Wednesday, April 24, 2024
Homeព័ត៌មានជាតិកំពុងជិះម៉ូតូ ជនមិនស្គាល់មុខបាញ់១ព្រួញជាប់ត្រគៀក ប៉ងធ្វើ​ឃាត

កំពុងជិះម៉ូតូ ជនមិនស្គាល់មុខបាញ់១ព្រួញជាប់ត្រគៀក ប៉ងធ្វើ​ឃាត

ភ្នំពេញ៖ បុរសម្នាក់មានជនមិនស្គាល់មុខលបបាញ់ព្រួញដោតជាប់ត្រគៀតប៉ុនប៉ងធ្វើ ឃាតមិនបានសម្រេចបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣រសៀលថ្ងៃទី២០ ខែ កញ្ញា នៅតាមផ្លូវ៣៦៩ ស្ថិតនៅភូមព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ។

ជនរងគ្រោះមានឈ្មោះ ផុន សុភ័ក្រ្ត ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅបន្ទប់ជួលម្តុំវត្ពោធិញ្ញាណ សង្កាត់សឹ្ទងមានជ័យ ខណ្ឌមានជ័យ ។

តាមសម្តីជនរងគ្រោះបានបង្ហើបឲ្យដឹងថា រយៈពេល២ខែកន្លងមកនេះ គាត់មានទំនាស់ឈ្លោះប្រកែកពាក្យសម្តីជាមួយនិនឹងបុរសម្នាក់ ឈ្មោះ ចំរើន អាយុប្រមាណ៣០ឆ្នាំ ប៉ុន្តែ មិនបានវាយតប់គ្នាទេ ទើបនៅថ្ងៃកើតហេតុនេះគាត់បានជិះម៉ូតូឌុបចេញពីបន្ទប់ជួលទៅលេងផ្ទះម្ដាយមីងនៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ខណៈពេលជិះម៉ូតូមកដល់ចំណុចកើតហេតុ ស្រាប់តែមានជនមិនស្គាល់មុខម្នាក់ បានយកព្រួញមកបាញ់ចំត្រគៀកខាងស្ដាំដោតផ្លែព្រួញជាប់នឹងត្រគៀក បណ្តាលឲ្យគាត់ធ្លាក់ពីលើម៉ូតូឌុប ។

fgfdsdsd

ប្រភពដដែលបន្តទៀតថា ជនសង្ស័យជិះម៉ូតូមួយគ្រឿងមិនចាំម៉ាកមានគ្នា២នាក់ ពេល ដែលបាញ់គាត់មួយព្រួយហើយជិះម៉ូតូគេចទៅបាត់ដោយសុវត្ថិភាព ។

ក្រោយពេលកើតហេតុ ប្រជាពលរដ្ឋចោមរាមមើលនឹងលើកដាក់លើម៉ូតូឌុបដឹកយកទៅ ព្យាបាលនៅមន្ទីរពេទ្យបង្អែកខណ្ឌមានជ័យ ដើម្បីសង្រ្គោះ ហើយអ្នកដែលជូនទៅមន្ទីរពេទ្យនោះបានគេចខ្លួនបាត់អស់ ។

លោកគ្រូពេទ្យបង្អែកខណ្ឌមានជ័យមានប្រសាសន៍ឲ្យដឹងថា ស្ថានភាពជនរងគ្រោះត្រូវ ផ្លែព្រួញដោតជាប់ធ្លុះទៅភ្លៅខាងស្តាំត្រូវធ្វើការវះកាត់ ប៉ុន្តែមន្ទីរពេទ្យមិនមានឧបករណ៍គ្រប់គ្រាន់ បានបញ្ជូនបន្តទៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីធ្វើការសង្គ្រោះបន្ទាន់ ៕

ដោយ៖ គួន ចំរើន

RELATED ARTICLES