Friday, April 19, 2024
Homeព័ត៌មានជាតិអារឈើក្បែរប្រាសាទ រលំសង្កត់ស្លាប់ នៅស្រុកស្វាយលើ

អារឈើក្បែរប្រាសាទ រលំសង្កត់ស្លាប់ នៅស្រុកស្វាយលើ

ខេត្តសៀមរាប៖ បុរស២នាក់ កំពុងអារឈើនៅក្នុងបរិវេណប្រាសាទបុរាណ ស្រាប់តែ អកុសល ត្រូវដើមឈើរលំសង្កត់ចំក្បាលបុរស ម្នាក់ បណ្តាលឱ្យបែកក្បាលស្លាប់ភ្លាមៗយ៉ាង អាណោចអាធ័ម បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុច ប្រាសាទតាគុយ ស្ថិតក្នុងភូមិតាសៀម ឃុំតាសៀម ស្រុកស្វាយលើ ។

បុរសរងគ្រោះដែលត្រូវដើមឈើរលំសង្កត់ បែកក្បាលស្លាប់នោះ មានឈ្មោះព្រម ប្រម អាយុ៤១ឆ្នាំ មុខរបរអារឈើ មានប្រពន្ធឈ្មោះ ភន់ ចេន អាយុ៤២ឆ្នាំ មានលំនៅក្នុងភូមិ-ឃុំ កើតហេតុខាងលើ ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹង ថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះ និងអ្នករួមការងារជាមួយគ្នាម្នាក់ទៀត បាន នាំគ្នាអារឈើមួយដើមនៅចំណុចបរិវេណប្រសាទ តាគុយ។ លុះមួយសន្ទុះក្រោយមក ដើម ឈើ ក៏រលំ តែមិនបានរលំទៅតាមទិសដៅដែលជនរងគ្រោះគ្រោងទុកទេ ពោលគឺបែរជារលំមក សង្កត់ជនរងគ្រោះទាំង២នាក់ តែភ្លាមនោះ បុរស ម្នាក់ រហ័សរត់គេចខ្លួនទាន់ នៅសល់តែជនរងគ្រោះរត់គេចមិនទាន់ ក៏ត្រូវដើមឈើរលំសង្កត់ ចំ បណ្តាលឱ្យបែកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្តង ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះពិនិត្យនិងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាត្រូវដើមឈើរលំសង្កត់ ចំក្បាលស្លាប់មែន ពោលគឺមិនពាក់ព័ន្ធទៅនឹង ករណីអ្វីផ្សេងឡើយ ។

សពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី ៕

ដោយ៖ សុភាព

RELATED ARTICLES