Saturday, November 23, 2024
Homeនយោបាយបដិសេធ​ចរចា បក្ស​ប្រឆាំង​ថា បក្ស​កាន់​អំណាច​បំភ្លេច​ប្រវត្តិ​សាស្រ្ត

បដិសេធ​ចរចា បក្ស​ប្រឆាំង​ថា បក្ស​កាន់​អំណាច​បំភ្លេច​ប្រវត្តិ​សាស្រ្ត

ភ្នំពេញ ៖ បើទោះបីមកដល់ពេលនេះ គ្មាន សញ្ញាវិជ្ជមានពីគណបក្សកាន់អំណាច ក្នុងការ វិលរកតុចរចាក៏ដោយ ក៏គណបក្សប្រឆាំង នៅ តែរក្សាជំហរថា មិនបោះបង់ចោលវប្បធម៌ សន្ទនា ដែលបានព្រមព្រៀងគ្នាកន្លងមក ហើយ បានលើកឡើងថា បើបក្សកាន់អំណាចបដិសេធ សំណើសុំចរចា មិនពិភាក្សា គឺជាការបំភ្លេច ប្រវត្តិសាស្ត្រ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ស្តីពី “ការវិវត្តនៃស្ថានភាពនយោបាយ” នៅទី- ស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិ កាល ពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៦ លោកប៉ុល ហំម ប្រធានគណៈកម្មាធិការនាយកនៃគណ- បក្សសង្គ្រោះជាតិ និងជាតំណាងរាស្ត្រមណ្ឌល ខេត្តតាកែវ បានលើកឡើង៣ចំណុច រួមមាន ៖

១-នៅថ្ងៃទី០៩ កក្កដា នេះ ថ្នាក់ដឹកនាំ ខេត្តកណ្តាល និងនៅថ្ងៃទី១០ ខែកក្កដា បង- ប្អូនជនជាតិដើមភាគតិច មកពីខេត្តរតនគិរី មណ្ឌលគិរី ជាដើម នឹងអញ្ជើញមកសំណេះ- សំណាលជាមួយលោកកឹម សុខា ប្រធានស្តីទី គណបក្ស។

២-នៅសប្តាហ៍ក្រោយ ក៏នឹងមានអង្គទូត មួយចំនួន មកជួបលោកកឹម សុខា។

៣-គណបក្សសង្គ្រោះជាតិ នៅតែជឿ- ជាក់ថា ខ្មែរអាចនិយាយគ្នាបាន។

ក្នុងនោះ ទាក់ទងនឹងចំណុចទី៣ លោក ប៉ុល ហំម បានបញ្ជាក់ថា គ្មានបញ្ហាអ្វីដែល បញ្ចប់ទៅដោយគ្មានជជែកពិភាក្សានោះទេ។ ដូច្នេះអ្នកណាបដិសេធចរចា មិនជជែក មិន ពិភាក្សា អ្នកទាំងនោះ មិនទទួលស្គាល់ប្រវត្តិ- សាស្ត្រ។

លោកប៉ុល ហំម មានប្រសាសន៍ថា “មិន បាច់ឱ្យសួរទាន់ទេ ឆ្លើយបណ្តោយ សួរថាតើ ស្ថានការណ៍នេះ នៅតែអ៊ីចឹងឬអី? យើងខាង គណបក្សសង្គ្រោះជាតិ ជាពិសេសតំណាងរាស្ត្រ គណបក្សសង្គ្រោះជាតិ យើងមានសង្ឃឹមថា កម្តៅ នយោបាយត្រូវតែអាចស្រុតចុះ។ ហេតុម៉េច បានជាយើងហ៊ានថាអ៊ីចឹង ពីព្រោះគណបក្ស ទាំង២ដែលមានអាសនៈនៅក្នុងរដ្ឋសភា គឺ គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះ- ជាតិ ហើយថ្នាក់ដឹកនាំនៃគណបក្សនីមួយៗ និយាយភាសាដូចគ្នាថា ចង់បានសន្តិភាព ហើយ មិនបោះបង់ចោលទេវប្បធម៌សន្ទនា ពីព្រោះ យើងយល់ទាំងអស់គ្នាថា វាគ្មានបញ្ហាអ្វីដែល បញ្ចប់ទៅបានដោយមិនមានការជជែកគ្នាទេ។ នរណាបដិសេធថា មិនចរចាទេ មិនជជែកទេ មិននិយាយគ្នា ខ្ញុំយល់ថា គឺជាការមិនទទួល ស្គាល់នូវប្រវត្តិសាស្ត្រ។ កុំថាឡើយតែមានទំនាស់ នយោបាយនៅក្នុងស្រុក សូម្បីតែមានសង្គ្រាម ប្រដាប់ដោយអាវុធ បាញ់គ្នា កាប់សម្លាប់គ្នា ក៏ទីបំផុត ត្រូវបញ្ចប់ដោយការចរចា ការជជែក គ្នាដែរ។ កុំយកឧទាហរណ៍ណាឆ្ងាយ នៅស្រុក ខ្មែរយើង ចាប់មានចម្បាំងរាំងជល់ តាំងពីឆ្នាំ ១៩៧៩ មក ទីបំផុតបញ្ចប់នៅថ្ងៃទី២៣ ខែ តុលា ឆ្នាំ១៩៩១ នៅសាលប្រជុំឃ្លីមែរ នៅ- ទីក្រុងប៉ារីស ប្រទេសបារាំង។ ដូច្នេះយើងនៅ តែសង្ឃឹមថា ភាគីទាំង២ នឹងគិតគូរដល់ផល- ប្រយោជន៍របស់ប្រជាពលរដ្ឋជាធំ ផលប្រយោជន៍ របស់ប្រទេសជាតិជាធំ កុំនាំគ្នាទំពាបាយក្តាំង ធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ប្រទេស ជាតិ”។

នៅថ្ងៃដដែលនោះ គណបក្សសង្គ្រោះជាតិ បានចេញសេចក្តីប្រកាសព័ត៌មានមួយ បញ្ជាក់ថា “នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ នេះ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ នឹង ទទួលជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ខ្មែរ នៅទីស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិ ផ្ទះលេខ៥៧៦ ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែ- លើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ តាមពេល- វេលាដូចខាងក្រោម ៖

-ម៉ោង៩ព្រឹក ៖ ជួបជាមួយនឹងខ្មែរជនជាតិ ដើមភាគតិច មកពីខេត្តកោះកុង ខេត្តក្រចេះ ខេត្ត មណ្ឌលគិរី ខេត្តព្រះវិហារ ខេត្តរតនគិរី និងខេត្ត ស្ទឹងត្រែង។

-ម៉ោង២រសៀល ៖ ជួបជាមួយនឹងអាជីវករ នៅរាជធានីភ្នំពេញ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូម សាធារណមតិជាតិ-អន្តរជាតិ អ្នកសារព័ត៌មាន ជាតិ អន្តរជាតិ និងអង្គទូតទាំងអស់ មេត្តាជ្រាប និងយកព័ត៌មានតាមការគួរ”។

ការថ្លែងខាងលើនេះ របស់លោកប៉ុល ហំម ធ្វើឡើងស្របពេលដែលគណបក្សកាន់អំណាច នៅតែរក្សាជំហរថា មិនចរចាជាមួយគណបក្ស ប្រឆាំង ទាក់ទងនឹងស្ថានភាពនយោបាយ បច្ចុ- ប្បន្ន ដោយបញ្ជាក់ថា នីតិវិធីរបស់តុលាការ គណបក្សមិនអាចលូកដៃចូល ឬយករឿងនេះ មកធ្វើការចរចាបានទេ។ ដូច្នេះ នេះជាសារ- នយោបាយមួយដែលលោកប៉ុល ហំម តំណាង ឱ្យលោកសម រង្ស៊ី និងលោកកឹម សុខា ប្រធាន និងអនុប្រធានគណបក្សសង្គ្រោះជាតិ ព្រមទាំង ថ្នាក់ដឹកនាំទាំងអស់ ផ្ញើជូនបក្សកាន់អំណាច។

គួរបញ្ជាក់ដែរថា នៅក្នុងសន្និសីទសារ- ព័ត៌មាន នាថ្ងៃដដែលនោះ ក្រៅពីលើកឡើង ពីជំហរចរចាតាមរយៈវប្បធម៌សន្ទនាលោកប៉ុល ហំម ក៏បានជម្រាបជូនពាក់ព័ន្ធនឹងដំណើរការ ទូរទស្សន៍ព្រះអាទិត្យរបស់គណបក្សសង្គ្រោះ- ជាតិផងដែរ ដោយលោកមានប្រសាសន៍ថា មកដល់ពេលនេះ មិនទាន់កំណត់ទីតាំងថ្មី លើក អង់តែនទូរទស្សន៍ព្រះអាទិត្យនេះទេ ខណៈ ដែលអាជ្ញាធរមិនអនុញ្ញាតឱ្យលើកអង់តែនទូរ- ទស្សន៍នេះ នៅក្រុងតាខ្មៅ ខេត្តកណ្តាល ក្រោម ហេតុផលថា មានប្រជាពលរដ្ឋមួយចំនួន ប្តឹង តវ៉ានោះ។ ប៉ុន្តែលោកបញ្ជាក់ថា បើទោះបី គណបក្សសង្គ្រោះជាតិ មិនទាន់មានទូរទស្សន៍ ដូចដែលបានគ្រោងក៏ដោយ ក៏ទូរទស្សន៍របស់ ប្រជាពលរដ្ឋ ចេញរាល់ថ្ងៃតែម្តង។

ការគ្រោងបង្កើតទូរទស្សន៍ព្រះអាទិត្យ របស់គណបក្សសង្គ្រោះជាតិ ក៏កើតឡើងដោយការ ព្រមព្រៀងនយោបាយរវាងគណបក្សទាំង២ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ ដែល ពេលនោះ រដ្ឋាភិបាលដែលដឹកនាំដោយគណ- បក្សប្រជាជនកម្ពុជា បានសម្រេចថា យល់ព្រម ផ្តល់អាជ្ញាប័ណ្ណស្ថានីយទូរទស្សន៍មួយដល់គណ- បក្សប្រឆាំង។ បន្ទាប់ពីនោះ មកគណបក្សប្រឆាំង ក៏បានប្រកាសមូលនិធិ សម្រាប់ដំណើរការស្ថា- នីយទូរទស្សន៍ថ្មីនេះ ហើយក៏បានបង្ហាញក្តីរំពឹង ថា ទូរទស្សន៍ព្រះអាទិត្យនេះ អាចនឹងដំណើរ- ការផ្សាយនៅមុនការបោះឆ្នោតជ្រើសរើសក្រុម- ប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០១៧។ ប៉ុន្តែផ្ទុយពី ការរំពឹងទុកនេះ ត្រូវមជ្ឈដ្ឋានទូទៅមើលឃើញ ថា មិនអាចលេចរូបរាងក្នុងពេលដ៏ខ្លីខាងមុខ នេះបានទេ ព្រោះគណបក្សប្រឆាំង កំពុងរង សម្ពាធនយោបាយជាច្រើន រួមមានលោកសម រង្ស៊ី និងលោកកឹម សុខា កំពុងប្រឈមនឹង អំណាចតុលាការ តំណាងរាស្ត្រ និងសកម្មជន គណបក្សមួយចំនួន នៅកំពុងជាប់ឃុំជាដើម។

ដោយឡែក នៅថ្ងៃដដែលនោះ ក្រុម សមាជិកសភាគណបក្សសង្គ្រោះជាតិ ដឹកនាំ ដោយលោកសុន ឆ័យ ក៏បានចុះ ទៅសួរសុខ- ទុក្ខលោកហុង សុខហួរ សមាជិកព្រឹទ្ធសភា គណបក្សសម រង្ស៊ី លោកអ៊ុំ សំអាន តំណាង- រាស្ត្រគណបក្សសង្គ្រោះជាតិ និងលោកមេឃុំ ស៊ាង ចែត។

លោកសុន ឆ័យ បានមានប្រសាសន៍ប្រាប់ អ្នកសារព័ត៌មានពីលទ្ធផលនៃការចុះទៅសួរ- សុខទុក្ខអ្នកជាប់ឃុំទាំងនោះថា “បាទ! ព្រឹកនេះ យើង បានជួបសមាជិកព្រឹទ្ធសភា ហុង សុខហួរ បន្ទាប់មក បានជួបអ្នកតំណាងរាស្ត្រ អ៊ុំ សំអាន ហើយទី៣ គឺមេឃុំ ស៊ាង ចែត ដែលយើងដឹង ហើយ លោកមេឃុំស៊ាង ចែត ហ្នឹងទាក់ទង រឿងបញ្ហាគេផ្ញើលុយពីប្រទេសនូវែលហ្សេឡង់ដ៍ ហ្នឹង។ អ៊ីចឹងខ្ញុំគ្រាន់តែបញ្ជាក់ថា ព្រឹកមិញ ហ្នឹង មានការជួបដោយឡែក អត់មានការជួប រួមទេ។ ដូច្នេះបានប្រើពេលយូរ ជួបម្តងម្នាក់ៗ ហើយអ្នកទាំង៣រូបនេះ គឺថាមិនទទួលបាន ការអនុញ្ញាតឱ្យជួបកាលពីលើកមុន ដោយ- សារមានការបែងចែករវាងអ្នកជាប់ឃុំ១៥រូប ដែល មានការកាត់សេចក្តីហើយនិងអ្នកដែលទទួល ការចោទប្រកាន់មិនទាន់កាត់សេចក្តីនេះ។ ហើយ ការដែលយើងសង្កេតឃើញធំជាងគេ ដែលជា លក្ខណៈអយុត្តិធម៌យូរឆ្នាំ មិនចំពោះតែសមាជិក សភា និងមេឃុំយើងទេ គឺពាក់ព័ន្ធទៅនឹងអ្នក ដែលទទួលរងគ្រោះការចោទប្រកាន់ពីតុលាការ នេះ ត្រូវទទួលរងគ្រោះជាប់ក្នុងមន្ទីរឃុំឃាំង ដូចអ្នកដែលមានទោស។ ជាផ្លូវច្បាប់ កាលណា តុលាការមិនទាន់កាត់សេចក្តី អ្នករងការចោទ ប្រកាន់ គឺមិនមានទោសទេ ការឃុំខ្លួនរង់ចាំ ការកាត់សេចក្តី មិនត្រូវមានលក្ខណៈដូចអ្នក មានទោសទេ ហើយបើតាមខ្ញុំសួរទៅ នៅក្នុង ចំណោមអ្នកជាប់ពន្ធនាគារព្រៃសជាង៤០០០ នាក់នោះ សឹងតែពាក់កណ្តាល គឺអ្នកដែលទៅ រងការចោទប្រកាន់ ហើយជាប់គុកដាក់ណែន តាន់តាប់នៅក្នុងបន្ទប់២០-៣០នាក់ ហើយឱ្យ ចេញ១ថ្ងៃ បាន១ម៉ោង ទៅ២ម៉ោង ជួនថ្ងៃខ្លះ ថ្ងៃបុណ្យមិនឱ្យចេញ។ នេះជាការធ្វើខុសច្បាប់ នេះជាការរំលោភលើសិទ្ធិជនរងគ្រោះ ឬក៏ ជនជាប់ចោទ ដែលជាកំហុសអាជ្ញាធរត្រូវដោះ- ស្រាយ មិនត្រូវឱ្យជនជាប់ចោទទទួលរងគ្រោះ ដូចអ្នកមានទោសទេ ហើយឱ្យគាត់ទទួលរង- វេទនាដោយមិនទាន់មានកាត់សេចក្តីថា គាត់ មានទោសឬអត់ទោស? ចំណុចដែលយើងកត់- សម្គាល់នៅថ្ងៃនេះ។ មួយទៀត យើងសង្កេត ឃើញថា ចំពោះសមាជិកព្រឹទ្ធសភា ក៏ដូចអ្នក- តំណាងរាស្ត្រនោះ ឃើញគាត់នៅតែត្អូញត្អែរ ការលំបាករបស់គាត់នៅក្នុងការដែលគាត់រង- ការប្រើប្រាស់ពេលវេលាមកក្រៅ ការចេញ មកក្រៅនោះក៏នៅមានការកំណត់តិចតួចការ មិនឱ្យជជែកគ្នា។ ចម្លែកដែរ ការមិនឱ្យជជែក គ្នាទាល់តែសោះរវាងសមាជិកព្រឹទ្ធសភា និង សមាជិករដ្ឋសភា២នាក់ហ្នឹង មិនដឹងហេតុអី គឺ គេមិនអនុញ្ញាតឱ្យនិយាយរកគ្នាទាល់តែសោះ។ ហើយចំពោះមេឃុំ ដោយឡែកយើងក្តុកក្តួល ដែរ ព្រោះគាត់មកយំទាំងទឹកភ្នែក ហើយយើង ជាសមាជិកសភា ជាមន្ត្រីដឹកនាំគណបក្សមាន ការអាណោចអាធ័មណាស់ដែលគាត់គ្មានទោស ហើយយកគាត់មកដាក់ឃុំឃាំងដូចអ្នកទោស ឧក្រិដ្ឋ។ គាត់ថាគាត់មានវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរ ហើយដោយក្នុងរយៈពេលជាង២ខែនេះ គាត់ អត់ដែលបានជួបភរិយាគាត់ទេ។ គាត់បានជួប តែមេធាវីទេ ហើយលើកនេះ ជាលើកដំបូង ទៅទៀត ដែលថ្នាក់ដឹកនាំរបស់គណបក្សបាន មកជួបគាត់នេះ ហើយបានចេញក្រៅពន្ធនាគារ ក៏តិចជាងគេទៀត។ ប៉ុន្តែអ្វីដែលធ្វើឱ្យយើងខ្ញុំ មានការរំភើបនោះ គឺស្មារតីរបស់គាត់ក្នុងការ បារម្ភ មិនជាបញ្ហាជីវិតរស់នៅ និងក្រុមគ្រួសារ ទេ តែគាត់បារម្ភពីកាតព្វកិច្ចគាត់នោះ ដែល ជាមេឃុំជាប់ឆ្នោត ហើយគាត់អាណិតអាសូរ ដល់ប្រជាពលរដ្ឋនៅក្នុងឃុំរបស់គាត់ ដែលគាត់ ត្រូវបម្រើពួកគាត់នោះ…””

កុលបុត្រ

RELATED ARTICLES