យសាកសពជនរងគ្រោះ ។ សមត្ថកិច្ចនិងគ្រូពេទ្យបញ្ជាក់ថា សាកសព ជនរងគ្រោះពុំមានស្លាកស្នាមអ្វីគួឲ្យកត់សម្គាល់នោះទេ ជនរងគ្រោះស្លាប់ដោយសារលង់ទឹក ។

ក្រោយពីពិនិត្យសប់សព្វគ្រប់ហើយនោះអាជ្ញាធរបានចាត់ចែងធ្វើបុណ្យបូជាសពជនរងគ្រោះតាមប្រពៃណី ៕

ដោយ៖ សិលា

RELATED ARTICLES