Friday, March 29, 2024
Homeព័ត៌មានជាតិសេដ្ឋ​​កិច្ច​​កម្ពុជា ធនា​​គារ​​អភិ​វឌ្ឍន៍​​អាស៊ី ថា រក្សា​​កំណើន​​ស្ថិរ​​ភាព​​ខ្លាំង​​ក្លា

សេដ្ឋ​​កិច្ច​​កម្ពុជា ធនា​​គារ​​អភិ​វឌ្ឍន៍​​អាស៊ី ថា រក្សា​​កំណើន​​ស្ថិរ​​ភាព​​ខ្លាំង​​ក្លា

ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានបង្ហាញរបាយការណ៍ស្តីពីព្យាករណ៍សេដ្ឋកិច្ចកម្ពុជា ដោយបញ្ជាក់ថា រក្សាបាននូវកំណើន ស្ថិរភាពខ្លាំងក្លា ពោលគឺកំណើនសេដ្ឋកិច្ចកម្ពុជា មានអត្រា ៧,០% ក្នុងឆ្នាំ២០១៦ នេះ ហើយ នឹងកើន ៧,១% នៅឆ្នាំ២០១៧ ខាងមុខ។

យោងតាមសេចក្ត្តីប្រកាសព័ត៌មានរបស់ ធនាគារអភិវឌ្ឍន៍អាស៊ី ចេញផ្សាយថ្ងៃទី២៧  ខែកញ្ញា ឆ្នាំ២០១៦ មានខ្លឹមសារទាំងស្រុងថា “ធនាគារអភិវឌ្ឍន៍អាស៊ី រក្សាការព្យាករណ៍ កំណើនដ៏ខ្លាំងក្លាចំពោះសេដ្ឋកិច្ចរបស់កម្ពុជា ឆ្នាំ២០១៦-២០១៧” មានខ្លឹមសារថា “របាយ ការណ៍ របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ថ្មីមួយត្រូវបានបង្ហាញក្នុងថ្ងៃនេះ បានឱ្យដឹងថា  ការអភិវឌ្ឍសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជា ក្នុង ឆ្នាំ២០១៦ បានបង្ហាញឱ្យឃើញយ៉ាងច្បាស់ ទៅតាមការរំពឹងទុក។ នៅក្នុងបច្ចុប្បន្នភាពនៃ អត្ថបទបោះពុម្ពផ្សាយប្រចាំឆ្នាំចម្បងមួយ អំពី បញ្ហាសេដ្ឋកិច្ច ដែលមានឈ្មោះថា ការព្យាករណ៍ អំពីការអភិវឌ្ឍនៅអាស៊ី (ADO) ធនាគារ អភិវឌ្ឍន៍អាស៊ី បានរក្សាព្យាករណ៍របស់ខ្លួន  ចំពោះកំណើនសេដ្ឋកិច្ចថា មានអត្រា ៧,០% ក្នុងឆ្នាំនេះ និង៧,១% ក្នុងឆ្នាំ ២០១៧។

លោក Samiuela Tukuafu ប្រធាន ធនាគារអភិវឌ្ឍន៍អាស៊ី ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ឱ្យដឹងថា “បន្ទាប់ពីទទួលបាន ឋានៈជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិត ទាប ក្នុងខែកក្កដា ព្យាករណ៍សម្រាប់សេដ្ឋកិច្ច ប្រទេសកម្ពុជា នៅតែបន្តមានភាពរឹងមាំ ដោយ ការនាំចេញពីឧស្សាហកម្មសម្លៀកបំពាក់ និង ស្បែកជើង មានការកើនឡើងចំនួន ៩,៤% នៅក្នុងឆមាសទី១នៃឆ្នាំនេះ”។ “បើទោះបីជា កំណើនឥណទានជូនដល់វិស័យឯកជន បានថយ ចុះត្រឹម ២៨,១% បើធៀបនឹងឆ្នាំមុន ក្នុងខែ មិថុនា ក៏ដោយ ប៉ុន្តែវានៅតែបង្ហាញឱ្យឃើញ អំពីតម្រូវការក្នុងស្រុកដែលមានកម្រិតខ្ពស់។  ធាតុអាកាសដែលមានលក្ខណៈល្អប្រសើរជាង មុន ចាប់ពីខែមិថុនា បន្ទាប់ពីគ្រោះរាំងស្ងួត អូសបន្លាយ គប្បីអាចជួយឱ្យវិស័យកសិកម្ម មានភាពធូរស្រាលឡើងវិញបន្តិច”។

លោក Tukuafu មានប្រសាសន៍ឱ្យដឹង ថា ធនាគារអភិវឌ្ឍន៍អាស៊ី ត្រៀមខ្លួនរួចជាស្រេច ក្នុងការគាំទ្រដល់កំណើនសេដ្ឋកិច្ចប្រកបដោយ បរិយាប័ន្នរបស់ប្រទេសកម្ពុជា តាមរយៈការ វិនិយោគសំខាន់ៗនៅក្នុងផលិតកម្មកសិកម្ម ការដឹកជញ្ជូន និងភ័ស្តុភារ ការអប់រំ និងការ បណ្តុះបណ្តាលបច្ចេកវិជ្ជាជីវៈ និងការអភិវឌ្ឍ វិស័យហិរញ្ញវត្ថុ។

គោលនយោបាយហិរញ្ញវត្ថុ ត្រូវបានមើល ឃើញថា គាំទ្រដល់កំណើនសេដ្ឋកិច្ច ដោយ ចំណាយរបស់រដ្ឋាភិបាល មានការកើនឡើងចំនួន ១៥,៦% នៅក្នុងឆមាសទី១ នៃឆ្នាំ២០១៦ ដោយសារកំណើននៃបៀវត្សរ៍ សេវាសាធារណៈ និងប្រាក់ចំណូល មានការកើនឡើងចំនួន ២៤,១% អាស្រ័យដោយរដ្ឋាភិបាលបន្តកែលម្អទៅលើ ការប្រមូលពន្ធ។ ឱនភាពថវិកា ដោយមិនរាប់ បញ្ចូលហិរញ្ញប្បទានឥតសំណង មានគោលដៅ ពង្រីកផលិតផលក្នុងស្រុកសរុបចំនួន ៤,៣%។ តម្រូវការក្នុងស្រុកដ៏រឹងមាំ និងការកើនឡើង នៃតម្លៃស្បៀងអាហារ បានធ្វើឱ្យអតិផរណា ជាមធ្យម មានការកើនឡើងខ្ពស់ជាងការរំពឹង ទុកចំនួន ២,៧% ក្នុងរយៈពេល៦ខែដំបូង នៃឆ្នាំ២០១៦ បើធៀបទៅនឹងឆ្នាំមុន ក្រោយ ពេលមានន្និនាការធ្លាក់ចុះមកត្រឹម ១,២% កាលពីឆ្នាំមុន។ ព្យាករណ៍អំពីអតិផរណា មាន ការកើនឡើងបន្តិច ដោយអត្រាជាមធ្យមមាន ចំនួន ៣,៤% ក្នុងឆ្នាំ២០១៧ ដែលព្យាករណ៍ បែបនេះ ស្របទៅនឹងការរំពឹងទុកថា នឹងមាន ការកើនឡើងនៃតម្លៃប្រេងសកល”។

សេចក្តីប្រកាសព័ត៌មានដដែលបន្តថា “ការនាំចេញទំនិញបានកើនឡើងក្នុងកម្រិត  ប៉ាន់ប្រមាណចំនួន១២,៣% បើគិតជាដុល្លារ សហរដ្ឋអាមេរិក ក្នុងរយៈពេល៦ខែដំបូង ដែល អត្រានេះមានភាពលឿនជាងអត្រា៩,៤% ដែល បានកត់ត្រានៅក្នុងឆមាសទី១ នៃឆ្នាំ២០១៥។  កំណើននៃការនាំចូលទំនិញ បានធ្លាក់ចុះពី ១៧,០% មកត្រឹម ៧,៣%។ ឱនភាពគណនី-ចរន្ត ដោយមិនរាប់បញ្ចូលការផ្ទេរជាផ្លូវការនៅ តែត្រូវបានមើលឃើញថា មានការប្រែប្រួល បន្តិចបន្តួចក្នុងឆ្នាំនេះ បើប្រៀបធៀបទៅនឹង ឆ្នាំ២០១៥ និងត្រូវបានរំពឹងថា នឹងមានភាព រួមតូចក្នុងឆ្នាំ២០១៧ ដែលជាហេតុនាំឱ្យរក្សា បាននូវជំហរខាងក្រៅមួយដ៏ល្អសម្រាប់ប្រទេស កម្ពុជា។

ដោយមានមូលដ្ឋានក្នុងទីក្រុងម៉ានីល ធនាគារអភិវឌ្ឍន៍អាស៊ី ប្តេជ្ញាកាត់បន្ថយភាព ក្រីក្រនៅតំបន់អាស៊ី និងប៉ាស៊ីហ្វិក តាមរយៈ កំណើនសេដ្ឋកិច្ចប្រកដដោយបរិយាប័ន្ន កំណើន សេដ្ឋកិច្ចដែលមាននិរន្តរភាពចំពោះបរិស្ថាន និង សមាហរណកម្មតំបន់។ ដោយបង្កើតឡើងក្នុង ឆ្នាំ១៩៦៦ ធនាគារអភិវឌ្ឍន៍អាស៊ី នឹងប្រារឰ ខួបទី៥០ នៃការអភិវឌ្ឍភាពជាដៃគូរបស់ខ្លួន ក្នុងតំបន់ ក្នុងខែធ្នូ ឆ្នាំ២០១៦។ ធនាគារអភិវឌ្ឍន៍អាស៊ី គឺជាកម្មសិទ្ធិរបស់ប្រទេសជាសមាជិក ចំនួន៦៧ ក្នុងនោះមានប្រទេសចំនួន៤៨ មកពីតំបន់នេះ។ ក្នុងឆ្នាំ២០១៥ ជំនួយរបស់ ធនាគារអភិវឌ្ឍន៍អាស៊ី មានតម្លៃចំនួន ២៧,២ ពាន់លានដុល្លារ ក្នុងនោះរាប់បញ្ចូលសហហិរញ្ញប្បទាន ចំនួន ១០,៧ពាន់លានដុល្លារ”៕

ដោយ ៖ ដារិទ្ធ 

RELATED ARTICLES