Saturday, April 27, 2024
Homeព័ត៌មានជាតិក្រុម​លោក​កឹម សុខា លោក​ពេជ្រ ស្រស់ ថា ដឹក​នាំ​ប្រ​ទេស អាច​ជួប​គ្រោះ​ធំ

ក្រុម​លោក​កឹម សុខា លោក​ពេជ្រ ស្រស់ ថា ដឹក​នាំ​ប្រ​ទេស អាច​ជួប​គ្រោះ​ធំ

ភ្នំពេញ ៖ ប្រធានគណបក្សយុវជនកម្ពុជា លោកពេជ្រ ស្រស់ បានថ្លែងប្រតិកម្មឆ្លើយតប ចំពោះលោកកឹម សុខា ប្រធានស្តីទីគណបក្ស សង្គ្រោះជាតិ ដែលនិយាយថា ក្នុងបរិបទនយោបាយបច្ចុប្បន្ននេះ មានតែគណបក្ស2ប៉ុណ្ណោះ ដែលអាចប្រកួតគ្នា ផ្លាស់ប្តូរការចាញ់ឈ្នះគ្នា បាន គឺគណបក្សប្រជាជនកម្ពុជា និងគណបក្ស សង្គ្រោះជាតិ ដោយលោកពេជ្រ ស្រស់ បាន លើកឡើងថា ក្រុមលោកកឹម សុខា បើបានដឹកនាំ ប្រទេស អាចធ្វើឱ្យប្រទេសជាតិជួបគ្រោះធំ ព្រោះ បានក្តោបយកប្រទេសកម្ពុជា ជាកម្មសិទ្ធិ ដោយ ទឹកចិត្តចង្អៀតចង្អល់។

លោកពេជ្រ ស្រស់ បានសរសេរនៅក្នុង ហ្វេសប៊ុករបស់លោក នៅថ្ងៃទី18 ខែកញ្ញា ឆ្នាំ2016 ថា “មេដឹកនាំដែលនិយាយខុសការ ពិតច្រើន លទ្ឋផលចុងក្រោយ គឺរស់ដូចសត្វពស់ …។

នៅពេលដែលមនុស្សម្នាក់ ក្លាយជាមេដឹកនាំរបស់គេក្នុងស្រទាប់មនុស្ស គឺត្រូវប្រកាន់ ខ្ជាប់នូវពាក្យសច្ចះ និងនិយាយអ្វីជាការពិត បើ មិនដូច្នោះទេ ឥទ្ឋិពលដឹកនាំរបស់មនុស្សនោះ នឹងក្លាយជាអំបិលត្រូវទឹកភ្លៀងជាក់ជាមិនខាន។ ក្នុងន័យនេះ លោកកឹម សុខា កំពុងតែបង្កើត សត្រូវក្នុងជីវភាពនយោបាយរបស់ខ្លួន ដោយ ខ្លួនឯងរឹតតែច្រើន ព្រោះថា គាត់កំពុងមើល រំលងធាតុផ្សំនៃគ្រឿងរបស់សម្ល ហើយគាត់ កំពុងចាត់ទុកអ្នកស្នេហាជាតិជាច្រើន ដែល ពួកគេខំបើកគណបក្សមកនោះ គឺគ្មានន័យក្នុង ការបម្រើផលប្រយោជន៍ជាតិ។ ដូច្នេះលោក កឹម សុខា មិនទាន់ឈ្នះឆ្នោតដឹកនាំប្រទេស ផង គាត់បានក្តោបយកកម្ពុជា ធ្វើកម្មសិទ្ឋិរបស់ បក្ខពួកខ្លួនបាត់ទៅហើយ តម្រុយនេះ បើក្រុម ពួកគាត់ដឹកនាំប្រទេសវិញ គឺផ្តាច់ការជាងការ ដឹកនាំរបស់លោកហ៊ុន សែន ក្នុងពេលបច្ចុប្បន្ន ទៅទៀត។ មានន័យថា ជាតិអាចជួបគ្រោះធំ នៅពេលក្រុមលោកកឹម សុខា ដឹកនាំប្រទេស ដោយហេតុទឹកចិត្តរបស់ពួកគាត់គឺចង្អៀតខ្លាំង ណាស់។

ក្នុងន័យនេះ ខ្ញុំសូមផ្តាំទៅលោកកឹម សុខា ថា គួរលោកទៅរៀនឡើងវិញ នូវលក្ខណ- សម្បត្តិធ្វើជាមេដឹកនាំ បើមិនដូច្នោះទេ លោក កឹម សុខា នឹងបរាជ័យក្នុងជីវិតជាអ្នកដឹកនាំ នយោបាយ”។

បន្ថែមលើសំណេរក្នុងទំព័រហ្វេសប៊ុកខាង- លើនេះ លោកពេជ្រ ស្រស់ បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី19 ខែកញ្ញា ឆ្នាំ2016 ថា បើគណបក្សប្រឆាំងឈ្នះ តាមសន្តិវិធី មិនយក ខ្មែរណាជាសត្រូវ លោកចូលរួមអបអរសាទរ ប៉ុន្តែបើយកប្រជាពលរដ្ឋទៅពលី ដើម្បីខ្លួន បានកាន់អំណាច លោកមិនគាំទ្រទេ។ ដូច្នេះ លោកសំណូមពរដល់លោកកឹម សុខា និងលោក សម រង្ស៊ី បញ្ឈប់ការប្រើមនោគមន៍វិជ្ជាទៅ ដល់ប្រជាពលរដ្ឋខ្មែរ កុំឱ្យមានការលាបពណ៌ គ្នាតទៅទៀត ព្រោះពេលណាមានការលាបពណ៌ ធ្វើឱ្យបែកបាក់រវាងខ្មែរ និងខ្មែរ។

លោកពេជ្រ ស្រស់ មានប្រសាសន៍ថា “ខ្ញុំបញ្ជាក់នេះ មិនមែនពួកគាត់មកលក់កម្ពុជា តែម្តងទេ ប៉ុន្តែគ្រោះធំក្នុងន័យថា ថ្នាក់ដឹកនាំ គណបក្សសង្គ្រោះជាតិ ហើយនិងសកម្មជន ព្រម ទាំងមន្ត្រីរបស់ពួកគាត់ហ្នឹង មានចិត្តចង្អៀត ជាមួយគណបក្សផ្សេង។ ចង់មានន័យថា នៅ ពេលដែលគាត់ដឹកនាំប្រទេសនៅពេលដែល មេដឹកនាំ ហើយក្រុមបក្ខពួករបស់ខ្លួន មានចិត្ត ចង្អៀត មិនផ្តល់ឱកាស ឬមិនបើកចំហឱ្យអ្នកដទៃមានការបញ្ចោញមតិ ឬក៏ឆ្លើយតបនឹង សកម្មភាពរបស់ខ្លួន នោះហើយនាំឱ្យជាតិមានគ្រោះ   ធំ ហើយម៉្យាងវិញទៀត ក្រុមលោកកឹម សុខា មិនទាន់យល់ច្បាស់ពីបច្ចេកទេសការដឹកនាំ ប្រទេសទេ ហើយថែមបូកនឹងអាចរិតចង្អៀត ហ្នឹងទៀតទៅ វាធ្វើឱ្យជាតិយើងមានការបែកបាក់ ហើយនឹងមានគ្រោះនៅលើឆាកអន្តរជាតិ ផង និងនៅក្នុងផ្ទៃក្នុងប្រទេសកម្ពុជាផង។ ខ្ញុំ មានន័យថា នៅពេលដែលក្រុមការងាលោក កឹម សុខា ដឹកនាំរដ្ឋាភិបាល ហើយមានចិត្ត ចង្អៀត ធ្វើឱ្យប៉ះពាល់ដល់សង្គមជាតិទាំងមូល។ ខ្ញុំមើលឃើញថា លោកកឹម សុខា ទាំងលោក សម រង្ស៊ី តែងតែបញ្ឆោះ ឬក៏បញ្ចូលមនោគមន៍ ទៅដល់អ្នកគាំទ្រខ្លួនឱ្យមានការលាបពណ៌អ្នកដទៃ៘និង៘ ពីព្រោះខ្ញុំចាំបានថា លោក កឹម សុខា បាននិយាយពាក្យមួយថា មិនយក ខ្មែរណាជាសត្រូវ ប៉ុន្តែសកម្មភាពរបស់គាត់ ផ្ទុយពីពាក្យរបស់គាត់ ធ្វើឱ្យអ្នកគាំទ្រគាត់ លាបពណ៌អ្នកដទៃ។ អាលាបពណ៌អ្នកដទៃ ដែលខុសការពិត អាហ្នឹងហើយ ធ្វើឱ្យជាតិ រងគ្រោះ។ ដូច្នេះសុំឱ្យអ្នកទាំង2ហ្នឹង ទាំងលោក កឹម សុខា និងសម រង្ស៊ី បញ្ឈប់ការលាបពណ៌ ឬក៏ផ្តាំទៅសកម្មជនខ្លួនឱ្យធ្វើចិត្តទូលាយ ដើម្បី ធ្វើកិច្ចការងារបម្រើជាតិ និងទទួលយកនិន្នាការ នយោបាយនៅក្នុងប្រទេសកម្ពុជាយើងផង ដែរ”។

ជាមួយគ្នានោះដែរ លោកពេជ្រ ស្រស់ ក៏ បានលើកឡើងថា មេដឹកនាំនយោបាយ គឺជា មេទ័ពស្រួចរបស់ពលរដ្ឋ ក្នុងការប្រយុទ្ធប្រឆាំង គ្រប់បញ្ហា ជំនួសឱ្យពលរដ្ឋរបស់ខ្លួន ហើយពលរដ្ឋ មិនមែនជាឧបករណ៍នយោបាយរបស់មេដឹកនាំ នយោបាយណាមួយឡើយ ប៉ុន្តែនៅក្នុងសង្គម កម្ពុជា បច្ចុប្បន្ននេះ ពលរដ្ឋខ្មែរត្រូវបានមេដឹកនាំ នយោបាយពីរ ដែលមានសំឡេងនៅក្នុងរដ្ឋសភា បានយកធ្វើជាឧបករណ៍នយោបាយ ដើម្បីបម្រើ មហិច្ឆតាបក្ខពួករបស់ខ្លួន។

លោកពេជ្រ ស្រស់ បានសរសេរនៅក្នុង ហ្វេសប៊ុករបស់លោកដដែលថា “វាមិនលំបាក ក្នុងការកត់សម្គាល់នោះទេ ដោយបងប្អូនជន រួមជាតិមើលពីសកម្មភាពរបស់មេដឹកនាំនយោបាយទាំងនោះកន្លងមក នឹងបានដឹងចម្លើយ ច្បាស់ជាមិនខានឡើយ ប៉ុន្តែទោះបីជាយ៉ាងណា ខ្ញុំ ពេជ្រ ស្រស់ សុំលើកជាឧទាហរណ៍2ខាង- ក្រោមនេះ ដើម្បីឱ្យបងប្អូនជនរួមជាតិជ្រាប កាន់តែច្បាស់

+ឧ.ទី1-ក្រុមមេដឹកនាំបក្ស CPP មាន ចេតនាឱ្យរាស្ត្រខ្មែរ បន្តភាពក្រីក្រជារៀងរហូត ដើម្បីងាយស្រួលបក្ខពួករបស់ខ្លួនដើរសង្គ្រោះ ដើម្បីយកសន្លឹកឆ្នោតគ្រប់²អាណត្តិពីពលរដ្ឋ ក្រីក្រទាំងនោះ ប៉ុន្តែមេដឹកនាំបក្ស CPP មិន បណ្តោយឱ្យបក្ខពួកខ្លួនមានជីវភាពក្រីក្រឡើយ  ព្រោះថា បើបក្ខពួកខ្លួនមានជីវភាពក្រីក្រ គឺមិន អាចជួយសង្គ្រោះពលរដ្ឋក្រីក្រទាំងនោះ ដើម្បី យកសន្លឹកឆ្នោតបានទេ។ ក្រុមមេដឹកនាំបក្ស CPP ដឹកនាំរដ្ឋាភិបាល មានចេតនាឱ្យពលរដ្ឋ ខ្លួនមានជីវភាពក្រីក្ររហូត ដើម្បីងាយស្រួល ក្រុមនេះធ្វើនយោបាយដើរទិញសន្លឹកឆ្នោត។

+ឧ.ទី2-ក្រុមមេដឹកនាំបក្ស ជណភ្រ មាន ចេតនាយកជីវិតពលរដ្ឋខ្មែរ ជាថ្នូរក្នុងការដណ្តើម អំណាចពីដៃគូប្រកួតប្រជែង ព្រោះថាក្រុមមេដឹកនាំនេះ តែងតែញុះញង់ឱ្យពលរដ្ឋខ្មែរ ធ្វើការប្រឆាំង ដោយការប្រឆាំងនោះ មិនដែល មានផលចំណេញដល់ផលប្រយោជន៍ជាតិឡើយ ប៉ុន្តែរាល់សកម្មភាពប្រឆាំងទាំងនោះតែងតែហុច ផលឱ្យក្រុមមេដឹកនាំបក្ស CNRP ទៅវិញ ដល់ ពេលខាតបង់ គឺពលរដ្ឋខ្មែរ។ ដូច្នេះក្រុមមេដឹកនាំ បក្ស CNRP ធ្វើនយោបាយយកជីវិតពលរដ្ឋ ខ្មែរមួយភាគធំ មកដោះដូរយកអំណាចឱ្យបក្ខពួករបស់ខ្លួន មិនមែនធ្វើនយោបាយ ដើម្បី ស្រោចស្រង់ជីវភាពពលរដ្ឋខ្មែរ និងអភិវឌ្ឍន៍ ជាតិឡើយ។ ម៉្យាងវិញទៀត ក្រុមមេដឹកនាំបក្ស CNRP នេះ តែងតែបង្រៀនឱ្យពលរដ្ឋខ្មែរមើល មុខគ្នាមិនចំ ព្រោះថាក្រុមទាំងនេះបានធ្វើសកម្មភាពបញ្ចូលមនោគមន៍ឱ្យខ្មែររើសអើងខ្មែរគ្នា ឯង ក្រោមពាក្យថា “ខ្មែរក្រុមនោះ អាយ៉ងបរទេស ឬអាយ៉ងអ្នកនេះ អាយ៉ងអ្នកនោះ ប៉ុន្តែដល់ខ្មែរក្រុមបក្ស CNRP វិញ គឺសុទតែ ខ្មែរអ្នកស្នេហាជាតិ” ដោយសារតែមនោគមន៍ ពាក្យទាំងនេះ ហើយដែលធ្វើឱ្យខ្មែរសព្វថ្ងៃ មើលមុខគ្នាមិនចំ។

ក្នុងន័យនេះ មេដឹកនាំនយោបាយបក្ស ទាំងពីរខាងលើ គឺយកពលរដ្ឋខ្មែរ ធ្វើជាឧបករណ៍ នយោបាយឱ្យបក្ខពួករបស់ខ្លួន”។

លោកពេជ្រ ស្រស់ បានបញ្ជាក់បន្ថែមថា “ខ្ញុំចង់និយាយថា មេដឹកនាំគ្រាន់តែជាស្ពានមួយ ចម្លងទុក្ខលំបាកប្រជាពលរដ្ឋឱ្យុផុតពីទុក្ខលំបាក ទេ ហើយចម្លងជាតិឱ្យក្លាយេពីជាតិងងឹត ទៅ ឱ្យជាតិរុងរឿង ជាតិភ្លឺស្វាង។ ដូច្នេះក្នងនាម ជាមេដឹកនាំនយោបាយ កុំធ្វើនយោបាយ ដើម្បី អំណាចខ្លួន កុំធ្វើនយោបាយដើម្បីក្រពះខ្លួន កុំធ្វើនយោបាយ ដើម្បីកេងចំណេញពីពលរដ្ឋខ្មែរ គ្នាឯង កុំធ្វើនយោបាយ ដើម្បីកេងចំណេញពីជាតិ កុំធ្វើនយោបាយលក់ជាតិ យើងត្រូវធ្វើនយោបាយ ឱ្យក្លាយជាអ្នកនយោបាយមួយជួយប្រជាពលរដ្ឋ ហើយនិងជួយជាតិ។ មានន័យថា ធ្វើនយោបាយ ផ្តល់គំនិតត្រូវ ផ្តល់គំនិតសុចរិត ដើម្បីអភិវឌ្ឍន៍ ជាតិកម្ពុជា ផ្តល់គំនិតដើម្បីឱ្យប្រជាពលរដ្ឋ មានគំនិតចាកចេញពីភាពក្រីក្រ។ ដូច្នេះមេដឹកនាំនយោបាយ គួរតែទម្លាក់ចិត្តគុំកួនគ្នាមក ធ្វើការងារផ្តល់ជាចំណេះដឹង និងធនធាន ដែល ខ្លួនអាចធ្វើបាន ដើម្បីឱ្យប្រជាពលរដ្ឋខ្មែរ មាន ការរីកចម្រើនលើវិស័យជីវភាពផង និងវិស័យ ផ្សេង²ផង។ ដូច្នេះសុំឱ្យមេដឹកនាំនយោបាយ ទាំងអស់ មិនថាបក្សចាស់ បក្សថ្មីទេ ពួតដៃគ្នា ដើម្បីជួយស្រោចស្រង់ប្រជាពលរដ្ឋកម្ពុជា ហើយ នឹងជួយស្រោចស្រង់ជាតិយើង តាមរយ³សមត្ថភាពរៀងៗខ្លួន”៕

ដោយ ៖ កុលបុត្រ

RELATED ARTICLES