Saturday, April 20, 2024
Homeព័ត៌មានជាតិចាក់បុរសម្នាក់១កាំបិត ប្លន់ម៉ូតូបានសម្រេច គេចអត់ផុតជាប់ខ្នោះ

ចាក់បុរសម្នាក់១កាំបិត ប្លន់ម៉ូតូបានសម្រេច គេចអត់ផុតជាប់ខ្នោះ

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ខណៈធ្វើសកម្មភាពប្លន់ម៉ូតូឌុបបានសម្រេចហើយ ជិះគេចខ្លួន ត្រូវសមត្ថកិច្ចក្របួចជាប់វិញ បង្កការភ្ញាក់ផ្អើលកាលពីម៉ោង០៧ និង១៥នាទីព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចមាត់ប្រឡាយទឹក ភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ។

fgfddfsd
ជនរងគ្រោះ បង្ហាញស្នាមរបួស ក្រោយត្រូវជនសង្ស័យចាក់១កាំបិត

ជនសង្ស័យឈ្មោះហែម មិ អាយុ៣២ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់ នៅភូមិព្រៃធំឃុំទូកមាសខាងលិច ស្រុកបន្ទាយ មាស ខេត្តកំពត ។ ជនរងគ្រោអឃាដើមបណ្តឹងឈ្មោះ អាន មិន អាយុ៤៦ឆ្នាំ មុខរបររត់ម៉ូតូឌុបស្នាក់នៅផ្ទះ លេខ ៥១ ផ្លូវលំភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតភូមិតាត្រាវ ឃុំជីរោទ៍២ ស្រុកត្បូង ឃ្មុំ ខេត្តកំពង់ចាម ។

hfgdfsds
ជនសង្ស័យ ពេលនាំខ្លួនមកដល់ប៉ុស្ដិ៍

តាមសំដីបុរសរងគ្រោះបានប្រាប់ថា នាព្រឹកមុនកើតហេតុ ជនសង្ស័យបានហៅម៉ូតូគាត់ឌុបមកការដ្ឋានសំណង់នៅភូមិសំរោងទាវ ដែលជាចំណុចកើតហេតុ ខណៈដល់ការដ្ឋានសំណង់ហើយ ជនសង្ស័យបានចូលទៅក្នុង មួយសន្ទុះបានចេញមកវិញ ដោយឲ្យឌុបទៅការដ្ឋានសំណង់មួយកន្លែងទៀត ពេលដែកឌុបចេញវានប្រហែល១០០ម៉ែត្រ ជនសង្ស័យបានយកកូនកាំបិតចុងស្រួច មកគំរាមប្លន់យកម៉ូតូពីគាត់ ម៉ាកឌ្រឹមសង់សេ១២៥ ពណ៌ខ្មៅសេរូ២០១១ ពាក់ស្លាកលេខ ភ្នំពេញ1AY-1007 ដោយចាក់គាត់ចំក្រោមឆ្អឹងជំនីខាងឆ្វេងតែមិនធ្ងន់ឡើយហើយបានរុញគាត់ធ្លាក់ចូលប្រឡាយទឹករួចជបនសង្ស័យខាងលើ បានយកម៉ូតូគាត់ជិះគេចខ្លួន តែក្រោយមកត្រូវបានសមត្ថកិច្ចដេញឃាត់បានវិញ ។

សមត្ថកិច្ចបានប្រាប់ថា ក្រោយពីមានករណីប្លន់ខាងលើកើតឡើង កម្លាំអត្តរាគមន៍ខណ្ឌបានសហការណ៍គ្នាតាមបណ្ដាប៉ុស្តិ៍ដេញស្ទាក់ចាប់ប្រផាប់ប្រភីង និងឃាត់បាននសង្ស័យខាងលើ នៅចំណុចផ្លូវ១០១៩ ភូមិឃ្មួញ សង្កាត់ឃ្មួញភ្លាមៗផងដែល ។

dffdfsds

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានប្រាប់ថា ពិតជាបានធ្វើសកម្មភាពប្លន់យកម៉ូតូរវស់បុរសខាងលើពិតប្រាកដមែន ដោយសាតែខ្លួនគ្មានលុយចាយទើបដាច់ចិត្តប្លន់ម៉ូតូនេះ ។

បច្ចុប្បន្ន ជនសង្ស័យបានឃាត់ខ្លួនសាកសួរបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ៕

 

RELATED ARTICLES