Thursday, May 2, 2024
Homeព្រឹត្តិការណ៍សង្គមសាលាឆាន់​វត្តមហាមន្រ្តីប្រះស្រុតថ្ងៃមុន យប់មិញបាក់ទាំងស្រុងហើយ

សាលាឆាន់​វត្តមហាមន្រ្តីប្រះស្រុតថ្ងៃមុន យប់មិញបាក់ទាំងស្រុងហើយ

ភ្នំពេញ៖ សាលាឆាន់របស់វត្តមហាមន្រ្តីបានបាក់ទាំងស្រុងបន្ទាប់ពីមានស្នាមប្រេះស្រាំរយៈពេល៤ថ្ងៃ ត្រូវបានបាក់កាលពីវេលាម៉ោង២និង៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២២ ខែកញ្ញា នៅចំណុចវត្តមហាមន្រ្តី សង្កាត់អូឡាំពិក ខណ្ឌចំការមន ។

fgvfdds

ព្រះសង្ឃមានព្រះនាម ភិក្កុ ពេជ្រ ប៉ន មានព្រះជន៥៥វស្សា  ជាគ្រូសូត្រឆ្វេងប្រចាំវត្តមហាមន្រ្តី មានសង្ឃដីកាឲ្យដឹងថា ព្រះអង្គគង់នៅវត្តនេះតាំងពីឆ្នាំ១៩៨៩ ។ កន្លងមកថ្មីៗនេះ ព្រះអង្គត្រូវបានបោះឆ្នាតចាត់តាំងជាគ្រូសូត្រឆ្វេងតាំងពីថ្ងៃ៣១ ខែសីហា ដោយអាគារសាលាឆាន់(សាលាធម្មសកានេះ)មានទំហំ បណ្តោយ៣៦ម៉ែត្រនិងទទឹង២១ម៉ែត្រ បានកសាងតាំងពីឆ្នាំព ស ២៥០២ ក្នុងគ.ស១៩៥៩អស់ជាយូរឆ្នាំហើយ ។ នៅវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី១៩ ខែកញ្ញា នេះ ខណៈពេលពុទ្ធបរិសទ័ចំណុះជើងវត្តបានយកចង្ហាន់ទៅប្រគេនព្រះសង្ឃដើម្បីឧទ្ទិសកុសលដល់ញ្ញាតិសន្តានដែលបានស្លាប់ទៅហើយស្រាប់តែក៏លឺសូរសំឡេងស្រឹបៗបានក៏ក្រឡេកមើលឃើញមានស្នាមប្រេះចេញពីជញ្ជាំងនិងសរសប្រេះ ធ្វើឲ្យពុទ្ធបរិស័ទនិងព្រះសង្ឃភ័យ ស្លន់ស្លោ ទើបព្រះសង្ឃប្រាប់អោយពុទ្ធបរិស័ទជញ្ជូនរបស់របររត់ចេញទៅក្រៅ ដើម្បីជៀសវាងគ្រោះកើតមានជាយថាហេតុ ។ ចាប់តាំងពីថ្ងៃនោះព្រះសង្ឃគង់នៅក្នុងវត្តបានធ្វើជារបងនិងស្លាកសញ្ញាហាមឃាត់មិនឲ្យចូលទៅជិតអគារសាលាឆាន់នេះទេ ខ្លាចបាក់ស្រុតសង្កត់លើរងរបួស ។

dffdsfsd

ប្រភពព័ត៌មានបានឲ្យដឹងទៀតថា នៅយប់ថ្ងៃទី២១ ខែកញ្ញានេះ មេឃភ្លៀងស្ទើរពេញមួយ យប់ គួបផ្សំនឹងអគារសាលាឆាន់ដែលប្រេះស្រាំផងនោះបានបាក់ស្រុតធ្លុះធ្លាយអស់ទាំង ស្រុងតែម្តងនៅវេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២២ ខែកញ្ញា មិន បណ្តាលឲ្យមានអ្នករងរបួសទេ ។ នៅក្នុងវត្តមហាមន្រ្តីបច្ចុប្បន្ន នេះមានព្រះសង្ឃគង់នៅក្នុងវត្តនេះចំនួន៤៨៣អង្គ យាយជីតាជីចំនួន២៦នាក់ និងនិស្សិតដែលសុំស្នាក់អាស្រ័យជាង៣៧០នាក់ ។

fddfdsd

ព្រះតេជគុណជាគ្រូសូត្រឆ្វេងបានបន្តទៀតថា អាគារសាលាឆាន់បានបាក់បែកអស់ទៅហើយព្រះសង្ឃមិនមានបច្ច័យសម្រាប់កសាងថ្មីទេ សម្រាប់ថវិកាដែលត្រូវសាងសង់សាលាឆាន់នេះឡើងប្រមាណ៦០ម៉ឺនដុល្លារ។ ទន្ទឹមនឹងនោះព្រះអង្គនិមន្តបិទបាត្រ ដល់ឯកត្ដម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញាទាំងអស់ ជាពិសេសសម្ដេចតេជោ ហ៊ុនន សែន ជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត មេត្តាជួយកសាងសាលាឆាន់វត្តមហាមន្រ្តីនេះឡើងវិញផង ៕

dfddfds
គណៈមន្រ្ដីសង្ឃក្នុងវត្ដ សម្រេចជួលរោងធ្វើសាលាឆាន់ សម្រាប់ពុទ្ធបរិស័ទ យកចង្ហាន់មកប្រគេនរដូវកាន់បិណ្ឌ

ដោយ៖ គួន ចំរើន  

RELATED ARTICLES