Sunday, December 22, 2024
Homeព័ត៌មានជាតិទុស្សេបង្គោលភ្លើង២ដើម ឆាបឆេះសន្ធោសន្ធៅ ផ្អើលទាំងមេឃកំពុងតែភ្លៀង

ទុស្សេបង្គោលភ្លើង២ដើម ឆាបឆេះសន្ធោសន្ធៅ ផ្អើលទាំងមេឃកំពុងតែភ្លៀង

ភ្នំពេញ៖ បង្គោលភ្លើងពីដើម បន្ទាប់ពីមានភ្លៀងធ្លាក់ជោគជាំ ធ្វើអោយឆ្លងចរន្តភ្លើងឆាបឆេះចេញជាអណ្តាតភ្លើងឡើងសន្ធោសន្ធៅ បង្កអោយមានការភ្ញាក់ផ្អើល នៅវេលាម៉ោង ១១និង២៥នាទីយប់ ថ្ងៃទី២០ ខែកញ្ញា ស្ថិតនៅក្រោយវត្តសន្សំកុសល ផ្លូវបេតុងលេខ ៣១ ភូមិសន្សំកុសល២សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។

dvdfsdfs

តាមសម្ដីប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុ បានឲ្យដឹងថា បន្ទាប់ពីមានភ្លៀងធ្លាក់ជោគជាំមួយមេធំមក ពួកគាត់បានចូលសម្រាកលង់លក់ទាំងមេឃតែរលឹមស្រិចៗផងនោះ ក៍ស្រាប់តែមានលឺសំលេងផ្ទុះ លឺដូចគ្រាប់បែក ភ្លាមៗនោះពួកគាត់បាននាំគ្នាបើកទ្វារផ្ទះចេញមកក្រៅផ្ទះដើម្បីមើលឃើញបង្គោលភ្លើង ដែលមានប្រអប់លេខ P1088 .101A បានឆេះចេញជាអណ្តាតភ្លើងឡើងសន្ធោសន្ធៅ ពេលនោះពួកបានស្រែកឲ្យផ្អើលឆោឡោឡើង និងបានយកបំពង់ពន្លត់អគ្គីភ័យ មកបាញ់អស់ជិត៣០បំពង់ ទើបធ្វើអោយភ្លើងបានរលត់ទៅខ្លះ បន្តិចក្រោយមកក៍មានរថយន្តពន្លត់អគ្គីគ្គិភ័យរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ទៅជួយបាញ់អស់ទឹកមួយរថយន្ត ទើបធ្វើអោយធ្វើរលត់ជាស្ថាពរនៅម៉ោង១១និង៥៥នាទីយប់ថ្ងៃដដែល ។

dsfsfds

ហេតុការណ៍ឆាបឆេះសន្ធោសន្ធៅខាងលើនេះដែរ គឺមិនបណ្តាលឲ្យមានគ្រោះថ្នាក់ដល់មនុស្ស និងផ្ទះសំបែងប្រជាពលរដ្ឋនោះទេ គឺគ្រាន់តែខូចខាត ខ្សែភ្លើងនិងខ្សែអុបទិក អស់មួយចំនួនធំតែប៉ុណ្ណោះ  ៕

dfsdsfdsf

sdfdfsfds

ដោយ៖ ណន រ៉ាត់

RELATED ARTICLES