Tuesday, April 16, 2024
Homeព័ត៌មានជាតិមេបក្ស​កាន់​អំណាច តប​មេ​បក្ស​ប្រឆាំង គំរាម​ធ្វើ​បាតុ​កម្ម​ដើម្បី​ចរចា អត់​ផ្លូវ​ទេ!

មេបក្ស​កាន់​អំណាច តប​មេ​បក្ស​ប្រឆាំង គំរាម​ធ្វើ​បាតុ​កម្ម​ដើម្បី​ចរចា អត់​ផ្លូវ​ទេ!

ភ្នំពេញ ៖ ប្រធានគណបក្សកាន់អំណាច សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានប្រកាស ឆ្លើយតបទៅគណបក្សប្រឆាំងជាថ្មីម្តងទៀត ថា ការគំរាមធ្វើបាតុកម្មរបស់មេបក្សប្រឆាំង ដើម្បីសុំចរចាឱ្យដោះលែងអ្នកដែលត្រូវតុលាការ ដាក់ទោសនោះ គ្មានផ្លូវទៅរួចទេ។ ជាមួយគ្នា នេះ សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានបញ្ជាក់ ជាថ្មីម្តងទៀតថា ឆ្នាំនេះ ពិធីបុណ្យអុំទូកត្រូវ តែរៀបចំធ្វើតាមកាលបរិច្ឆេទដែលបានកំណត់  ទោះបីជាទឹកទាបក៏ដោយ។

ថ្លែងនៅក្នុងពិធីចែកសញ្ញាបត្រដល់និស្សិត ដែលធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ កាលពីថ្ងៃទី 18 ខែកញ្ញា ឆ្នាំ2016 សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និង ជាប្រធានគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ ថា គណបក្សប្រឆាំងគំរាមគណបក្សកាន់អំណាច ឱ្យចូលតុចរចា ប៉ុន្តែមិនអាចទៅរួចនោះទេ។

ការថ្លែងរបស់សម្តេចប្រធានគណបក្ស កាន់អំណាចបែបនេះ គឺបន្ទាប់ពីបក្សប្រឆាំង បានប្រកាសថា បាតុកម្មនឹងកើតមានឡើងដរាប ណាមិនទាន់មានដំណោះស្រាយផ្នែកនយោបាយ ដែលសំដៅដល់ករណីលោកកឹម សុខា និង លោកសម រង្ស៊ី ដែលត្រូវតុលាការផ្តន្ទាទោស ដាក់ពន្ធនាគារ រួមទាំងតំណាងរាស្ត្រ សមាជិក ព្រឹទ្ធសភា និងសកម្មជនបក្សប្រឆាំងមួយចំនួន ទៀត ដែលកំពុងជាប់ឃុំនៅពន្ធនាគារ។

អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ ក៏បានបញ្ជាក់កាលពីថ្ងៃទី17 ខែកញ្ញា ឆ្នាំ2016 ថា គណបក្សប្រឆាំង មិនចង់ធ្វើបាតុកម្មទេ តែថាគ្មានជម្រើសអ្វីផ្សេង ក្រៅពីនេះ បើគណបក្សកាន់អំណាចមិនព្រម ចរចា។

ទោះបីយ៉ាងណាក៏ដោយ សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បញ្ជាក់សង្កត់ធ្ងន់ថា កម្ពុជា គ្មានវិបត្តិនយោបាយទេ ហើយការជជែក ដើម្បី ដោះស្រាយបញ្ហានានា គឺធ្វើឡើងបាននៅក្នុង រដ្ឋសភា ដោយមិនមែនមកគំរាមតថ្លៃ ធ្វើបាតុ- កម្មតាមផ្លូវទេ។

សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានមាន ប្រសាសន័ថា “…ខ្ញុំបញ្ជាក់ថា នៅកម្ពុជាគ្មាន វិបត្តិនយោបាយ គ្មានវិបត្តិផ្ទៃក្នុង។ សម្រាប់ ផ្ទាល់ខ្លួន វិបត្តិ និងក្រុមរបស់អ្នកឯង វិបត្តិ គឺជា រឿងរបស់អ្នកឯងដោះស្រាយជាមួយនឹងតុលាការ មិនមែនជាសមត្ថកិច្ចរបស់បក្សនយោបាយ ហើយ ក៏មិនមែនជាសមត្ថកិច្ចរបស់រាជរដ្ឋាភិបាលទេ។ រឿងណាដែលតទៅដល់តុលាការហើយជារឿង របស់តុលាការ ខ្ញុំអត់អាចជ្រៀតជ្រែកបានទេ ផុតពីតុលាការ សាលក្រមចូលជាស្ថាពរ ទើប បានវិលមករកនាយករដ្ឋមន្ត្រីវិញ។ ប៉ុន្តែនាយក- រដ្ឋមន្ត្រី ក៏ត្រូវមើលផងដែរ ច្បាប់ពន្ធនាគារ គេ អនុញ្ញាតឱ្យនាយករដ្ឋមន្ត្រី ប៉ុន្តែនាយករដ្ឋមន្ត្រី ក៏មើលដែរ មិនមែនចេះតែធ្វើទេ រៀបចំដែល វាបានកើតច្រើនដងហើយ រឿងតែដដែល។ ដូច្នេះ សូមបញ្ជាក់ឱ្យហើយ មិនអាចឱ្យអ្នកណាមួយ បំផ្លាញនូវស្ថិរភាពសន្តិភាព ស្ថិរភាពនយោបាយ និងសណ្តាប់ធ្នាប់សង្គមបានទេ។ សេចក្តីត្រូវការ របស់ប្រជាជនពេលនេះ គឺសន្តិភាព សេចក្តី ត្រូវការរបស់ប្រជាជននៅពេលនេះ គឺស្ថិរភាព នយោបាយ សន្តិសុខ សណ្តាប់ធ្នា់ប់សង្គម ដើម្បី ការអភិវឌ្ឍ។ អ្នកលក់ដូរ ត្រូវការជាមួយនឹង ការលក់ដូរនៅពេលដែលក្បួនបាតុកម្មណាមួយ  ហែកាត់មុខផ្ទះ មុខតែរើអីវ៉ាន់ចូលប្លុក។ ប្រជា- ពលរដ្ឋត្រូវការធ្វើស្រែចម្ការ សុំកុំនឹកថា មាន តែខ្លួនមានប្រជាជន។ ដូចមនុស្សម្នាក់ comment ចូលមកពីកម្ពុជាក្រោម ថាម្ខាងមាន ប្រដាប់អាវុធ ម្ខាងមានទ័ព ម្ខាងមានប្រជាជន ខ្ញុំនិយាយថា អ្នកឯងនិយាយខុសហើយ ធម្មតា បក្សកាន់អំណាច គេមានប្រជាជនគាំទ្រច្រើន ជាង ទើបគេឈ្នះ ធ្វើបក្សកាន់អំណាចនោះ។ ដូច្នេះគេមានទាំងគូហ្នឹង គេមានទាំងប្រជាជន ផង គេមានទាំងប្រដាប់អាវុធទ្រទ្រង់ផង រដ្ឋបាល ទ្រទ្រង់ផង។ និយាយគ្នាឱ្យច្បាស់ កុំស្អីឡើង គំរាមធ្វើបាតុកម្ម។ គំរាមគេធ្វើបាតុកម្ម ដើម្បី ចរចា អ្ហាក! អត់ផ្លូវទេអាពៅ និយាយគ្នាឱ្យ ច្បាស់ ចង់ចរចា និយាយគ្នាឱ្យត្រង់ និយាយគ្នា ឱ្យស្រួល បាតុកម្ម ចរចា។ …បើអញចរចា ឆ្កែ សុទ្ធអ្ហា! ប្រាប់ឱ្យហើយទៅ។ អាណាដែលមក គំរាមគេអ៊ីចឹង កន្លែងតែមួយគត់ ដើម្បីនិយាយ គ្នា គឺសភា ហើយសភា អ្នកឯងដើរចោលសភា ហើយមានកន្លែងឯណាទៅជួបគ្នា? កន្លែងមាន មិនទៅធ្វើទេ ដើរចោល ជួនកាលអាកន្លែងសភា ហ្នឹងវាមានប្រយោជន៍របស់វាដែរ គេមិនណាត់ ជួបគ្នាមុនទេ ក៏ប៉ុន្តែគេចូលសភា ដើរទៅចាប់ ដៃ។ ចាប់ដៃហើយ និយាយពីរបីម៉ាត់អី និយាយ រឿងនេះរឿងនោះទៅ វារាលដាលដល់រឿង អ៊ីចេះទៅ វាអាចបង្កើតការយោគយល់គ្នាខ្លះ ប៉ុន្តែឥឡូវមក បើមិនចរចា ធ្វើបាតុកម្ម។ ហេស! អញ្ជើញចុះ ប្រាប់ឱ្យច្បាស់ៗហើយ!”។

សម្តេចហ៊ុន សែន មានប្រសាសន៍បន្តថា “ឯងធ្វើខុសច្បាប់ ទៅជាប់គុកខ្លួនឯងនោះទៅ វារួចបាត់ទៅហើយតើ! អ្នកណាមានទោស ជាប់អ្នកហ្នឹងទៅ វាចប់រឿងហើយ វាអត់ចាំបាច់ នាំគេទៅជាមួយទេ”។

កាលពីសប្តាហ៍មុនប្រទេសចំនួន36 ដែល ជាមហាអំណាចសេដ្ឋកិច្ច និងប្រជាធិបតេយ្យ ផងនោះ បាននាំគ្នាចេញសេចក្តីថ្លែងការណ៍រួម ទទូចឱ្យមានដំណោះស្រាយស្ថានការណ៍នយោបាយនៅកម្ពុជា។ ក្នុងនោះសហរដ្ឋអាមេរិក  អាល់បានី អូស្ត្រាលី ជប៉ុន កាណាដា ម៉ាសេដូនី ណ័រវ៉េ ស្វីស អ៊ុយក្រែន និងប្រទេសចំនួន28 ជាសមាជិកនៃសហភាពអឺរ៉ុបបានបង្ហាញជំហរ រួមគ្នាថា ស្ថានការណ៍នយោបាយនៅកម្ពុជា បានគំរាមកំហែងសកម្មភាពស្របច្បាប់របស់ គណបក្សប្រឆាំង និងអង្គការមិនមែនរដ្ឋាភិបាល ដែលធ្វើការផ្នែកសិទ្ធិមនុស្ស។ ដូច្នេះប្រទេស ទាំងនោះ បានជំរុញរដ្ឋាភិបាលកម្ពុជា ធ្វើយ៉ាងណាធានាដំណើការបោះឆ្នោតឱ្យប្រព្រឹត្តទៅ ដោយសេរីនិងយុត្តិធម៌ ធានាភាពស្របច្បាប់ ដល់រដ្ឋាភិបាល កើតក្រោយការបោះឆ្នោត ធានា ចំពោះមុខពលរដ្ឋរបស់ខ្លួននិងសហគមន៍អន្តរជាតិ។

ប៉ុន្តែពាក់ព័ន្ធនឹងបញ្ហានេះ ក្នុងនាមប្រមុខ រាជរដ្ឋាភិបាលកម្ពុជា សម្តេចនាយករដ្ឋមន្ត្រី ហុន សែន បានថ្លែងថា សុំកុំឱ្យបរទេសលូកដៃ ជុំវិញបញ្ហារបស់បក្សប្រឆាំង។

សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានមាន ប្រសាសន៍ទៀតថា “បរទេសកុំលូកលាន់។ ខ្ញុំ មិនធ្វើដល់ថ្នាក់ប្រធានាធិបតីហ៊្វីលីពីននោះទេ  ប៉ុន្តែខ្ញុំជាមួយប្រធានាធិបតីហ៊្វីលីពីន ត្រូវគ្នា ណាស់ ខ្ញុំថាយើងចរិតដូចគ្នា”។

គួរបញ្ជាក់ដែរថា នៅក្នុងវេទិកានោះ ក្រៅពីថ្លែងសារនយោបាយ ទៅបក្សប្រឆាំង សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ក៏បានមាន ប្រសាសន៍បញ្ជាក់ជាថ្មីម្តងទៀតថា ចំពោះពិធី បុណ្យអុំទូកបណ្តែតប្រទីប សំពះព្រះខែ និង អកអំបុក ដែលកំណត់ធ្វើនៅថ្ងៃទី13 ដល់ 15 ខែវិច្ឆិកា ឆ្នាំ2016 នៅរាជធានីភ្នំពេញ ទោះបីទឹកទាបត្រឹម2ម៉ែត្រ ក៏ត្រូវរៀបចំធ្វើ ដែរ មិនឱ្យខកខានដូចឆ្នាំមុនទេ។ ដោយឡែក នៅព្រឹកថ្ងៃដដែលនោះដែរ ទំព័រហ្វេសប៊ុក ផ្លូវការរបស់សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ក៏បានសរសេរអំពីប្រធានបទ “សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិត សាកលវិទ្យាល័យបញ្ញាជាតិ” ដែលមានខ្លឹមសារ ថា “បន្ទាប់ពីបានធ្វើដំណើរលើផ្លូវដ៏សែនឆ្ងាយ ប្រមាណជាង1250គ.ម ទៅកាន់ខេត្តមណ្ឌលគិរី និងរតនគិរី កាលពីអាទិត្យកន្លងទៅដើម្បីជួប មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង ក្មួយៗសិស្សានុសិស្ស ដើម្បីដោះបញ្ហាសំខាន់ៗ ចាំបាច់មួយចំនួនរួចមក នៅព្រឹកថ្ងៃទី19 ខែ កញ្ញា នេះ សម្តេចតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញ ជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីប្រគល់ សញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យ បញ្ញាជាតិ ដែលត្រូវទទួលសញ្ញាបត្រថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ សរុបទាំងអស់ ចំនួន1362នាក់។

នៅព្រឹកមិញនេះ សម្តេចតេជោ បានមាន ប្រសាសន៍ផ្តោតលើចំណុចសំខាន់²មួយចំនួន ដូចជា ៖

1-សម្តេចតេជោនាយករដ្ឋមន្ត្រី បានកោតសរសើរដល់ការយកចិត្តទុកដាក់របស់លោកគ្រូ អ្នកគ្រូ និងការប្រឹងប្រែងរបស់សិស្សានុសិស្ស ទូទាំងប្រទេស ដែលបានប្រឡងជាប់សញ្ញាបត្រ ទុតិយភូមិនិទ្ទេស (A) ឆ្នាំនេះចំនួន 405នាក់ ដែលកាលពីកំណែទម្រង់ដំបូង គឺមានតែ12 នាក់ប៉ុណ្ណោះ។ ហើយនៅឆ្នាំ2015 គឺបាន ជាប់100នាក់។ ឆ្នាំនេះ មានក្មួយ²ប្រមាណ 5ម៉ឺននាក់ បានប្រឡងជាប់សញ្ញាបត្រទុតិយ- ភូមិ ដែលជាចំនួនដ៏ច្រើន ក្រោយពីកំណែទម្រង់ ត្រូវបានដាក់ចេញ។ សម្តេចគ្រោងនឹងជួបជា- មួយក្មួយ²និទ្ទេស (A) ទាំងអស់ចំនួន 405 នាក់ នៅថ្ងៃទី 21 ខែកញ្ញា នៅវិមានសន្តិភាព ខាងមុខនេះ។

2-ក្រសួងអប់រំ នឹងពិចារណាឡើងវិញ ក្នុងការបន្តផ្តល់អាទិភាពឱ្យសិស្ស ដែលជាប់ និទ្ទេស (A), (B), ដើម្បីបានក្លាយជាគ្រូបង្រៀន ដោយស្វ័យប្រវត្តិ ឬក៏ត្រូវប្រឡងជាមួយសិស្ស និទ្ទេស (C),(D),(E)។ ប្រសិនបើមានការ ប្រឡងឡើងវិញមែន គឺក្មួយៗមិនត្រូវខ្លាចឡើយ ជាពិសេសចំពោះនិទ្ទេស (A)។ នៅពេលនេះ ប្រព័ន្ឋអប់រំនៅទីក្រុង និងជនបទ គឺមានស្តង់ដារ (Standard) ដូចគ្នា ហើយថ្មី²នេះទៀតសោត គឺមានសាលានៅជនបទឈ្មោះវិទ្យាល័យត្រពាំង ក្រហម នៅស្រុកកូនមុំ ខេត្តរតនគិរី គឺមាន សិស្សបានប្រឡងជាប់ 100% ផងដែរ។

3-សម្តេច បានកត់សម្គាល់ឃើញថា មុខងារ គ្រូបង្រៀនសព្វថ្ងៃ គឺកំពុងមានការទាក់ទាញ យ៉ាងខ្លាំង ដោយសារប្រាក់ខែកាន់តែច្រើន បូក នឹងប្រាក់តំបន់ និងប្រាក់បន្ថែមម៉ោងច្រើនថែម ទៀត។

4-សម្តេច បានអំពាវនាវឱ្យប្រជាកសិករ យោគយល់ចំពោះស្ថានភាពតម្លៃស្រូវ ដែលបាន ធ្លាក់ចុះមិនថាតែនៅកម្ពុជាទេ ព្រោះនេះ គឺ បញ្ហាវិបត្តិសេដ្ឋកិច្ចសាកល ហើយក៏មិនត្រឹមតែ ផលិតផលស្រូវទេ គឺរួមទាំងកៅស៊ូ និងប្រេង ជាដើម”។

ហ្វេសប៊ុកសម្តេចហ៊ុន សែន ដដែលបាន បន្តថា ចំពោះបញ្ហាតម្លៃស្រូវធ្លាក់ចុះ ដែលជា  កង្វល់របស់ប្រជាកសិករយើង គឺក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានត្រៀមថវិកា 20លានដុល្លារ បូកនឹងថវិកាធនាគារអភិវឌ្ឍន៍ជនបទ 7លានដុល្លារទៀត ដើម្បីជួយទ្រទ្រង់តម្លៃស្រូវឡើង វិញ។ ទន្ទឹមនឹងនោះ សម្តេចតេជោ សូមឱ្យអាជ្ញាធរទប់ស្កាត់កុំឱ្យឈ្មួញខិលខូចបង្អាប់ទម្លាក់ តម្លៃស្រូវកសិករ។ “បញ្ហាតម្លៃស្រូវ” គឺជាដំណោះស្រាយអាទិភាព ដែលរាជរដ្ឋាភិបាល កំពុងផ្តោត យកចិត្តទុកដាក់។ ទន្ទឹមនឹងនេះ សម្តេចតេជោ បានអំពាវនាវឱ្យវិស័យឯកជន ចូលរួមបង្កើន ការវិនិយោគលើការកែច្នៃស្រូវឱ្យទៅជាអង្ករ  ដែលយើងចំណេញទាំងកញ្ចុង អង្ករ អង្កាម និង កន្ទក់ជាដើម។ មន្ត្រីជំនាញ របស់រាជរដ្ឋាភិបាលកម្ពុជា កំពុងពិគ្រោះពិភាក្សាជាមួយភាគីមិត្តចិន លើតម្រូវការថវិកា300លានដុល្លារ ដើម្បីសាងសង់ឡសម្ងួត រោងម៉ាស៊ីនកិនស្រូវ និងឃ្លាំង ស្តុកស្រូវជាដើម។

4-សម្តេចតេជោ បានបញ្ជាក់ផងដែរថា កម្ពុជាសព្វថ្ងៃគឺមានសុខសន្តិភាព ដែលប្រជា ពលរដ្ឋកំពុងរស់នៅសុខសាន្ត និងកំពុងប្រកប របរទទួលទានគ្រប់ទីកន្លែង រួមទាំងនិស្សិត ដែលកំពុងមកទទួលសញ្ញាបត្រផ្ទាល់នៅទីនេះនិងសិស្សដែលបានប្រឡងបាក់ឌុបជាប់ថ្មីៗកំពុង ត្រៀមចូលរៀនជាបន្តទៀត។ សូមកុំបំភ្លៃបរិយាកាសនយោបាយកម្ពុជា ហើយក៏សូមកុំលូក ដៃកកូរកកាយផ្ទៃក្នុងរបស់កម្ពុជាផងដែរ។

5-សម្តេចតេជោ បានរំលឹកផងដែរថា  សម័យនេះ គឺសម័យបច្ចេកវិទ្យា និងអេឡិច- ត្រូនិក (Information Technology IT & Electronic) ទី 7 លែចេតរៀនិចប ប៉ុន្តែបើមនុស្សមិនអេឡិចត្រូនិក ទេ គឺមិនជោគជ័យឡើយ។ កម្ពុជាត្រូវតែតាម  ទាន់បច្ចេកវិទ្យា ទាំងរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ។ ភាគច្រើនស្ទើរគ្រប់ទីកន្លែងទាំងនៅ ក្នុងប្រទេស និងក្រៅប្រទេស គឺបងប្អូនប្រជាពលរដ្ឋតែងសង្កេតឃើញសម្តេចតេជោ កាន់ ទូរស័ព្វជាប់ដៃ (6គ្រឿង)។ ទូរស័ព្វទាំងនេះ គឺជាបណ្តុំទុកដាក់នូវឯកសារព័ត៌មាន ដើម្បី ដោះស្រាយបញ្ហាសង្គមជាតិបានឆាប់រហ័ស ហើយ មានប្រសិទ្ធភាពទាន់សភាពការណ៍ទៀតផង។

សម្តេចតេជោ ក៏បានបញ្ជាក់ផងដែរថា  តាមរយះការប្រើប្រាស់ Facebook សព្វថ្ងៃ ដែលប្រើប្រាស់បានត្រឹមត្រូវ គឺបានផ្តល់នូវផលប្រយោជន៍ដ៏សំខាន់ ក្នុងការដោះស្រាយបញ្ហា ជាច្រើនជូនប្រជាពលរដ្ឋ និងប្រទេសជាតិ។

6-សម្តេចតេជោហ៊ុន សែន បានបញ្ជាក់ ផងដែរអំពីពិធីបុណ្យអុំទូកឆ្នាំនេះ គឺត្រូវតែ ប្រារឰធ្វើឡើងទោះបីកម្រិតទឹកទាបក៏ដោយ។

ទោះបីហត់នឿយយ៉ាងណាក្តី ក៏សម្តេច តេជោនាយករដ្ឋមន្ត្រី មិនបានភ្លេចទេចំពោះការ  ខិតខំប្រឹងប្រែងរៀនសូត្រ របស់ក្មួយៗយុវ-និស្សិតយើង ហើយសម្តេចតេជោ តែងតែ ឆ្លៀតពេលអញ្ជើញផ្តល់កិត្តិយសប្រគល់សញ្ញាបត្រជូនក្មួយ²ដែលបានខិតខំសិក្សាជាច្រើនឆ្នាំ មកហើយ។ សូមក្មួយ²និស្សិតយកចំណេះដឹង ទៅបម្រើសង្គមជាតិយើងឱ្យកាន់តែរីកចម្រើន ខ្លាំងឡើងថែមទៀត”៕

ដោយ ៖ កុលបុត្រ

RELATED ARTICLES