Saturday, April 20, 2024
Homeព័ត៌មានជាតិបណ្តេញជនជាតិចិន៦៣នាក់ តាមច្រកព្រលានយន្តហោះភ្នំពេញ នារសៀលនេះ

បណ្តេញជនជាតិចិន៦៣នាក់ តាមច្រកព្រលានយន្តហោះភ្នំពេញ នារសៀលនេះ

ភ្នំពេញ៖ ជនជាតិចិន ប្រុសស្រីចំនួន៦៣នាក់ ត្រូវបានអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ បណ្តេញចេញឲ្យវិលត្រឡប់ទៅប្រទេសដើមវិញ កាលពីវេលាម៉ោង១រសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦នេះ តាមច្រកអន្តរជាតិពោធិ៍ចិនតុង  បន្ទាប់ពីជនជាតិចិនទាំងនេះ ចូលមកស្នាក់នៅដោយខុសច្បាប់ និងជាប់ពាក់ព័ន្ធទៅនឹងករណីជំរឹត តាមប្រព័ន្ធអុីនធឺណេត ហើយសមត្ថកិច្ចចាប់ឃាត់ខ្លួនបានកន្លងមក ។

fgfdsdsd

តាមនគរបាលបានឲ្យដឹងថា ជនជាតិចិន ប្រុសស្រីទាំង៦៣នាក់ខាងលើ បន្ទាប់ពីចាប់ខ្លួនកន្លងមក នៅរសៀលថ្ងៃទី២០នេះ ត្រូវបានអគ្គនាយកដ្ឌានអន្តោប្រវេសន៏ក្រសួងមហាផ្ទៃបាន ធ្វើបណ្តេញចេញ តាមជើងយន្តហោះពិសេសរបស់រដ្ឌាភិបាលចិននៅព្រលានយន្តហោះអន្តរជាតិពោចិនតុង ។
dfgfasdds
លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា បានឲ្យដឹងថា ជនជាតិចិនទាំង៦៣នាក់ ជាប់ពាក់ព័ន្ធទៅនឹងករណីជំរឹតទារប្រាក់តាមប្រព័ន្ធ VIOP ហើយត្រូវបានសមត្ថកិច្ចបង្ក្រាបចាប់ឃាត់ខ្លួនបានកន្លងមក រហូតមកដល់ពេលនេះក្រោយពីសម្រេចពីក្រសួងមហាផ្ទៃ និងទំនាក់ទំនងការទូតរវាងកម្ពុជា ចិន ទើបឈានដល់បណ្តេញ ជនទាំងនោះ តាមច្រកទ្វារអន្តរជាតិពោធិចិនតុង ក្រោមការសម្របសម្រួល ពីលោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូង ៕
RELATED ARTICLES