Wednesday, April 24, 2024
Homeព័ត៌មានជាតិរោងចក្រផលិតទឹកកកតាម៉ុន ច្បារអំពៅ លួចទឹករដ្ឋប្រើប្រាស់ សមត្ថកិច្ចចុះបង្រ្កាប

រោងចក្រផលិតទឹកកកតាម៉ុន ច្បារអំពៅ លួចទឹករដ្ឋប្រើប្រាស់ សមត្ថកិច្ចចុះបង្រ្កាប

ភ្នំពេញ៖ មន្រ្តីអធិការកិច្ចនិងមន្រ្តីរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានដឹកនាំកម្លាំងចុះទៅ ត្រួតពិនិត្យរោងចក្រធុនតូចផលិតទឹកកកដើម តាម៉ុន ដែលទីតាំងស្ថិតនៅតាមផ្លូវ៣៦៩ ស្ថិតនៅភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ កាលពីវេលាម៉ោង២រសៀលថ្ងៃទី២១ ខែកញ្ញា សង្ស័យថាលួចទឹករបស់រដ្ឋយកទៅប្រើប្រាស់ ។

បើតាមសំដីខាងមន្រ្តីអធិការកិច្ចនិងមន្រ្តីរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានប្រាប់ថា ការចុះត្រួតពិនិត្យរោងចក្រផលិតទឹកកកដើមធុនតូចខាងលើនេះ បន្ទាប់ពីសង្ស័យថាមានលួចទឹករដ្ឋយកទៅប្រើប្រាស់ដោយមិនបញ្ចូលក្នុងកុងទ័ររបស់រដ្ឋ ទើបធ្វើការចុះមកត្រួតពិនិត្យពិតប្រាកដគឺលួចប្រើប្រាស់មែន គឺលួចពីផ្ទះសំរាប់កម្មកររោងចក្រទឹកកកស្នាក់នៅ ដែលស្ថិតនៅទល់មុខរោងចក្រផលិតទឹកកកដើមនោះ ។

dsffdsdfs

ចំណែកលោក ឈុំ សាម៉ុន ភេទប្រុស អាយុ៥២ឆ្នាំ ជាថៅកែរោងចក្រធុនតូចផលិតទឹកកកដើមខាងលើ បានប្រាប់ថា រយៈពេលជិត១ឆ្នំាមកហើយ ដែលគាត់បានទិញដីខាងជារោងកម្មករស្នាក់នៅនេះ ហើយរយៈពេលប្រមាណ៣ខែកន្លងមកនេះ គាត់បានហៅជាងមកជួសជុលឲ្យកម្មករស្នាក់នៅ ពេលដែលជាងជួសជុលនោះបានកាប់ចំទុយោទឹកបែករួចហើយ ជាងជួសជុលផ្ទះជាអ្នកចេះតទឹកក៏លួចតទុកឲ្យប្រើប្រាស់តែម្តង ដោយសារតែគាត់មិនបានគិតវែងឆ្ងាយ ។

dfsddf

ប្រភពដដែលបន្តទៀតថា ការលួចទឹកនេះគឺមិនបានលួចយកមកប្រើប្រាស់ក្នុងរោងចក្រ ផលិតទឹកកកទេ គឺប្រើប្រាស់សម្រាប់តែ៣០ភាគរយប៉ុណ្ណោះ សម្រាប់ងូត និងចំអិនអាហារ ចំណែកទឹកសម្រាប់ផលិតទឹកកកគឺគាត់ប្រើទឹកទន្លេទេ ព្រោះរោងចក្ររបស់គាត់នៅជាប់ នឹងដងទន្លេស្រាប់ ។

ទាក់ទិននឹងករណីខាងលើនេះ មន្រ្តីអធិការកិច្ចនិងមន្រ្តីរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញកំពុង តែធ្វើការស្រាវជ្រាវរកមើលតើរោងចក្រផលិតទឹកកកខាងលើនេះមានលួចទឹករបស់រដ្ឋយក ទៅប្រើប្រាស់ឬអត់ បើសិនជាលួចយកទៅប្រើប្រាស់ធម្មតា កម្រិតទោសស្រាលទៅតាម ស្ថានភាពជាក់ស្តែង គឺគ្រាន់តែហៅអ្នកដែលប្រព្រឹត្តទៅធ្វើការផាកពិន័យ ។

fddfsdssd

ដោយឡែកថៅកែរោងចក្រទឹកកកបានផ្តិតមេដាយទទួលស្គាល់ថា គាត់ពិតជាបានលួចទឹកប្រើប្រាស់ពិតប្រាកដ មែន និងព្រមចូលខ្លួនទៅដោះស្រាយនៅពេលដែលមន្រ្តីអធិការកិច្ចនិងមន្រ្តីរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ រកឃើញកំហុសរបស់គាត់ពិតប្រាកដហើយ ៕

គួន ចំរើន

RELATED ARTICLES