Saturday, August 23, 2025
Homeតារាខ្មែរមិនដល់១០ឆ្នាំ!!! នាយក្រិន បែកបាក់ស្នេហាដល់ទី២លើក បន្សល់កូន៤នាក់ ស្មាលាលែងយកប្រពន្ធ

មិនដល់១០ឆ្នាំ!!! នាយក្រិន បែកបាក់ស្នេហាដល់ទី២លើក បន្សល់កូន៤នាក់ ស្មាលាលែងយកប្រពន្ធ

ទើបតែអាយុ៤០ឆ្នាំ ប៉ុន្តែតារាកំប្លែងមាឌល្អិត លោកទេស សុជុន ហៅនាយក្រិន បានប្រកាសថា លោកគ្មានគម្រោងយកប្រពន្ធទី៣ឡើយ ពោលគឺតាំងចិត្តថាមិនយកប្រពន្ធថ្មីទៀតអស់១ជីវិតតែម្តង។

ការសច្ចាបែបនេះរបស់នាយក្រិន ធ្វើឡើងបន្ទាប់ពីពោះម៉ាយកូន៤រូបនេះ ទើបតែលែងលះប្រពន្ធទី២ អូនយ៉ាយ៉ា កាលពីពេលថ្មីៗនេះ ហើយរឿងដែលនាយតក់ស្លុតបំផុតរហូតលែងចង់បានប្រពន្ធថ្មីទៀតនោះ ដោយសារតែអតីតភរិយាឥតខាន់ស្លារូបនេះក្បត់នាយមានប្រុសថ្មីនៅចំពោះមុខនាយស្រស់ៗតែម្តង ទើបធ្វើឱ្យនាយឈឺបេះដូងរហូតស្មារលាលែងត្រូវការនារីៗមកស្អំបេះដូងទៀតហើយ គឺសុខចិត្តរស់នៅម្នាក់ឯងជារៀងរហូត។

នាយក្រិន ថ្លែងថា “ខ្ញុំឆ្នាំនេះអាយុ៤០ឆ្នាំហើយ! ចង់បានប្រពន្ធថ្មីអីទៀត បើយើងចាស់ហើយហ្នឹង! រកស៊ីចិញ្ចឹមគេម៉េចកើតទៅ បើរាល់ថ្ងៃចិញ្ចឹមកូនទាំង៣ម្នាក់ឯងហ្នឹង មិនចង់រស់ផង ! ខ្ញុំសុខចិត្តរស់នៅ ម្នាក់ឯងអស់១ជីវិត លែងយកប្រពន្ធថ្មីទៀតហើយ ពិបាកណាស់!”។

នាយក្រិនថា ប្រពន្ធទី២បានធ្វើឱ្យលោកឆ្អែតចិត្តខ្លាំង ព្រោះអូនយ៉ាយ៉ា ក្បត់ផិតនៅចំពោះមុខលោកស្រស់ៗតែម្តង ដូចជានាងកៀកកើយប្រុសថ្មីនៅហាងរបស់លោក ដោយស្មានថាលោកដេកលក់ ហើយពេលនាងឈឺដេកពេទ្យដៃកំពុងតែបន្តោកសេរ៉ូមសោះ ស្រាប់តែលួចឆាតទាក់ទងស្នេហាជាមួយប្រុសម្តងដល់ទៅ២នាក់។

ការស្មារលាលែងយកប្រពន្ធថ្មីទៀតនេះ បានធ្វើឲ្យមហាជនជាច្រើនមានការអាណិតអាសូរនាយក្រិន ជាខ្លាំង ដែលមិនគួរណារយៈពេលមិនដល់១០ឆ្នាំផង នាយក្រិន បានបរាជ័យស្នេហ៍ដល់ទៅ២លើក បន្សល់ទុកកូន៤នាក់ ដែលកូនដំបូងជាមួយភរិយាទី១ គឺនាងហុិន ចាន់ធឿន ហៅសុវណ្ណារ៉ា បានយកទៅមើលថែទាំ។

ចំណែកកូន៣នាក់ជាមួយភរិយាទី២ គឺនាងយ៉ាយ៉ា ត្រូវបាននាយក្រិន យកមកចិញ្ចឹមបីបាច់ថែទាំ ដោយកូនប្រុសច្បងមានអាតុជាង៥ឆ្នាំ កូនស្រីទី២ អាយុជាង២ឆ្នាំ និងកូនប្រុសពៅ អាយុ១ខួបជាង៕

RELATED ARTICLES