Friday, April 19, 2024
Homeព័ត៌មានជាតិប្រធាន​សមាគម​ជ័យ​លាភី​បញ្ញ​ជន​កម្ពុជា ថា ទីប្រឹក្សា​សម្តេច​ហ៊ុន សែន ធ្លាក់​ថ្លៃ​ទាប ជាង​ស្រូវ

ប្រធាន​សមាគម​ជ័យ​លាភី​បញ្ញ​ជន​កម្ពុជា ថា ទីប្រឹក្សា​សម្តេច​ហ៊ុន សែន ធ្លាក់​ថ្លៃ​ទាប ជាង​ស្រូវ

ភ្នំពេញ ៖ ប្រធានសមាគមជ័យលាភីបញ្ញាជនកម្ពុជា លោករស់ សារ៉ុម បានធ្វើការរិះគន់ ដល់ទីប្រឹក្សាសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល មានតែបរិមាណ តែគ្មាន គុណភាព ធ្លាក់ថ្លៃទាបជាងតម្លៃស្រូវបច្ចុប្បន្ន។

លោករស់ សារ៉ុម បានសរសេរនៅក្នុង ហ្វេសប៊ុករបស់លោក កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦ ថា “មូលហេតុ ទីប្រឹក្សាសម្តេចធ្លាក់ ថ្លៃទាបជាងតម្លៃស្រូវបច្ចុប្បន្ន ៖

១-ទីប្រឹក្សាកម្រិតទាប តែងតាំងច្រើនលើស- លុបជ្រុលរាប់រយនាក់ សូម្បីទីប្រឹក្សាសម្តេចខ្លះ កាន់តែព្រះរាជក្រឹត្យតែងតាំង មិនដែលបានជម្រាប សួរសម្តេចផ្ទាល់ផងក៏មាន ហើយចង់បានតែឈ្មោះ ដើម្បីពង្រឹងមុខជំនួញតែប៉ុណ្ណោះ។ ក្រុមទីប្រឹក្សា ប្រភេទនេះ ឱ្យតែមានលុយ ខ្សែស្រឡាយធំៗ ក្បែរសម្តេច ងាយនឹងទទួលបានតំណែងទីប្រឹក្សា  ហើយចាត់ចូលជាប្រភេទទីប្រឹក្សាគ្មានយោបល់  និងមិនយកប្រាក់ខែ។

២-ទីប្រឹក្សាថ្នាក់កណ្តាល គឺទីប្រឹក្សាបច្ចេក- ទេសជំនាញ នយោបាយ សេដ្ឋកិច្ច យោធា និង ច្បាប់ ផ្តល់យោបល់ ឱ្យទីប្រឹក្សាផ្ទាល់ជាន់ខ្ពស់ របស់សម្តេច ដើម្បីផ្តល់យោបល់ឱ្យសម្តេច តាម ជំនាញនីមួយៗ។ ទីប្រឹក្សាប្រភេទនេះ មិនងាយ បានជួបផ្តល់យោបល់ជូនសម្តេចផ្ទាល់ទេ ការ ផ្តល់យោបល់បន្តទៅសម្តេច តាមយោបល់របស់ខ្លួន អាស្រ័យលើទីប្រឹក្សាផ្ទាល់ជាន់ខ្ពស់របស់សម្តេច។

៣-ទីប្រឹក្សាផ្ទាល់ជាន់ខ្ពស់ គឺចំណេះមិន ដល់ជំនាញ និងសម័យកាល។ គំនិតយោបល់ត្រូវ- តែអភិរក្សនិយម ព្រោះខ្លាចបាត់បង់ប្រយោជន៍ ផ្ទាល់ខ្លួន និងបក្សពួក ។

៤-ទីប្រឹក្សាសម្តេចខ្លួនឯងទៀតសោត ពេល ខ្លះយល់ថា សម្តេចឈ្លាសវៃ និងខ្លាំងពេក រហូត ទីប្រឹក្សាមិនហ៊ានឱ្យយោបល់ ឬកប់យោបល់។ ការ អនុវត្តយកទស្សនៈនយោបាយគ្របដណ្តប់បញ្ហា បច្ចេកទេស ធ្វើឱ្យបញ្ហាកាន់តែច្របូកច្របល់។

សូមសម្តេចមេត្តាពិចារណាដ៏ខ្ពង់ខ្ពស់ផង”។

បន្ថែមលើការលើកឡើងខាងលើនេះ លោក រស់ សារ៉ុម បញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦ ថា ទីប្រឹក្សាដែលមានគុណ- ភាពសម្រាប់មេដឹកនាំប្រទេស មិនបាច់ច្រើនទេ ប៉ុន្តែទីប្រឹក្សាបច្ចុប្បន្នច្រើនពេក មានតែបរិមាណ គ្មានគុណភាព។

លោករស់ សារ៉ុម មានប្រសាសន៍ថា “បាទ! ជាទូទៅ អ្វីដែលយើងបានសិក្សាស្រាវជ្រាវ ប្រវត្តិ មេដឹកនាំពិភពលោកដែលល្បីៗច្រើន ជាពិសេស មហាអំណាចទាំង៥ហ្នឹង ទីប្រឹក្សារបស់គេមិន លើសពី ៨ទៅ១០នាក់ទេ ប៉ុន្តែជាទីប្រឹក្សាដែល ច្បាស់លាស់ពិតប្រាកដ មិនមែនចេះតែតែងតាំង ពាសវាលពាសកាល។ ខ្ញុំអត់លើកយកទីប្រឹក្សា ផ្សេងទេ លើកទីប្រឹក្សាសម្តេចនាយករដ្ឋមន្ត្រី ប្រហែលជាចូល៣០០នាក់។ អ៊ីចឹង៣០០នាក់ វាច្រើនពេកហើយៗមួយទៀត ដូចសម្តេចមាន ប្រសាសន៍ ចែកសញ្ញាបត្រអ៊ីចឹងដែរថា ទីប្រឹក្សា ឱ្យយោបល់ទៅសម្តេច អត់ទាន់សភាពការណ៍។ តួនាទីរបស់ទីប្រឹក្សា គឺសិក្សាស្វែងយល់ពីអ្វីមួយ ដែលនាយករដ្ឋមន្ត្រីដាក់ឱ្យ។ បើទទួលផ្នែកកិច្ច ការបរទេស គឺកន្លែងហ្នឹងគឺច្បាស់តែម្តង ទទួល ផ្នែកការពារជាតិ អង្គុយគិតតែរឿងការពារជាតិ ទទួលផ្នែកព្រំដែន គឺច្បាស់ជារឿងព្រំដែន។ ជា- ពិសេសដូចប្រទេសយើងជាប្រទេសកសិកម្ម ហើយ ទីប្រឹក្សាមិនដឹងជាឱ្យយោបល់ទៅសម្តេចយ៉ាង ម៉េច បានជាគ្រាន់តែប្រទេសយើងជាប្រទេស កសិកម្មស្រាប់ ហើយអត់មានយោបល់ណាដែល ល្អ សម្រាប់ធ្វើឱ្យទីផ្សារកសិកម្មប្រទេសយើង ហ្នឹងវាមានការដោះស្រាយក្នុងលក្ខណៈមួយយូរ អង្វែង មិនមែនដោះមួយគ្រាអ៊ីចឹងទេ”។

លោករស់ សារ៉ុម មានប្រសាសន៍បន្តថា  “ទីប្រឹក្សាមានសារសំខាន់ណាស់ បើអត់មានទី- ប្រឹក្សា ទោះបីយើងខ្លាំងប៉ុនណាក៏ដោយ ក៏មិន អាចទៅរួចដែរ ដោយសារអី? គំនិតរបស់យើង ម្នាក់ ទោះបីជាយើងជាអច្ឆរិយបុគ្គលក៏ដោយ ក៏វាមិនអាចទៅរួចដែរ។ មនុស្សច្រើន គំនិតច្រើន ហើយក៏មើលបានវែងឆ្ងាយរឹតតែច្រើន។ ប៉ុន្តែ ទីប្រឹក្សា ត្រូវមានគុណភាពនិងជំនាញច្បាស់- លាស់។ ខ្ញុំលើកយកតួនាទី ទីប្រឹក្សាដែលខ្លាំង ដែលអាចយកជាការបាន ដើម្បីជិតថ្នាក់ដឹកនាំ កំពូលហ្នឹង មាន២សំខាន់ ទី១ គឺដុងពីកំណើត មានន័យថា ជំនាញពិសេសពីកំណើត ហើយទី២ គឺមានទស្សនៈនយោបាយឱ្យបានច្បាស់លាស់  និងត្រឹមត្រូវ ហើយទី៣ បូកផ្សំថែមមួយចំណុច ទៀត គឺជំនាញ។ ៣ហ្នឹង ផ្គុំគ្នាបានអាចធ្វើជាទី បឹក្សាមួយដែលល្អផ្តល់យោបល់ល្អៗឱ្យនាយក- រដ្ឋមន្ត្រី ធ្វើកិច្ចការងារសម្រេច ដើម្បីប្រទេស ជាតិរីកចម្រើនរុងរឿងបាន។ ប៉ុន្តែទីប្រឹក្សាក៏ នាំគ្រោះដែរ។ ទីប្រឹក្សាដែលរងគ្រោះហ្នឹង ខ្ញុំសុំ បែងចែកជា២ ទីប្រឹក្សារងគ្រោះ ទី១ ទីប្រឹក្សា គ្រាន់តែចង់បានឈ្មោះយកទៅប្រកបអាជីវកម្ម  យកមុខនាយករដ្ឋមន្ត្រីទៅអាងលើអាជិវកម្ម អាហ្នឹងគ្រោះថ្នាក់  រកស៊ីអាងអ្នកមានអំណាច។ ទីប្រឹក្សាទី២ ដែលគ្រោះថ្នាក់ គឺទីប្រឹក្សាឱ្យ យោបល់ល្អដែរ តែការពាផលប្រយោជន៍ផ្ទាល់ខ្លួន ទីប្រឹក្សាប្រភេទ ហ្នឹងហើយ ធ្វើឱ្យរលាយ។ ដូច្នេះ ទាក់ទងនឹងទីប្រឹក្សានេះ ខ្ញុំមានសំណូមពរទៅ កាន់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចនាយក- រដ្ឋមន្ត្រីហ៊ុន សែន គណបក្សប្រជាជនកម្ពុជា យកទីប្រឹក្សាតាមជំនាញមួយៗ អត់ច្រើនទេ តាមខ្ញុំសរុបទៅ វាអត់ដល់៥០នាក់អីទេ អ្នក ដែលចេះ ដែលមានជំនាញពិតប្រាកដ។ អ៊ីចឹង សម្រាំងតាមហ្នឹងទៅ ហើយកុំទៅតែងតាំងរាប- រយនាក់អ៊ីចឹង វាអត់ល្អទេ”៕

ដោយ ៖ កុលបុត្រ

RELATED ARTICLES