ភូមិយុវវ័យ(១៨+)
សេ្នហាយុវវ័យ ពុំមានអ្វីដែលឋិតថេរ ឡើយ គាប់ជួនដែល ភាគីបុរសបាន បោះបង់ អ្នកដោយហេតុ ផល ណាមួយ ចូរអនុវត្តនូវវិធីសាស្រ្ត ដូចខាងក្រោមដើម្បីឲ្យ មិត្តប្រុសអ្នកមាន វិប្បដិសារីដូចតទៅ៖
- ធ្វើខ្លួនជាមនុស្សចុះ សម្រុងនិងសង្គម គឺចូលចិត្តរាប់អាន មិត្តច្រើនមិន ប្រកាន់វណ្ណៈ។ ព្យាយាម ធ្វើអ្វីដែលថ្មី ឬក៏ស្គាល់ មិត្តថ្មីដើម្បីបង្ហាញឲ្យបុរស ម្នាក់នោះឃើញថា ជីវិតរបស់អ្នកមិនវិល ទៅរកគាត់វិញ ទេហើយក៏មាន អ្នកថ្មីត្រូវការអ្នកដែរ។ រៀបចំខ្លួនឲ្យស្រស់ ស្អាតជានិច្ចបើ អាចទៅរួចប្តូរម៉ូដសក់ឬក៏ ផលិតផល ប្រើបា្រស់មួយចំនួនដូច យ៉ាង ក្រែម និង ទឹកអប់ជាដើម។ ធ្វើបែបនេះដើម្បី ឲ្យគាត់មើលឃើញថា អ្នកពិតជាគួរ ឲ្យស្រលាញ់ហើយគាត់ក៏ គិតខុសដែរ ដែលបោះបង់ចោលអ្នក។
3. ធ្វើចិត្តឲ្យល្អនិង ទូលាយបន្តិច គឺព្យាយាមរួសរាយ រាក់ទាក់ជាមួយ និងអ្នកថ្មី និងពេលជជែក ដាក់ស្នាមញញឹមខ្លះៗផង។ នៅពេលនិយាយជាមួយនរណា ម្នាក់គឺស្តាប់គេ ឬក៏ទុកឱកាស ឲ្យគេបកស្រាយ តាមសន្តានចិត្តរបស់គេទៅចុះ។
4. ធ្វើខ្លួនឲ្យរីករាយកុំ ខ្វល់ចិត្តឲ្យសោះ។
5. ត្រូវចេះអត់ធ្មត់។ មានពេលខ្លះភាគី ខាងបុរសប្រហែលជា អាចយកពេលគិត ពីរឿងនេះថា តើគាត់កំពុងតែស្តាយក្រោយ ឬ យ៉ាងណាខណៈ ពេលបាត់បង់រូបអ្នក។ ដូចេ្នះនេះវា អាចជារឿងល្អ សម្រាប់អ្នកទាំពីរ ក្នុងវេលាមួយ មុន និង បុរសម្នាក់នោះ វិលមករកអ្នកវិញ។
រូបតំណាង
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា