Friday, April 19, 2024
Homeព័ត៌មានជាតិផ្ទុះអាវុធ៥គ្រាប់ បង្រ្កាបក្រុមមេខ្លោងជួញដូរគ្រឿងញៀន ផ្អើលខណ្ឌឫស្សីកែវ

ផ្ទុះអាវុធ៥គ្រាប់ បង្រ្កាបក្រុមមេខ្លោងជួញដូរគ្រឿងញៀន ផ្អើលខណ្ឌឫស្សីកែវ

ភ្នំពេញ៖ នគរបាលមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងអធិដ្ឋានខណ្ឌប្ញស្សីកែវ និងប៉ុស្តិ៍ទួលសង្កែ ដឹកនាំដោយលោក គឹម ឆេងប៊ុន ក្រឡាបញ្ជីសាលាដំបូងរាជធានីភ្នំពេញ នៅវេលាម៉ោង ៦និង៣០នាទីល្ងាច ថ្ងៃទី២១ ខែកញ្ញា បានឆ្មក់ចាប់បានក្រុមជួញដូរគ្រឿងញៀនបានចំនួន៣នាក់ ថ្នាំញៀនមួយកញ្ចប់ធំ នៅក្នុងបូរីកាំកូស៊ីធី ស្ថិតក្នុងក្រុមទី៩ ភូមិទួលគោក សង្កាត់ទួលសង្កែរខណ្ឌប្ញស្សីកែវ ។

fgdfsds

សាក្សីដែលបានឃើញហេតុការណ៍ឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនសង្ស័យទាំង៣ ចុះពីរថយន្តមួយគ្រឿងមិនចាំម៉ាក ដោយក្នុងដៃមានកាន់កញ្ចប់មួយផងដែរ បន្ទាប់មកក៏មានសមត្ថកិច្ចជិះរថយន្តមកឈប់ក្បែរជនសង្ស័យទាំង៣នាក់ខាងលើ ស្រាប់តែក្រោយមកមិនដឹងជាមានរឿងអ្វីកើតឡើងទេ ជនសង្ស័យទាំង៣បានរត់បែកខ្ញែកគ្នាទៅសំងំពួនក្នុងកំពតស្មៅនៅក្បែរនោះ ។ ភ្លាមៗនោះក៏លឺសូរផ្ទុះអាវុធចំនួន០៥គ្រាប់ មិនដឹងជាខាងណាជាអ្នកបាញ់ទេតែពុំមានរងរបួសមនុស្សឡើយ ។

dfdffds

បើតាមសម្ថកិច្ចបានឲ្យដឹងថា ស្នូរកាំភ្លើងដែលផ្ទុះនោះជារបស់សម្ថកិច្ចដែលបាញ់គំរាម ដើម្បីចាប់ជនសង្ស័យតែប៉ុណ្ណោះ ។ ជាលទ្ធផលសមត្ថកិច្ចចាប់បានជនសង្ស័យ៣នាក់  មាន៖

១ ឈ្មោះ ទឹម ស៊ីដេត ភេទប្រុស អាយុ៣៨ឆ្នាំ

២ កែវ រដ្ឋា ភេទប្រុស អាយុ២០ឆ្នាំ

និង៣ សុខ លាភ ភេទប្រុស អាយុ៣៩ឆ្នាំ

វត្ថុតាងរឹតអូសបានរួមមានគ្រឿងញៀន ប្រភេទម្ស៉ៅសថ្លា ចំនួន០១កញ្ចប់ ទំងន់ប្រមាណ១គីឡូក្រាម ។

ddfsdss

ក្រោយពេលកើតហេតុសម្ថកិច្ចបានបញ្ចូនវត្ថុតាង និងជនសង្ស័យខាងលើទៅមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ ដើម្បីអនុវត្តន៍តាមនីតិវិធីបន្ត ៕

ដោយ៖ ស៊ុន ប៊ុន្ធី

RELATED ARTICLES