Thursday, March 28, 2024
Homeព័ត៌មានជាតិដាក់បំរាមជនជាតិបរទេស ចំនួន៥ប្រទេស ចូលមកកម្ពុជា ខណៈចំនួនអ្នកផ្ទុកកូវីត១៩ ឡើង៧នាក់ហើយ

ដាក់បំរាមជនជាតិបរទេស ចំនួន៥ប្រទេស ចូលមកកម្ពុជា ខណៈចំនួនអ្នកផ្ទុកកូវីត១៩ ឡើង៧នាក់ហើយ

ដោយសារកម្ពុជា រកឃើញជនជាតិបរទេស២នាក់ បានផ្ទុកជំងឺកូវីត-១៩ ម្នាក់ជាជាតិកាណាដា និងម្នាក់ទៀតជាជនជាតិប៊ែលហ្សុិក នោះ នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ ក្រសួងសុខាភិបាលកម្ពុជា សម្រេចដាក់បំរាមផ្អាកមិនឲ្យជនបរទេស ចំនួន៥ប្រទស ចូលមកកាន់ប្រទសកម្ពុជា រយៈពេល៣០ថ្ងៃ រួមមាន ៖ ប្រទេសអ៉ីតាលី អាល្លឺម៉ង់ អេស្ប៉ាញ បារាំង និងអាមេរិក ដិយចាប់ផ្តើអនុវត្តន៍ចាប់ពីថ្ងៃទី១៧ ខែមីនា តទៅ ដើម្បីជាវិធានការការពារទប់ស្កាត់ជាបន្ទាន់នូវការចម្លងនាំចូលជំងឺ Covid-19។

នៅក្នុងសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលកម្ពុជា បានឲ្យដឹងថា យោងតាមរបាយការណ៍ស្ថានភាពរាតត្បាតនៃវីរុសកូវីត១៩ របស់អង្គការសុខភាពពិភពលោក លេខ៥២ ចុះថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ បានបង្ហាញថា នៅលើសាកលលោកមានប្រទេសចំនួន១១៧ហើយ ដែលមានការរាតត្បាតវីរុសកូវីត១៩។

សេចក្តីប្រកាសនេះបានបញ្ជាក់ថា “ថ្មីៗនេះព្រះរាជាណាចក្រកម្ពុជា បានរកឃើញជាបន្ទាប់នូវវីរុសកូវីដ១៩ លើជនបរទេសមានសញ្ជាតិផ្សេងៗ ដែលតម្រូវឲ្យមានវិធានការការពារទប់ស្កាត់ជាបន្ទាន់ នូវការចម្លងនាំចូលវីរុសកូវីដ១៩ មកក្នុងកម្ពុជា។

ដូច្នេះក្រសួងសុខាភិបាល សូមចាត់វិធានការដាក់បម្រាមផ្អាកមិនឲ្យជនបរទេស ដែលមកពីប្រទេសអ៊ីតាលី អាល្លឺម៉ង់ អេស្ប៉ាញ បារាំង និងអាមេរិក ចូលក្នុងប្រទេសកម្ពុជា រយៈពេល៣ថ្ងៃ ដោយត្រូវអនុវត្តចាប់ពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០នេះតទៅ”។

គួបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ ក្រសួងសុខាភិបាលកម្ពុជា បានរកឃើញមនុស្ស៧នាក់ បានផ្ទុកកូវីត១៩ ក្នុងនោះមានជនជាតិខ្មែរម្នាក់ មានវ័យ៣៩ឆ្នាំ រស់នៅខេត្តសៀមរាប។

ដោយឡែក ជនជាតិបរទេស២នាក់ទៀត ម្នាក់ជាជាតិអង់គ្លេស និងម្នាក់ទៀតជនជាតិចិន ដែលបានចូលទស្សនាសារមន្ទីរប្រល័យពូជូសាសន៍ទួលស្លែង នោះ ក្រសួងកំពុងរង់ចាំលទ្ធផលសំណាកពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា៕

RELATED ARTICLES