Monday, November 11, 2024
Homeសន្ដិសុខសង្គមនារីខកស្នេហ៍ ស្រលាញ់ចំបុរសចិត្ដមិនស្មោះ លេបថ្នាំសម្លាប់ខ្លួន

នារីខកស្នេហ៍ ស្រលាញ់ចំបុរសចិត្ដមិនស្មោះ លេបថ្នាំសម្លាប់ខ្លួន

ភ្នំពេញ៖ នារីម្នាក់ បានបែកពពុះមាត់ទន់ដៃទន់ជើងអង្គុយច្របាច់កនៅលើកៅអី បន្ទាប់ពីតូចចិត្តសង្សារមានចិត្តមិនស្មោះត្រង់ បានសម្រេចចិត្ដលេបថ្នាំប៉ារ៉ានិងប្រូខូលអស់ជាច្រើនគ្រាប់ ប៉ងសម្លាប់ខ្លួន បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង១៥ នាទីយប់ថ្ងៃទី១៩ ខែកញ្ញា នៅចំណុចផ្លូវផ្ទះល្វែងជម្ពូវ័ន ក្រោយហាងថតរូបល្អពេញចិត្ត ភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

នារីដែលប៉ុនប៉ងលេបថ្នាំសម្លាប់ខ្លួនមិនបានសម្រេចមានឈ្មោះ ភា ភេទស្រី អាយុ២០ឆ្នាំមុខរបរនារីខារ៉ាអូខេនៅ ហាងសំនៀងត្រជាក់ចិត្ត ស្នាក់នៅផ្ទះជួលម្ដុំជម្ពូវ័ន សង្កាត់នៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅឃុំច្រេះ ស្រុកចន្ទ្រា ខេត្តស្វាយរៀង ។

fgsdfsa

បើតាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញនារីរងគ្រោះបានដើរចេញម្តុំផ្ទះជួលនៅជិតកើតហេតុ បានយកដៃច្របាច់បំពង់កដើរទាំងលក្ខណៈមនុស្សគ្មានកម្លាំងកំហែង  ឃើញដូច្នេះសន្តិសុខយាមក្នុងបូរីជម្ពូវ័នអោយកៅអីអង្គុយ ស្រាប់តែនាងយកដៃច្របាច់ក ហើយបែកចេញពពុះមាត់ស្កុល ធ្វើឲ្យមនុស្សម្នាចោមរោមមើលភ័យបានប្តឹងទៅនគរបាលប៉ុស្តិ៍ចោមចៅមកដល់បានទូរស័ព្ទហៅរថយន្តសង្គ្រោះរបស់កងពលតូចលេខ៧០ ដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈ ។

ប្រភពដដែលបានបន្តថា បន្ទាប់ពីសមត្ថកិច្ចបានហៅក្រុមសង្គ្រោះកងពលតូចលេខ៧០ មកបានសង្គ្រោះបឋមធ្វើចលនានឹងដាក់អ៊ុកស៊ីសែនឲ្យនាងទាន់ពេលវេលា និងបានដឹកទៅលាងក្រពះនៅមន្ទីរពេទ្យព្រះកុសុមះ ។

ចំណែកនារីដែលលេបថ្នាំពេលដែលដឹងខ្លួនឡើងវិញបានប្រាប់ទាំងរវើរវាយថា ដើមឡើយរូបគាត់មានសង្សារម្នាក់ឈ្មោះ ឌី  ហើយគាត់និងសង្សាររបស់គាត់បានស្រឡាញ់គ្នាអស់រយះពេល2ឆ្នាំមកហើយ ដោយរូបនាងបានស្រលាញ់សង្សារអស់ពីចិត្តហើយថែមទាំងខំស្មោះថែមទៀតផង តែផ្ទុយទៅវិញសង្សារតាំងពីដើមមកតែងតែលួចលាក់មានស្រីថ្មីធ្វើបាបចិត្តរហូតមក ហើយពេលខ្លះលួចយកស្រីមកដេកនៅបន្ទប់ជួលរបស់គាត់ហើយចាក់សោពីក្នុងទុកឲ្យគាត់អង្គុយក្រៅផ្ទះក៍មានដែរ ។ ដោយសារតែខូចចិត្តខ្លាំងពេកមួយរយះនេះរូបគាត់បានលង់ខ្លួនសេពគ្រឿងញៀនជាមួយមិត្តភក្ដិរបស់គាត់ថែមទៀតផង ។

dffddsffds

លុះមកដល់ថ្ងៃកើតហេតុដោយសារតែដំបៅដួងចិត្តឈឺកាន់តែខ្លាំងទើបវាបញ្ជាទៅខួរក្បាលរបស់គាត់ឲ្យមានគំនិតធ្វើអត្តឃាតបានទិញថ្នាំជាច្រើនគ្រាប់មានដូចជា ប្រូខូល និងប៉ារ៉ាជាដើមហើយយកមកលេបទើបបណ្ដាលឲ្យគាត់ប្រត្តិកម្មថ្នាំបែកពពុះមាត់ដេកតាមផ្លូវ បង្កការភ្ញាក់ផ្អើលដល់អ្នកនៅម្ដុំនោះទាក់ទងទៅកាន់រថយន្តសង្គ្រោះបន្ទាន់របស់អង្គភាពង៧០ មកដឹកនារីរងគ្រោះយកទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសមះ ដើម្បីធ្វើការលាងក្រពះទើបបានធូរស្រាលឡើងវិញ ៕

សោល វណ្ណៈ& នូផាន់ណា

RELATED ARTICLES