Friday, March 29, 2024
Homeតារាខ្មែរលី ម៉ារីណា ធ្វើខួបកូនប្រុស រឹតចំណងស្នេហ៏ (មានវីដេអូ)

លី ម៉ារីណា ធ្វើខួបកូនប្រុស រឹតចំណងស្នេហ៏ (មានវីដេអូ)

លី ម៉ារីណា ដែលមករស់នៅស្រុកខ្មែរតែ២នាក់កូនប្រុស ទុកប្ដីសាត ចាន់ថន នៅអាមេរិកតែម្នាក់ឯងនោះ បានធ្វើខួបកំណើតឲ្យកូននាង កាលពីរាត្រីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៦ នៅហាងV-Friend បឹងត្របែក ដោយពិធីជប់លៀងនេះរៀបចំភ្លាមៗ ពេលដែលប្ដីនាងមកដល់ស្រុកខ្មែរកាលពីពេលថ្មីៗនេះដែរ។ មានតែតារាល្បីៗដែលជិតដិតបំផុតនាងលី ម៉ារីណា ប៉ុណ្ណោះ ដែលត្រូវបានអញ្ជើញឲ្យចូលរួមអបអរសារទរចំណងដៃអាពាហ៏ពិពាហ៏នាង កាលពីឆ្នាំ២០១៣ ហើយទទួលបានចំណងដៃកូនប្រុសម្នាក់ ឈ្មោះសាត ថៃសាន់ អាយុ២ឆ្នាំនេះ។
លី ម៉ារីណា បានឲ្យដឹងថា កម្មវិធីខួបកំណើតកូនប្រុសនាងនេះ រៀបចំធ្វើជាង១០តុ ហើយភ្ញៀវក្រៅពីក្រុមគ្រូសារ គឺមានតែតារាជិតដិតប៉ុណ្ណោះដែលបានអញ្ជើញឲ្យចូលរួម។ តាមគម្រោងនាងចង់បានកូនស្រីម្នាក់ទៀត តែប្ដីនាងបែរជាចង់បានកូនប្រុសទៅវិញ។ អំឡុងពេលដែលនាងមករស់នៅស្រុកខ្មែរនេះ មានផលិតកម្មមួយចំនួនបានហៅនាងថតភាពយន្ដដែរ តែប្ដីនាងមិនអនុញ្ញាតិឲ្យប្រឡូកសិល្បៈទៀតទេ ហើយពេលនេះដែរប្ដីនាងរកស៊ីជាអ្នកនាំគ្រឿងបន្លាស់ឡានមកស្រុកខ្មែ។
ការរៀបចំខួបកំណើតឲ្យកូនប្រុសជាលើកដំបូងនៅក្នុងស្រុកនេះ ជាការរឹតចំណងស្នេហ៏រវាងលី ម៉ារីណានិងប្ដី ដែលរស់នៅបែកគ្នានោះផងដែរ ព្រោះតែមុននេះមានព័ត៌មានថា គ្រាន់តែដឹងថា ម៉ារីណា មករស់នៅក្នុងស្រុកវិញលែងទៅអាមេរិកនោះ ធ្វើឲ្យមន្រ្ដីធំៗមួយចំនួនជ្រួលជ្រើមតាមស្នេហ៏តារាកូន១សាច់សខ្ចីរូបនេះ ព្រោះតែប្រុសៗទាំងនោះច្រឡំនាងលែងប្ដី ទើបធ្វើឲ្យលោកសាត ចាន់ថន ភ័យបុកពោះមិនតិចទេ ហើយប្រញាប់ហោះមកស្រុកខ្មែរ ជួបជុំប្រពន្ធកូន ក៏រៀបចំខួបកំណើតឲ្យកូនប្រុសតែម្ដងទៅ ដើម្បីបញ្ជាក់ថា ចំណងស្នេហ៏លោកនិងភរិយា នៅតែមានទំនុកចិត្តគ្នាខ្ពស់ដដែល ថ្វីត្បិតតែរស់នៅឆ្ងាយពីគ្នាឆ្លងទ្វីបក្ដី៕

https://youtu.be/TrdJ3kym6AM

mariana2

mariana3

mariana4

mariana5

mariana6

RELATED ARTICLES