Thursday, April 25, 2024
Homeព័ត៌មានជាតិចោរលួចមាន់ ស្ត្រីម្ចាស់មាន់មកទាន់ ចាប់រំលោភ

ចោរលួចមាន់ ស្ត្រីម្ចាស់មាន់មកទាន់ ចាប់រំលោភ

ខេត្តព្រះសីហនុ៖ ស្ត្រីវ័យចំណាស់ម្នាក់ បានអះអាងថា ត្រូវជនសង្ស័យម្នាក់ធ្វើសកម្ម-ភាពចាប់រំលោភរហូតដល់បានសម្រេច និង ថែមទាំងប្លន់យកទ្រព្យសម្បត្តិអស់មួយចំនួន ទៀត ខណៈដែលគាត់ឮសូរសំឡេងមាន់ស្រែក  ចុះមកមើលទាំងយប់ ស្រាប់តែក៏ត្រូវចោរលួចមាន់ ឆ្លៀតឱកាសចាប់រំលោភតែម្តង ។

ករណីចោរលួចមាន់រំលោភស្ត្រីចំណាស់ ជាម្ចាស់នោះ បានកើតមានការភ្ញាក់ផ្អើលឡើង  កាលពីវេលាយប់ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចខាងត្បូងជើងភ្នំវត្តភ្នំពេជ្រ ស្ថិតក្នុង ភូមិអូរចំណារ ស្រុកព្រៃនប់ ។

ស្ត្រីរងគ្រោះ ដែលត្រូវចោរលួចមាន់ចាប់ រំលោភ រួចប្លន់យកទ្រព្យសម្បត្តិនោះ មិនបាន ប្រាប់ពីអត្តសញ្ញាណនោះទេ គ្រាន់តែបង្ហើបថា គាត់មានអាយុ៥៣ឆ្នាំ រស់នៅក្នុងភូមិកើតហេតុ ខាងលើ។ ចំណែកជនសង្ស័យ មានឈ្មោះម៉ៅ  រដ្ឋា អាយុ២៨ឆ្នាំ មុខរបរកម្មករសំណង់។

តាមសម្តីរបស់ស្ត្រីរងគ្រោះ បានរៀបរាប់ ប្រាប់ថា នៅមុនពេលកើតហេតុ ខណៈដែល គាត់កំពុងដេកលង់លក់ ស្រាប់តែលាន់ឮសំឡេង មាន់ស្រែកនៅខាងក្រោមផ្ទះ លុះសង្ស័យថា មានចោរលួចមាន់ ទើបគាត់ចុះពីលើផ្ទះ មកមើល ស្រាប់តែប្រទះឃើញជនសង្ស័យឈ្មោះម៉ៅ រដ្ឋា កំពុងលួចមាន់របស់គាត់ ភ្លាមនោះគាត់ចង់ ស្រែកហៅគេឯងដែរ តែត្រូវជនសង្ស័យស្ទុះ ចូលមកចាប់ខ្ទប់មាត់គាត់ ហើយក៏ធ្វើសកម្មភាពចាប់ចង និងវាយធ្វើបាបគាត់ ព្រមទាំង ឈានដល់ការចាប់រំលោភ រហូតដល់បានសម្រេច ទៀតផង ។

ស្ត្រីរងគ្រោះបន្តថា ក្រោយពីចាប់គាត់ រំលោភរួចរាល់ ជនសង្ស័យបានធ្វើសកម្មភាព គំរាមប្លន់យកទ្រព្យសម្បត្តិគាត់អស់មួយចំនួន  ថែមទៀត ដែលក្នុងនោះរួមមាន កាបូបស្ពាយ១ ទូរស័ព្ទដៃ១គ្រឿង ប្រាក់ប្រមាណ៣លានរៀល និងខ្សែកមាសទំងន់២ជីទៀត ។

ក្រោយកើតហេតុ ស្ត្រីរងគ្រោះ បានដាក់ ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ ហើយ សមត្ថកិច្ចបានចុះដល់ទីតាំងកើតហេតុ និងបាន  ធ្វើការស្រាវជ្រាវចាប់ឃាត់ខ្លួនជនសង្ស័យបាន ទាំងយប់ រួចក៏នាំមកធ្វើការសាកសួរនៅអធិ-ការដ្ឋាននគរបាលស្រុកព្រៃនប់ ។

ជនសង្ស័យ ត្រូវបានសមត្ថកិច្ចរៀបចំ កសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូង ខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី ៕

RELATED ARTICLES