ខណៈពេលម្តាយកំពុងត្រវបានតុលាការសវនការ ករណីធ្វើសម្លាប់មិត្តស្រីខ្លួនឯងកាលពីយប់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២០ ពេជ្រ សូលីកា ដែលជាកូនស្រីបានបង្ហោះសារបង្ហាញពីសេចក្តីស្រលាញ់ដ៏ធំធេងដែលមានចំពោះម្តាយ។

ពេជ្រ សូលីកា បានបង្ហោះសារថា “ម៉ាក់គឺជាម៉ាក់ដែលមិនល្អក្នុងភ្នែកអ្នកដទៃ តែម៉ាក់គឺជាម៉ាក់ដែលល្អបំផុតក្នុងកែវភ្នែកកូន ទោះម៉ាក់លំបាកកាយលំបាកចិត្តយ៉ាងណា ម៉ាក់ក៏មិនដែលចង់អោយកូនមកហត់លំបាកជាមួយម៉ាក់ដែរ កូនមិនខ្លាចនឹងគេហៅកូនថាជាកូនឃាតករឡើយ ព្រោះតាំងពីកូនដឹងក្ដីមក ម៉ាក់គ្រាន់តែជាមនុស្សស្រីធម្មតា នឹងល្អម្នាក់សំរាប់កូនៗតែប៉ុណ្ណោះ។
មានសម្ដីខ្លះបានលើកឡើងថា អ្នកស្លាប់ទៅហើយ ចង់សងអ្វីក៏មិនអាចត្រឡប់ក្រោយវិញបានដែរ ប៉ុន្តែចង់ឲ្យដឹងថា សំរាប់អ្នកនៅរស់ក៏មិនមែនមកបន្តការស់នៅជួបជុំគ្រួសារតាមបែបធម្មតាដូចកាលពីមុនវិញបានដែរ មានជីវិតក៏ពិតមែន ប៉ុន្តែជីវិតដែលនៅសល់បន្តហ្នឹងរស់នៅតាមរបៀបណា អ្នកដែលមានជីវិតគឺមានតែបន្តទទួលកម្មដែលខ្លួនបានសាង”។

ពេជ្រ សូលីកា បានបន្តថា “អីចឹងហើយ ពាក្យសុំទោស រឺពាក្យស្ដាយក្រោយ ដែលបានខំប្រើទៅយ៉ាងណាសំរាប់អ្នកដែលគិតថាគ្មានប្រយោជន៌ គឺវានៅតែគ្មានប្រយោជន៌ដដែល អី ចឹងគ្មានអ្វីក្រៅពីអហោសិកម្មឲ្យគ្នានោះទេ មិនមែនរាល់ការស្គាល់គ្នាវាសុទ្ធតែជានិស្ស័យទាំងអស់ឡើយ ខុសគឺខុស វាជារឿងដែលមិនអាចកែប្រែបាន តែមិនមែនអ្នកដែលធ្វើខុសសុទ្ធតែអាក្រក់ដូចការមើលឃើញទាំងអស់នោះទេ គ្មាននរណាម្នាក់ដែលកើតមកចង់ខុស ហើយគ្មាននរណាម្នាក់ដែលកើតមកល្អគ្រប់ដប់ដែរ”។
ពេជ្រ សូលីកា បន្តទៀតថា “ឥឡូវនេះអ្វីដែលកូនអាចធ្វើបានសំរាប់ម៉ាក់ គឺកូនមានតែដាក់បាត ធ្វើបុណ្យឧទ្ទិសកុសលដល់អ្នកដែលបានចាកចេញទៅ ជំនួសម៉ាក់តែប៉ុណ្ណោះ៕ នេះជារូបអនុស្សាវរីយ៍ចុងក្រោយរបស់ម្ដាយកូនយើងក្នុងថ្ងៃដែលកូនបានក្រាបសំពះម៉ាក់ក្នុងថ្ងៃសេរីសួស្ដីរបស់កូន ទោះថ្ងៃពិសេសបន្ទាប់របស់កូន គ្មានវត្តមានម៉ាក់ចូលរួម តែកូនចង់អោយម៉ាក់ដឹងថា ម៉ាក់នឹងស្ថិតនៅក្នុងបេះដូងកូនជានិច្ច ដែលគ្មានថ្ងៃកែប្រែបាន។

សំរាប់មាត់អ្នកដទៃ ទទួលយកបានមិនបាន គឺជារឿងរបស់អ្នក ព្រោះខ្ញុំមិនមែនធ្វើសំរាប់មាត់របស់អ្នកឡើយ សូមទានជ្រាប សូមអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការផ្ដល់កំលាំងចិត្តជាច្រើនមកកាន់រូបនាងខ្ញុំនិងកូនខ្ញុំ មានទាំងការផ្ញើសារ និង comment លើកទឹកចិត្ត បារម្ភ សួរសុខទុក្ខជាច្រើន ហើយក៏សុំអភ័យទោសផងដែរ ដែលនាងខ្ញុំមិនបានតបទៅដល់អ្នកទាំងអស់គ្នា ប៉ុន្តែរាល់ការផ្ញើមកគឺនាងខ្ញុំបានឃើញគ្រប់ទាំងអស់ អរគុណដែលធ្វើឲ្យខ្ញុំមានអារម្មណ៍កក់ក្ដៅនិងរឹងមាំ បន្តដំណើរជីវិតនេះទៅមុខទៀត”។
ដោយឡែក ក្រោយបង្ហោះសារខាងលើបានតែជាងកន្លះម៉ោង ពេជ្រសូលីកា បានបន្តបង្ហោះសារបន្ថែមទៀតថា “ខ្ញុំនិយាយជាមួយគាត់មិនបាន ខ្ញុំនិយាយជាមួយអ្នកណាក៏មិនបាន ខ្ញុំចង់បញ្ចេញអារម្មណ៍ខ្ញុំដែលមានក៏មិនបាន សួរថាខ្ញុំធ្វើអីបានខ្លះឥឡូវហ្នឹង ឬក៏ចាំតែជាន់គេទេ ទើបវាសប្បាយចិត្ត??? អ្នកឯងមិនមែនជាខ្ញុំ អ្នកឯងមកដឹងពីអារម្មណ៍របស់ខ្ញុំយ៉ាងម៉េច?

ខ្ញុំខុសដែលចង់បញ្ចេញអារម្មណ៍ទៅកាន់ម្ដាយ តែមិនអាចនិយាយដោយផ្ទាល់បាន? ខ្ញុំខុសដែលនិយាយពីសង្គមទូទៅចាំតែ តែស្ករ តាមគ្នា?
ពេជ្រ សូលីកា បន្តថា “ការពិតវាចឹងមែនម្នាក់ៗខំណាស់ មួយតែមួយស្ករ ខំត្រដរតាមគ្នាទាំងដែលមិនមែនរឿងខ្លួនឯង វាងាយនិយាយណាស់ ម្នាក់មកមែនហើយ និយាយចឹងត្រូវសរសេចឹងមិនសម ចុះបើខំយកពេលវេលាដែលជាន់គេហ្នឹងទៅសាងអនាគតអោយល្អរៀងខ្លួនទៅវាថី? កុំមកសាងកម្មដោយសារតែមាត់របស់ខ្លួនឯងជាមួយអ្នកដទៃ បើគេមិនបានធ្វើអីយើង។

ឆ្លៀតមកមានពាក្យនិយាយថាពិបាកចិត្តប៉ុណ្នឹង នៅសរសេរ caption ចេញ ចុះខ្ញុំពិបាកចិត្ត មិនមែនខ្ញុំបាក់ដៃឯណា? ខ្ញុំជឿថាអ្នកឯងមិនជួបរឿងខ្លួនឯង អ្នកឯងនិយាយបានស្រួលចឹងហើយ ខ្ញុំសរសេរ ខ្ញុំនិយាយបាន ធ្វើម៉េចក៏ដោយ អោយតែខ្ញុំបានធូរចិត្ត រឺចង់អោយបៀមទ្រាំទៅឡប់សតិ បានខ្ញុំមិនខុស?????? ស្អប់ រឺមិនពេញចិត្តអូសចោល”៕